ស៊ីតថល (អង់គ្លេស:Seattle, អក្សរអន្តរជាតិ:siːˈætəl) គឺជាទីក្រុងដ៏សំខាន់ នៅភាគខាងជើងបំផុតក្នុងសហរដ្ឋជាប់គ្នា និងជាទីក្រុងដ៏ធំបំផុតនៅទិសពាយព្យប៉ាស៊ីភ្វិក និងរដ្ឋវ៉ាស៊ីនតោន ។ វា គឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយបានតាំងនៅ លើបួរដីដ៏ចង្អៀតមួយរវាង ផាខ់ហ្គិត សោនដ៍ និង(ដៃនៃមហាសមុទ្រប៉ាស៊ីភ្វិក)មួយហើយ និងបឹងវ៉ាស៊ីនតោនប្រហែល114 miles (183 km) ភាគខាងត្បូងនៃព្រំដែនសហរដ្ឋអាមេរិក-កាណាដាហើយវាត្រូវបានឲឈ្មោះតាម មេកន្ទ្រាញ សៀលថ៍ ស៊ីតថល នៃកុលសម្ព័ន្ធដើមឌូវែមមីស្ឆ និងស៊ូឃ្វែមមីស្ឆ ។ ស៊ីតថលគឺជាមជ្ឈមណ្ឌល នៃតំបន់ស្ថិតិទីរួមក្រុងស៊ីតថល-តាខូម៉ា-ប៊ីឡេវ្យូ--តំបន់ទីរួមក្រុងដ៏ធំបំផុតទី១៥ក្នុងសហរដ្ឋអាមេរិកហើយធំបំផុតក្នុងសហរដ្ឋអាមេរិកភាគពាយព្យ[] ស៊ីតថលគឺជា ទីរួមស្រុក នៃស្រុកឃីង ហើយក៏ជាមជ្ឈមណ្ឌលអប់រំ វប្បធ៌ម និងសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងតំបន់ ។ ជំរឿនឆ្នាំ២០១០បានបង្ហាញថាស៊ីតថលជាផ្ទះ នៃអ្នកតាំងទីលំនៅជាអចិន្ត្រៃយ៍៦០៨,៦៦០ខាង ក្នុងតំបន់ទីរួមស្រុក ភាគខ្លះនៃអ្នកស្រុក៣.៤លាននាក់ ។T[] កំពង់ផែស៊ីតថលផងដែរ ក៏ធ្វើជាព្រលានយន្តហោះអន្តរជាតិស៊ីតថល-តាកូម៉ាគឺជាច្រកពាណិជ្ជកម្មជាមួយអាស៊ី និងដំណើរកំសាន្តទៅអាឡាស្កា ហើយក៏ជាកំពង់ផែដ៏ធំបំផុតទី៨ ក្នុងសហរដ្ឋអាមេរិក ក្នុងការផ្ទុកចំណុះហិបទំនិញបានច្រើន ។[]

ស៊ីតថល

ឯកសារយោង

កែប្រែ
  1. "Estimates of Population Change for Metropolitan Statistical Areas and Rankings: July 1, 2007 to July 1, 2008 (CBSA-EST2008-05)" (CSV). United States Census Bureau, Population Division. Retrieved 2009-07-12.
  2. City of Seattle (23 February 2011). "Seattle's Population and Demographics". City of Seattle. Archived from the original on 12 មីនា 2011. Retrieved 5 March 2011.
  3. "Seaport Statistics". portseattle.org. Archived from the original on 23 កក្កដា 2011. Retrieved 23 February 2011.