សេះកស

ពូជនៃសេះដែលមានដើមកំណើតនៅកោះកស


សេះកស (ក្នុងភាសាកស: cavallu corsu ឬ paganacciu) គឺជាសេះតូចមួយដែលមានលក្ខណៈពិសេសនៅលើកោះ កស (Corsica) នៃប្រទេសបារាំង។ វាគឺជាសេះដំបូងរបស់ណាប៉ូឡេអុងទី ១។ កាលប្បវត្តិនៃការធ្វើដំណើរជាច្រើនសរសើរពីគុណសម្បត្តិរបស់សេះដ៏តូច និងប៉ិនប្រសប់នេះ វាត្រូវបានជិះ និងប្រើសម្រាប់កិច្ចការផ្សេងៗដោយប្រជាជននៅកោះកសអស់ជាច្រើនសតវត្សរ៍មកហើយ។

សេះកស
សេះកសញីមួយក្បាល
ឈ្មោះផ្សេងទៀតភាសាកស: U Cavallu Corsu

ភាសាកស: U Paganacciu

ភាសាបារាំង: Cheval corse
ប្រទេសដើមកំណើតកោះកស, ប្រទេសបារាំង
លក្ខណៈ
ភិនភាគពិសេសកម្ពស់     1.30–1.50 m
ទម្ងន់      300–400 kg []

ពូជសេះកស ស្ទើរតែបាត់បង់ទៅហើយ ដោយសារ ការប្រើប្រាស់យានយន្តដើម្បីដឹកជញ្ជូន និងក្នុងវិស័យកសិកម្ម។ នៅចុងសតវត្សរ៍ទី ២០ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងស្រុកដើម្បីអភិរក្សពូជសេះមួយនេះ។ នៅឆ្នាំ ២០១២ ពូជនេះត្រូវបានទទួលស្គាល់ជាផ្លូវការនៅថ្នាក់ជាតិតាមរយៈសមាគម u Cavallu Corsu ដែលមានការបង្កាត់ពូជសេះជាមូលដ្ឋានចំនួន៨ក្បាល។

សេះនេះមានរូបរាងតូចល្អិត។ រោមនៃប្រភេទសេះនេះមានពណ៌ត្នោតលាយខ្មៅ ឬពណ៌ខ្មៅ។ សេះនេះត្រូវបាន គេចិញ្ចឹមជាចម្បងសម្រាប់ទេសចរណ៍ជិះសេះ។

ឯកសារយោង

កែប្រែ
  1. Pierre Schwartz (27 November 2013). Annexe I: Standard du cheval Corse (in French). Annex to: Arrêté du 27 novembre 2013 modifiant l'arrêté du 12 décembre 2012 portant approbation du règlement du stud-book du cheval Corse, Ministère de l’alimentation, de l’agriculture et de la pêche. In: Journal officiel "Lois et Décrets" 0283, 6 December 2013: 19907. Accessed July 2014.

មើលផងដែរ

កែប្រែ