ស្តាយវ័យកុមារ
ស្តាយវ័យកុមារ
ច្រៀងដោយ រស់ សិរីសុទ្ធា
និពន្ធដោយ កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]
សម្រួលតន្ត្រី ដោយម៊ែរប៊ុន
ឆ្នាំ១៩៧៣
១/ ស្តាយវ័យកុមារ វ័យស្អាតថ្លា គ្មានស្គាល់បញ្ហាពិបាក ស្គាល់តែលួងលោមនិងថ្នមថ្នាក់ ខ្ពស់ឋានៈ ឥតមានអោយអាក់មួយគ្រា។
២/ ស្តាយវ័យនៅក្មេង វ័យឯកឯង ក្លិនក្រអូបឈ្វេងដូចផ្កា ទោះនឹងអ្វីតាមប្រាថ្នា គ្មាននរណាមកតាំងខ្លួន ជាម្ចាស់ចិត្ត។
បន្ទរ. វ័យមានស្នេហា ក្រុមគ្រួសារ មានបញ្ញាក្នុងជីវិត ជាខ្នោះច្រវាក់ចងចិត្ត ចងកាយរួមរិត ឥតស្បើយ។
៣/ ក្មេងហើយម្តេចចាស់ ខ្លោចផ្សាណាស់ វិលវល់ប្តូរផ្លាស់ស្បើយ បានសុខរួចទុក្ខយ៉ាងណាឡើយ នេះឯងហើយ គឺជាចម្លើយធម្មជាតិ។