ស្ថានីយ៍សំរោងសែន

សំរោងសែនជាស្ថានីយ៍បុរេប្រវត្តិសាស្រ្តមួយ ស្ថិតនៅខាងឆ្វេងដៃជាប់មាត់ស្ទឹងជីនិត ក្នុងខេត្តកំពង់ឆ្នាំង នៅឆ្នាំ១៨៧៦ រកឃើញដោយលោក រ៉ុក ។ លោក មូរ៉ា មកមើលស្ថានីនេះហើយបានឃើញ ឧបករណ៍វត្ថុប្រើប្រាស់ធ្វើអំពីថ្មជាច្រើននៅឆ្នាំ ១៨៧៧ ។ ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៨៨៨ លោក ជេម បានមកធ្វើកំណាយ ជាច្រើនកន្លែងនៅតំបន់ទន្លេសាប។ នៅឆ្នាំ១៩០១ លោក ហង់រី ម៉ង់ស៊ុយ បានជួបប្រទះពពួកវត្ថុសិល្បៈអំពីថ្មរំលីងជាច្រើនដុំជាភស្តុតាង[]។ ស្ថានីយ៍សំរោងសែន ត្រូវបានធ្វើកាលបរិច្ឆេទតាមវិទ្យុសកម្មកាបូន ១៤(C-14) លើសំបក ខ្យង ខ្ចៅ អាយុកាលរបស់វា ៣២៣០ មុនគ.ស ទៅ ១២៨០ មុនគ.ស។

ឯកសារយោង

កែប្រែ
  1. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣