សំបុត្រអេឡិចត្រូនិច
សំបុត្រអេឡិចត្រូនិច ដែលជាទូទៅភាគច្រើន សំដៅដល់ថាជា អ៊ីមែល ឬអ៊ីម៉ែលចាប់តាំងពីប្រហែលឆ្នាំ ១៩៩៣,[១] គឺជាវិធីសាស្ត្រនៃការផ្លាស់ប្ដូរសារឌីជីថលពីអ្នកនិពន្ធមួយទៅអ្នកទទួលមួយឬច្រើន។ អ៊ីមែលទំនើបធ្វើប្រតិបត្តិការឆ្លងកាត់អ៊ីនធឺណិតឬបណ្ដាញកុំព្យូទ័រផ្សេងទៀត។ ប្រព័ន្ធអ៊ីមែលដើមមួយចំនួនបានទាមទារឲ្យអ្នកនិពន្ធនិងអ្នកទទួលទាំងពីរនាក់ត្រូវនៅលើបណ្ដាញក្នុងពេលដូចគ្នា, ជាទូទៅជាមួយនឹងការផ្ញើសារបន្ទាន់។ នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធអ៊ីមែលត្រូវពឹងផ្អែកលើម៉ូដែល ផ្ទុកនិងបញ្ជូនបន្ត។ ម៉ាស៊ីនបម្រើអ៊ីមែលទទួលយក, បញ្ជូនបន្ត, ផ្ញើទៅឲ្យ និងស្តុកទុកនូវសារ។ ទាំងអ្នកប្រើ ឬមិនថាកុំព្យូទ័ររបស់ពួកគេ បានតម្រូវឲ្យនៅលើបណ្ដាញក្នុងពេលដំណាគ្នា; ពួកគេត្រូវការតភ្ជាប់តែរយៈខ្លី, ដោយធម្មតាទៅកាន់ម៉ាស៊ីនបម្រើ, ដែលវាត្រូវការដើម្បីផ្ញើឬទទួលសារ។ ពាក្យនេះគប្បីប្រើជា អ៊ីសំបុត្រវិញ ទើបវាត្រឹមត្រូវតាមភាសាខ្មែរយើង។ សូមមើលសេចក្ដីពន្យល់ក្នុងពាក្យ អ៊ីសំបុត្រ។
ឯកសារយោង
កែប្រែ- ↑ Google Ngram Viewer. Books.google.com. http://books.google.com/ngrams/graph?content=electronic+mail%2Ce-mail&year_start=1980&year_end=1995&corpus=15&smoothing=0&share=។ បានយកមក 2013-04-21.