ស្ទឹងខៀវ
ច្រៀងដោយ រស់សិរីសុទ្ធា និពន្ធដោយ កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច] សម្រួលដោយ ប៊ុន ថង និង ម៉ា ឡៅពី ឆ្នាំ ១៩៦៨
១. ទឹកហូរបាត់ទៅ សល់នៅទឹកភ្នែករងថ្លា ជាមួយអក្ខរាសច្ចាស្បថស្បែស្នេហ៍ស្និទ្ធ
ឱស្ទឹងសង្កែស្រោចថែជីវិត ស្ទឹងខៀវខកចិត្តអាណិតវាសនា ។
២. បើសិនទឹកស្ទឹងកករឹងរីងហួតលែងហូរ ផ្កាស្លាទាំងគូអូនស៊ូលើកជូនមេបា មិនអោយស្ទឹងខៀវដៀលទាវស្រីថា ក្បត់ចិត្តស្នេហាស្រវាភពថ្មី ។
បន្ទរ. អនុស្សាវរីយ៍គ្រប់ទីទាំងអស់ បូជាចំពោះជូនឈ្មោះកង្រី គោរពសន្យាស្នេហាភក្តី លប់ឈ្មោះកាកីជាស្រីអាស្រូវ ។
៣. ពីថ្ងៃនេះទៅអូននៅសែនឆ្ងាយពីបង រាល់ពេលនឹកផងផ្តាំផងក្រែងបងមើលផ្លូវ ផ្គរលាន់ដើមឆ្នាំអូនចាំប្រុសពៅ អូនមកឥឡូវមកនៅជិតបង ។