សោឡសកិច្ច
សោឡសកិច្ច គឺកិច្ច១៦យ៉ាង ដែលបុគ្គលត្រូវធ្វើ ដើម្បីឲ្យចិត្តរួចស្រឡះ (ចាកកិលេស)។ ដោយអរិយសច្ច ៤ គឺ៖
- ទុក្ខអរិយសច្ចៈ ជាបរិញ្ញាតព្វកិច្ច គឺកិច្ចដែលត្រូវកំណត់ដឹងនូវទុក្ខ។
- សមុទយអរិយសច្ចៈ ជាបហាតព្វកិច្ច គឺកិច្ចដែលត្រូវលះបង់នូវតណ្ហា។
- ទុក្ខនិរោធអរិយសច្ចៈ ជាសច្ឆិតព្វកិច្ច គឺកិច្ចដែលត្រូវធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។
- មគ្គ ទុក្ខនិរោធគាមិនី បដិបទាអរិយសច្ចៈ ជាភាវេតព្វកិច្ច គឺកិច្ចត្រូវធ្វើឲ្យកើតមានឡើង ចម្រើននូវមគ្គ។
កិច្ចទាំង៤នេះ មាននៅក្នុងសោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ និងអរហត្តមគ្គ។ សោតាបត្តិមគ្គ មានកិច្ច៤, សកទាគាមិមគ្គ មានកិច្ច៤, អនាគាមិមគ្គ មានកិច្ច៤, និងអរហត្តមគ្គ មានកិច្ច៤ សរុបកិច្ចទាំងអស់ត្រូវជា១៦ ហៅថា សោឡសកិច្ច។
កិច្ចក្នុងអរិយសច្ចទាំង ៤ នេះ រួមឲ្យខ្លីមក នៅតែត្រឹម ២ យ៉ាងគឺ លះបង់សមុទយៈ ១, ចម្រើនមគ្គ ១ ។