សេវាកម្ម
ពុំឃើញមានក្នុងវនានុក្រមខ្មែរទេ ប៉ុន្ដែតាមការស្រាវជ្រាវរបស់ខ្ញុំ ពាក្យថា សេវា គឺជាពាក្យចេញពីភាសាអង់គ្លេស ឬភាសាបារាំង។ ចំណែកពាក្យខ្មែរវិញ គឺប្រហែលជាចេញពីពាក្យ សេវក,សេវកៈ ឬ សេវ័ក ដែលមានន័យថា អ្នកបម្រើ,អ្នកចាំទទួលបម្រើ, អ្នកគាល់បម្រើ, បរិវារ។ សូមមើលក្នុងពាក្យ វេកជន,សេវកាមាត្រ ទៀតផង។ ពាក្យនេះក៏ឃើញមាននៅក្នុងវចនានុក្រមខ្មែរ ក្នុងពាក្យ បច្ឆាបរិចាកិច្ច បានបកប្រែចេញពី ភាសាបារាំង ដែលមានន័យថា កិច្ចបម្រើក្នុងពេលក្រោយ។ ដូច្នេះ បើយើងស្វែងរកប្រភពដើមនៃពាក្យនេះ ជាភាសាខ្មែរ ខ្ញុំជឿថាវាប្រហែលជាចេញមកអំពីពាក្យ សេវក ដែលមានន័យថា ការបម្រើ ឬ កិច្ចបម្រើ ម្ល៉ោះហើយបើសិនយើងបន្ថែម កម្ម មកទៀត ដែលក៏ជានាមកិរិយា ស័ព្ទបញ្ជាក់ អំពី,ការធ្វើ,ដំណើរ ដែរនោះ ពិតជាមាននាមរហូតដល់ពីរ។ បើយើងចង់ប្រើជាពហុវចនៈ យើងអាចថែមពាក្យ នានា, ទាំងឡាយ, ឬទាំងពួង ទើបប្រសើរត្រឹមត្រូវតាមភាសាខ្មែរយើង។ រីឯបើយើងពិនិត្យមើលក្នុងវចនានុក្រម អង់គ្លេស ខ្មែរ វិញ យើងឃើញមានបកប្រែតែមួយកន្លែងគត់ គឺបានបកប្រែថា សេវាយោធា ដែលអាចបកប្រែថាជា ការបម្រើយោធា ឬ ធ្វើយោធា។