ស្ថានីយស្រែអំពិល

រូបភាពតូច ស្ថានីយស្រែអំពិលមានទីតាំងនៅស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែងបានរកឃើញថាមានភស្ដុតាងមួយចំនួន ដែលបង្ហាញនៅទីតាំងកំណាយមាន រចនាសម្ព័ន្ធសំណង់ឥដ្ឋសង់តម្រៀបគ្នាជាជួរៗ មានរាងចតុកោណកែងដែលតម្រៀបតាមទិសកើតលិច (ប្រវែង៤,៥ម៉ែត្រ) និងទិសជើងត្បូង (ប្រវែង៤ម៉ែត្រ)។ ចំណែកនៅចំកណ្ដាលមានប្រហោងចំហរដែលលក្ខណៈនេះអាចបញ្ជាក់បានថាទីនេះអាចជាអតីតប្រាសាទឥដ្ឋដែលជាផ្នែកខាងក្នុងនៃប្រាសាទ។រីឯឥដ្ឋដែលមានក្នុងរចនាសម្ព័ន្ធគឺអាចជាជញ្ជាំងប្រាសាទ។ ក្រុមកំណាយស្រាវជ្រាវអាចសន្និដ្ឋានជាបឋមថា ទីតាំងនេះគឺជាប្រាសាទសង់ពីឥដ្ឋ ដែលបានសង់ឡើងនៅកំឡុងសតវត្សរ៍ទី៦-៧នៃគ្រិស្គសករាជ ដែលស្ថិតនៅក្នុងសម័យមុនអង្គរ។ ចំពោះលទ្ធផលកំណាយទាំងស្រុងនឹងបង្ហាញច្បាស់លាស់បន្ទាប់ពីបញ្ចប់ការងារកំណាយស្រាវជ្រាវ។ នេះជាការបញ្ជាក់ពីក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះទៅត្រួតពិនិត្យការងារកំណាយដោយផ្ទាល់កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩[]

ឯកសារយោង

កែប្រែ
  1. http://rac.gov.kh/