ស្ទឹងរមាស
ស្ទឹងរមាស
ច្រៀងដោយ លោក យិន ឌីកាន
និពន្ធទំនុកច្រៀងដោយ លោក យិន ឌីកាន
និពន្ធបទភ្លេងដោយ លោក យិន ឌីកាន
I. ស្ដាប់ស្នូរទឹកហូរលឺសូររងំ ទាញដួងចិត្តខ្ញុំអោយនឹកស្រីម៉ុមកំពូលដួងចិត្ត រលកគ្រាំៗៗរៀមតែងនឹកគិត តើស្នេហ៍ស្និតស្ថិតនៅទីណា?។
II. ទឹកហូរលឺសូរដូចជាសម្ដី ដែលស្រីនឹងបងធ្លាប់បានសាសងពីរឿងស្នេហា ធ្លាប់ហែលទឹកលេងលើផ្ទៃគង្គា ឥលូវប្រែជាស្រពោនក្រៀមក្រំ។
R. ថ្ងៃរះគងព្រៃរ៉ៃយំរវើយ បក្សីយំឆ្លើយនឹងវ៉ូងបក្សា ធម្មជាតិទួញថ្ញូរសួររកជីវ៉ា តើម្ចាស់ចិន្ដាបាត់ទៅណាហើយ។
III. ឱស្ទឹងរមាសជីវិតស្នេហា អូនបានសច្ចាថាផ្ញើវាសនា លើរូបបងហើយ ឥលូវបាត់សូន្យគ្មានចម្លើយ ទុករៀមឥតស្បើយទេណាពុំងារ។
(ភ្លេង)