ភាសាសំស្ក្ឫត (संस्कृतम् saṃskṛtam សំស្ក្ឫតម៑ [sə̃skɹ̩t̪əm], ចេញ​មក​ពី​ពាក្យដើម​ថា​ संस्कृता वाक् សំស្ក្ឫតា វាក៑ , "សម្តីឥតខ្ចោះ"), គឺ​ជា​ភាសា​ដែល​​ស្ថិត​នៅ​ក្នុង​អម្បូរភាសា​ ឥណ្ឌូ-អារ្យ័ន​(Indo-Aryan) , គឺ​ជា​ភាសា​ដំបូង​សម្រាប់​ប្រើ​ក្នុង​ពិធីខាង​សាសនា នៃ​សាសនា ហិន្ទូ (Hinduism ព្រាហ្មញ្ញ​សាសនា) ព្រម​ទាំង​ជា​ភាសា​សម្រាប់​ប្រើ​ក្នុង​អក្ឞរឝាស្ត្រ និងជាភាសា​ដែល​ប្រើ​នៅ​ក្នុង​អត្ថបទរបស់​អ្នកប្រាជ្ញ​​ នៅ​ក្នុង​សាសនា​ ពុទ្ធសាសនា(Buddhism) និង ជៃន(Jainism).[note ១] ក្រោយ​ពី​ការវិវត្ត​ពីភាសា​សម័យវេទ បច្ចុប្បន្ន​នេះភាសា​សំស្ក្ឫត​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ចំនួន​ ២២ នៃ ភាសា​​ផ្លូវ​ការ​នៅ​ប្រទេឝឥណ្ឌា[] ព្រម​ទាំង​ជា​ភាសា​ផ្លូវ​ការ​របស់​រដ្ឋ​ឧត្តរខ័ណ្ឌ(Uttarakhand).[] ភាសា​សំស្ក្ឫត បាន​និង​កំពុង​លេច​ធ្លោ​នៅ​ក្នុង​ការឝិក្ឞស្រាវ​ជ្រាវភាសា​នៅ​ក្នុងចំណោម​អម្បូរភាសា ឥណ្ឌូ អឺរ៉ុប (Indo-European)

ភាសា​ សំស្ក្ឫតបុរាណ (Classical Sanskrit) គឺ​ជា​និយាម(standard)​ សម្រាប់​ប្រើទូទៅ​ដែល​បាន​ចុះ​ក្នុង​ ​បញ្ជី​(register) ដូច​ដែល​បាន​ចែង​បញ្ជាក់​នៅ​ក្នុង​វេយ្យាករណ៍​​របស់​លោក​ បាណិនី (Pānini, ​ក្នុង​រង្វង់​​សតវស្សទី ៤ មុន​គ្រិស្តសករាជ (BCE)។ សារៈសំខាន់​នៃ​ភាសា​ សំស្ក្ឫត នៅ​ក្នុង​វប្បធម៌​នៃ​ប្រទេឝ​ឥណ្ឌា​ទាំង​មូល មាន​ភាព​ស្រដៀង​គ្នា​នឹង​ភាសា ឡាតាំង (Latin) និង ភាសា ក្រិក (Greek) នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ភាសា​​សំស្ក្ឫតបាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំ​ង​ទៅ​លើ​ភាសា​ទំនើប​ជា​ច្រើន​នៃ​ ឧបទ្វីប​ឥណ្ឌា, ជា​ពិសេស​នៅ​ក្នុង​ប្រទេឝ ឥណ្ឌា, បាកិស្ថាន, ឝ្រីលង្កា និង នេបាល់[]

ទម្រង់​ដើម​នៃ​ភាសា​សំស្ក្ឫតបុរាណ (pre-Classical form) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភាសា​សំស្ក្ឫត​សម័យ​វេទ (Vedic Sanskrit), ដោយ​មាន​ភាសា​នៃ​គម្ពីរឫគវេទ (Rigveda) មាន​អាយុ​ចាស់​ជាង​គេ ​ហើយ​មាន​រក្ឞាទុក​នូវ​ទម្រង់​បុរាណ​របស់​ភាសា​នេះ​ ដែល​ទម្រង់​មូលដ្ឋាន​ចំណាស់បំផុត​​របស់​វា​មានលេច​​ឡើង​ចាប់​តាំង​ពី​ឆ្នាំ 1500 មុន​គ្រិស្តសករាជ​ (BCE)។[] នេះ​សបញ្ជាក់​ថា​ភាសា​សំស្ក្ឫតនៃ​គម្ពីរ​ ឫគវេទ (Rigvedic Sanskrit) គឺ​ជាភស្តុតាង​ចំណាស់​ជាង​គេនៃ​អម្បូរភាសា [[ឥណ្ឌូ-អឺរ៉ុប (Indo-EU)]], ហើយវា​ក៏​ជា​សមាជិក​មុន​គេ​មួយ​ដែល​មាន​ភស្តុតាង​ច្បាស់លាស់​នៃ​អម្បូរ​ភាសា ឥណ្ឌូ-អឺរ៉ុប, គឺ​ជា​អម្បូរ​ភាសា​ដែល​រាប់​ទាំង​ភាសា អង់គ្លេស និង ភាសា​ភាគច្រើន​នៃ​ទ្វីប​អឺរ៉ុប ។[]

កម្រង(corpus)​នៃ​អក្ឞរឝាស្ត្រ​ភាសា​សំស្ក្ឫតប្រមូលផ្តុំ​នូវ​ប្រពៃណីខាង​កំណាព្យ​កាព្យ​ឃ្លោង​ដ៏​សម្បូរ​បែប ព្រម​ទាំង នាដឝាស្ត្រ​សំស្ក្ឫត និង វិទ្យាឝាស្ត្រ, ​បច្ចេកទេស, ទស្សនវិទ្យា និង អត្ថបទ ធម៌​ ផង​ដែរ ។ ភាសា​សំស្ក្ក្ឫត​នៅ​តែ​ទទួល​បាន​ការពេញនិយម​និង​​បន្តប្រើប្រាស់​ជាទូទៅ​នៅ​ក្នុង​ភាសា​ខាង​ពិធីនៃ​លទ្ធិ​ព្រាហ្មណ៍ និង ការ​ប្រតិបត្តិ​ពុទ្ធសាសនា នៅ​ក្នុងរូបភាព​ជា​បទចម្រៀង​ស្តុ តី(hymns) និង ធម៌សូត្រ​ថ្វាយបង្គំព្រះ​(mantra) ។ ការ​ប្រើ​ភាសា​សំស្ក្ក្ឫត​សម្រាប់​និយាយ​ប្រាឝ្រ័យ​ទាក់​ទង​គ្នា​ក៏​នៅ​តែ​ឃើញ​មាន​នៅ​ក្នុង​ស្ថាប័ន​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេឝ​ឥណ្ឌា ហើយ​គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​​នូវ​ការ​ប្រើប្រាស់​ភាសា​សំស្ក្ក្ឫត​ ។

ឈ្មោះ

កែប្រែ

គុណនាម​ដែល​ក្លាយ​មក​ពី​កិរិយាឝព្ទ​នៅ​ក្នុង​ភាសា​សំស្ក្ឫត (verbal adjective) សំស្កឫត- អាច​បក​ប្រែ​ថា "ដាក់​បញ្ចូល​គ្នា, បង្កើតឡើង, កើត​រូបរាងឡើង​យ៉ាង​ល្អ​ឬ​យ៉ាង​ពេញលេញ; សម្រឹតសម្រាំង, បំពាក់​ដោយ​គ្រឿង​លម្អ, អធិប្បាយ​ន័យ​យ៉ាង​ខ្ពង់ខ្ពស់" ។ ពាក្យ​នេះ​ក្លាយ​មក​ពី​ឫស​ពាក្យ សំស្ការៈ- មាន​ន័យ​ថា "ដាក់​បញ្ចូល​គ្នា, ផ្សំផ្គុំ, រៀបចំ, រៀបរៀង",[] ដែលមាន​​ឫសពាក្យ​ ស័ម- មាន​ន័យ​ថា "ជា​មួយ​គ្នា" (ដូច​ពាក្យ​ថាsame ក្នុង​ភាសា​អង់គ្លេស​ដែរ) និង ​ឫសពាក្យ (ស)ការ- មាន​ន័យ​ថា "ធ្វើ, បង្កើត" ។


សំស្ក្ឫតនៃ​គម្ពីរ​វេទ

កែប្រែ
 
Rigveda (padapatha) manuscript in Devanagari, early 19th century

ភាសា​ សំស្ក្ឫត, ដូច​ដែល​បាន​ឲ្យ​និយមន័យ​ដោយ​លោក បាណិនិ (Pānini), បាន​វិវត្ត​ចេញ​ពី​ទម្រង់​ដើម​នៃ​ភាសា​ សំស្ក្ឫតក្នុង​គម្ពីរ​វេទ (Veda) ។


Cite error: <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found

  1. "Indian Constitution Art.344(1) & Art.345" (PDF). Web.archive.org. 2007-10-04. Archived (PDF) from the original on 2007-10-04. Retrieved 2012-04-05.
  2. "Sanskrit is second official language in Uttarakhand – The Hindustan Times". Hindustantimes.com. 2010-01-19. Archived from the original on 2011-11-02. Retrieved 2012-04-05.
  3. Cite error: Invalid <ref> tag; no text was provided for refs named Staal
  4. Macdonell (2004:?)
  5. Burrow (2001:?)
  6. Monier-Williams (1898:1120)