ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង
ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង ស្ថាបនាឡើងនៅក្នុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ខាងក្រោមស្ពានមិត្តភាពមេគង្គចិន ចម្ងាយប្រមាណជាង៣០០ម៉ែត្រជាកន្លែងប្រភពទឹកប្រសព្វគ្នានៃ ទន្លេទាំងបួន គឺ ទន្លេមេគង្គ ទន្លេកុង ទន្លេសេសាន និង ទន្លេស្រែពក នៅខេត្តស្ទឹងត្រែង។