សេដ្ឋី
លុយដុល្លាអាមេរិច

២១​អាថ៌​កំបាំង​ដើម្បី​ក្លាយ​ជា​មហា​សេដ្ឋី​

កែប្រែ

១. មាន​ក្តី​ប្រាថ្នា​ខ្ពស់

កែប្រែ

អាថ៌កំបាំង​ទី​១ដើម្បីក្លាយ​ជាមហា​សេដ្ឋី​គឺ ត្រូវ​មាន​ក្តី​ប្រាថ្នា​ខ្ពស់​។ ជន​មហិមា​ទាំង​ឡាយ​តែង​ចាប់​ផ្តើម​ដោយ​ការ​ស្រមៃ​ទៅ​ដល់​អ្វី​ដែល​អស្ចារ្យ​ ខុស​ប្លែក​ពី​អ្វី​ដែល​ខ្លួន​មាន​បច្ចុប្បន្ន​។ ចូរ​អនុវត្ត​ការ​គិត​ "​ត្រឡប់​ពី​អនាគត​មក​វិញ"​។ នេះ​ជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធ​ភាព​ដែល​ឥទ្ធិ​ពល​ក្រៃ​លែង​ដល់ទឹក​ ចិត្ត​និង​ទង្វើ​របស់​អ្នក។ ចូរ​ស្រមៃ​មើល​ពី​ជីវិត​របស់​អ្នក​នៅ​ប្រាំ​ឆ្នាំខាង​មុខដែល​ជា​ជីវិត​ដ៏​ ល្អ​ឥត​ខ្ជោះ​មួយ​ដែល​អ្នក​ប្រាថ្នា​។ តើ​ជិវិត​អ្នក​ហ៊ឺ​ហា​​យ៉ាង​ណា​? តើ​ពេល​នោះ​អ្នក​កំពុង​ធ្វើ​អ្វី? អ្នក​ធ្វើ​ការ​នៅ​កន្លែង​ណា? អ្នក​រក​ចំណូល​បាន​ប៉ុន្មាន? អ្នក​មាន​ប្រាក់​ប៉ុន្មាន​ក្នុង​ធនាគារ​? ចូរ​បង្កើត​ទស្សនវិស័យ​ដ៏​ច្បាស់​លាស់​​មួយ​ក្នុង​ជីវិត។ ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​ចិត្ត​ និង​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ឡើង។

២. កំណត់​ទិស​ដៅ​ច្បាស់​លាស់

កែប្រែ

ដំណាក់​កាល​នេះ អ្នក​យក​ក្តីស្រមៃរបស់​អ្នក​មក​សរសេរ​ឲ្យ​ច្បាស់​លាស់។ ចូរ​សរសេរ​គោល​បំណង​ចំនួន​១០​ ដែល​អ្នក​ចង់​បាន​ក្នុង​រវាង​ ១២ ខែ​ ខាង​មុខ ហើយ​ជ្រើស​រើស​យក​ ១​ ក្នុង​ចំណោម​នោះ​ដែល​អ្នក​យល់​ថា​មាន​ឥទ្ធិ​ពល​បំផុត​លើ​ជីវិត​អ្នក​។ ចូរ​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​ថា​អ្នក​ចង់​សម្រេច​បាន​ពេល​ណា ចូរ​មាន​ផែន​ការ ហើយ​​ធ្វើ​សកម្មភាព​​រៀង​រាល់​ថ្ងៃ។

ពី​ពេល​នេះ​ត​ទៅ​ចូរ​គិត​និង​និយាយ​តែ​អំពី​គោល​បំណង​របស់​អ្នក​។ ចូរ​ចង​ចាំ​ថា "​អ្វី​ដែល​អ្នក​គិត​ញឹក​ញាប់​បំផុត​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​យ៉ាង​នោះ"​ ។

៣. ធ្វើការ​ឲ្យ​ខ្លួន​ឯង

កែប្រែ

ចូរ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ ១០០% ។ ឈប់​រអ៊ូ​រទាំ ឈប់​ស្តី​បន្ទោស​អ្នក​ដទៃ ពេល​ជួប​រឿង​មិន​ពេញ​ចិត្ត។ រឿង​អ្វីដែល​អ្នក​ចង់​បាន​ឬ មិន​ចង់​បាន​ ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង។

ការ​មាន​គំនិត​មើល​​ឃើញខ្លួន​ឯង​​ ធ្វើការ​ឲ្យ​ខ្លួន​ឯង​ ជួយ​កសាង​ផ្តត់​គំនិត​សហគ្រិន​ ដែល​ជា​ផ្នត់​គំនិត​ឯករាជ្យ ម្ចាស់​ការ និង​ចាប់​ផ្តើម​ដោយ​ខ្លួន​ឯង។ អ្នក​មើល​ឃើញខ្លួន​ឯង​ជា​ម្ចាស់​ជីវិត​ខ្លួន​ឯង​។ អ្នក​ឃើញ​ខ្លួន​ឯង​ជា​អ្នកទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ សុខភាព​ ហិរញ្ញវត្ថុ ទំនាក់​ទំនង ផ្ទះ​សំបែង​ រថយន្ត​ និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​អ្នក។

៤. ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ

កែប្រែ

នេះ​គឺ​ជាអាថ៌កំបាំង​មួយ​នៃ​ជោគជ័យ​ហិរញ្ញវត្ថុ​។ ប្រការ​សំខាន់​បំផុត​ក្នុង​ជីវិត​ គឺ​ត្រូវ​ស្វែង​រក​កិច្ច​ការ​ដែល​អ្នក​រីករាយ​នឹង​ធ្វើ​បំផុតដែល​ត្រូវ​តាម​ ទេពកោសល្យ​របស់​ខ្លួន​ ហើយ​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​ល្អ​បំផុត។ ជន​ដែល​សាង​ខ្លួន​ក្លាយ​ជា​សេដ្ឋី តែង​ធ្វើ​ការ​ត្រូវ​ទៅតាម​សមត្ថភាព​និង​ចំនុច​ខ្លាំង​ពី​កំណើត​របស់​ខ្លួន។ នៅ​ពេល​ធ្វើ​ការ​ដែល​ខ្លួន​ស្រឡាញ់ ហាក់​ដូច​ជាសប្បាយ​ មិន​ចេះ​នឿយ​ហត់​ ហើយ​ចេះតែ​មាន​គំនិត​ថ្មី​ៗ​ជាប់​ជានិច្ច។

៥. ប្រឹង​ប្រែង​ឲ្យ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ

កែប្រែ

ចូរ​កែ​ប្រែ​ថ្ងៃ​នេះ​ឲ្យ​ក្លាយ​ជា​ថ្ងៃ​ដែល​អ្នក​ធ្វើ​កិច្ច​កា​រ​បាន​ ល្អ​បំផុត។ ចូរ​កំណត់​គោល​ដៅ​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ជន​កំពូល​នៃ​ក្នុង​វិស័យ​ជំនាញ​ របស់​អ្នក។ ការ​សម្រេច​ចិត្ត​នេះ​ គឺ​ជា​ចំនុច​របត់​ដ៏​​ល្អ​បំផុត​មួយ​ក្នុង​ឆាក​ជីវិត​ ព្រោះ​ថា​ជន​ជោគជ័យ​តែង​តែ​ប៉ុន​ប្រសប់​ស្ទាត់​ជំនាញ​ក្នុង​កិច្ចការ​របស់​ ខ្លួន​ជានិច្ច។ នេះ​គឺ​ជា​គន្លឹះ​ឆ្ពោះទៅ​កាន់​ជោគ​ជ័យ​ដ៏​មហិមា​។ វា​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​និង​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែរ។ នៅ​ពេល​ដែល​អ្នក​ពូកែ​ខាង​អ្វី​មួយ អ្នក​នឹង​មាន​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​អារម្មណ៍​នេះ​ ជះ​ឥទ្ធិពល​ដល់​ចរិត​និង​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​អ្នក​ ដទៃ។

ជាការពិត​ណាស់ អ្នក​មិន​អាច​ស្ទាត់​ជំនាញ​គ្រប់​រឿង​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ ​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ជ្រើស​រើស​យក​ជំនាញ​មួយ​ដែល​មាន​ប្រយោជន៍​បំផុត​ដល់​អ្នក​ ហើយ​ដាក់​ចិត្ត​ដាក់​កាយ​អភិវឌ្ឍន៍​ជំនាញ​នោះ។ រៀង​រាល់​ថ្ងៃ​សម្រួច​ជំនាញ​នេះ​ជាប្រចាំ។ អ្នក​នឹង​ឃើញ​ថា​ ការ​តាំង​ចិត្ត​ធ្វើ​ឲ្យ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះនេះ​ពិត​ជា​កែ​ប្រែ​ជីវិត​ របស់​អ្នក​ដ៏​សំម្បើម។

៦. ធ្វើការ​ច្រើន​ជាង​មុន​និង​រយៈ​ពេល​យូរ​ជាង​មុន

៧. ជ្រមុជ​ខ្លួន​រៀន​សូត្រ​ពេញ​មួយ​ជីវិត

៨. ដក​ប្រាក់​សម្រាប់​សន្សំ​ - វិនិយោគមុន​ពេល​ទូរទាត់​ឲ្យ​អ្នក​ដទៃ

៩. សិក្សា​គ្រប់​ជ្រុង​ជ្រោយ​នៃ​អាជីវកម្ម​របស់​អ្នក

១០. ពលិកម្ម​ខ្លួន​​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ

១១. ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ

១២. កំណត់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ

១៣. សាង​កេរ្តិ៍​ឈ្មោះ​ខាង​ល្បឿន​ និង​ទំនុក​ចិត្ត

១៤. ត្រៀម​លក្ខណៈ​ឡើង​ពី​កំពូល​មួយ​ទៅ​កំពូល​មួយ​ទៀត

១៥. មាន​វិន័យ​ចំពោះ​គ្រប់​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ

១៦. បំផុស​គំនិត​ច្នៃ​ប្រឌិត​ពី​កំណើត​របស់​អ្នក

១៧.​ សេព​គប់​ត្រូវ​មនុស្ស

១៨. យក​ចិត្ត​ទុកដាក់​ថែ​រក្សា​សុខភាព​ខ្ពស់​បំផុត

១៩. ធ្វើ​សកម្ម​ភាព​លឿន​​ មិន​ស្ទាក់​ស្ទើរ

២០.​ មិន​ខ្លាច​បរាជ័យ

២១. តស៊ូ​មិន​បោះ​បង់​សេចក្តី​ព្យាយាម

ឯកសារយោង

កែប្រែ

http://salarean.com/index.php?option=com_content&view=article&id=122:21-secrets-of-self-made-millionaire&catid=37:good-book&Itemid=102[តំណភ្ជាប់ខូច]

សូមមើលផងដែរ

កែប្រែ