ស្ករត្នោត
ស្ករត្នោតគឹជាផលិតផលរបស់ខ្មែរ ដែលស្ករត្នោតត្រូវបានគេផលិតចេញពីធម្មជាតិពិតៗ គឹផលិតពីដើមត្នោត។នៅប្រទេសកម្ពុជាប្រជាជនកម្ពុជាយើងចូលចិត្តយកវាមកបរិភោគបានច្រើនយ៉ាង ដូចជា សំរាប់បង់សម្លរអោយមានរស់ជាតិឆ្ងាញ់ពិសារ សំរាប់ធ្វើបង្អែមចង្អាបជាដើម។សព្វថ្ងៃនេះមានប្រជាជនមួយចំនួនច្រើនប្រកបរបរធ្វើស្ករត្នោត។
ការប្រើប្រាស់
កែប្រែឈ្មោះ
កែប្រែ- Burma: jaggery, htanyet (ထနas်းလျက်; បញ្ចេញសំឡេង [tʰəɲeʔ])
- Telugu: nalla bellam, thaati bellam (Palm Jaggery)
- Kannada: bella
- Kerala: panam kaLkaNdam (പനം കല്കണ്ടം),Karippatti,"Karipetti",KarippOtti (കരിപെട്ടി)
- Bangladesh/Bengal: gur (cane sugar), taal patali (solid palm sugar), khejur gur (date palm sugar);
- Tamil Nadu: panam kaRkaNdu, karuppatti, panang karuppatti, panai vellam, pananj chakarai
- Indonesia: gula kelapa, gula aren, gula merah, gula semut (Gula Jawa in the Netherlands)
- Philippines: Pakaskas
- Malaysia: gula anau, gula melaka, gula kabung
- Sri Lanka: jaggery, kitul-hakuru, tal-hakuru, pol pani
- Laos: num taan
- Thailand: น้ำตาลปี๊บ (nam taan peep), น้ำตาลปึก (nam taan bik)
- Vietnam: đường thốt nốt
របៀបធ្វើស្ករត្នោត
កែប្រែរបៀបធ្វើស្ករត្នោតដំបូងយើងត្រូវត្រង់យកទឹកត្នោតពីដើមត្នោតជាមុនសិន ជាធម្មតាគេត្រង់យកទឹកត្នោតនៅពេលថ្ងៃល្ងាចទុករហូតដល់ព្រឹក ទើបគេឡើងយកទឹកត្នោតនោះ យកមកចាក់ដាក់ក្នុងឆ្នាំងរឺ ខ្ទះហើយដាំវាអោយពុះខ្លាំងរហូតឡើងក្រហមទើបដាក់ចុះមក ក្រោមរួចធ្វើការកូរ រឺគេហៅថា វិតក្នុងការកូរ រឺ វិតនេះគេត្រូវប្រើពេលវេលាប្រហែលជា១០នាទី គឺកូររហូតដល់ទឹកត្នោតដែលបានដាំពុះនោះក្លាយទៅជាស្ករដែលមានសភាពរឹងតិចៗទើបឈប់។
របៀបធ្វើស្កត្នោតរបស់បងប្អូនខ្មែរ
កែប្រែបើសិនជាយើងពិភាក្សាទៅលើស្ករគឺយើងក៏ឃើញថាមានប្រភេទស្កជាច្រើនដែលមានលក្ខណៈប្រភេទនិងរស់ជាតិគ៏ផ្អែមផ្សេងៗគ្នាដែរហើយរបៀបផលិតក៏មានលក្ខណៈខុសគ្នាជាច្រើនផងដែរ ដូចជា ប្រភេទ ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករដែលភលិតពីដើមអន្សែជាប្រភេទស្ករដែលកម្ររនិងមានការផលិតឡើងណាសើព្រោះថាវាមានស្រួចស្រាវបំផុតក្នុងការផលិតលើងហើយតទៅនេះ ខ្ញុំសូមនែរនាំពីរបៀបក្នុងការធ្វើស្ករត្នោតវិញម្តង ជាដំបូងយើងត្រូវមានបង្អោងគឺជាប្រភេទឬស្សីដែលមានខ្នែងវែវនិងរឹងមាំផងដែរព្រោះត្រូវយកវាមកធ្វើជាអង្អោងឬជាចណ្តើឡើងដើមត្នោតបាន ត្រូវមានវល្លិ៏ឬខ្សែរដែលមាំល្អដើម្បីចងភ្ជាម់បង្អោងទៅនិងដើមត្នោតសំរាប់ឡើងដើមត្នោត ត្រូវជ្រើសរើសប្រភេទដើតត្នោតណាដែលជាដើមត្នោតញីហើយមានកំពស់ទាបសមល្មមបើអាច និងមានធាងធំមាំ មានស្លឹកច្រើន ត្រូវយកឃ្នាបគាបផ្កាត្នោតដែលភាសាធម្មតាគេហៅថាក្តត្នោតអោយទន់រយៈពេលបីទៅបួនព្រឹកទៅតាមប្រភេតត្នោតដែលងាយចេញនិងមិនងាយចេញទឹក រួចយើងត្រូវយកកាំបិតដែលមុតទៅធ្វើការចិតនៅផ្នែកខាងមុខរបស់វា រឺហៅម្យ៉ាងទៀតថាវាត់មុខ ចំណាំការវាត់មុខត្រូវតែស្តើងៗកុំក្រាស់ព្រោះវាងាយនិងឆាប់អស់ផ្កាត្នោតហើយវាក៏មិនងាយចេញទឹកនោះដែរ ហើយម្យ៉ាងទៀតគឹយើងអាចយកំពង់ឬស្សីដែលមានទឹកពេញមកត្រាំផ្កាត្នោតនោះ ប្រហែលជាពីថ្ងៃរឺមិនចាំបាច់ក៏បានបើករណីផ្កាត្នោតនោះឆាប់ចេញទឹក នៅពេលចេញទឹកហើយយើយកបំពងទៅត្រងទឹកត្នោត ពេលបានទឹកត្នោតហើយគឺយកទៅរំងាស់ក្នុងឆ្នាំងរហូតដល់រីងក្លាយទៅជាស្កររួចលើកយកទៅកូរជាមួយនឹងដងឈើតូចមួយ នៅពេលត្រជាក់យើងធ្វើការចាត់ដាក់ក្នុងពាងដើម្បីរក្សាទុកជាការស្រេច ។
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ
តំណភ្ជាប់ខាងក្រៅ
កែប្រែ- An Overview of the Palm Sugar Creation process Archived 2007-03-17 at the វេយប៊ែខ ម៉ាស៊ីន.