ស្ថាបត្យករ
ស្ថាបត្យករ គឺជាអ្នកស្ថាបនា អ្នកកសាង អ្នកបង្កើត។ ដើម្បីអាចក្លាយជាស្ថាបត្យករម្នាក់បាន លុះត្រាតែយើងយល់ដឹងអំពី ការរចនា និង យល់ដឹងពីសំណង់អគារ ឱ្យបានច្បាស់លាស់ មិនតែប៉ុណ្ណោះ គឺត្រូវយល់ដឹងជាពហុជំនាញ មានជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថានជាដើម។ និយាយជារួម ស្ថាបត្យករ មិនមែនជាអ្នកគូរប្លង់ទេ តែជាអ្នកសិក្សាគម្រោងប្លង់ ស្ថាបត្យកម្ម។
ស្ថាបត្យករ ត្រូវតែមានវិជ្ជាជីវៈត្រឹមត្រឹវ ព្រោះរាល់ការសម្រេចចិត្តរបស់ស្ថាបត្យករ គឺទាក់ទងដល់សុវត្ថិភាពសាធារណៈ។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |