ស្នាដៃផ្សេងៗរបស់លោក

កុលបុត្រកើតក្នុងត្រកូលវង្ស         រក្សារពូជពង្សវង្សកាមា         ទោះខ្លួនទូចទាបទីទាល់យ៉ាងណា    តាំងចិន្តាមិនធ្វើអំពើបាប។          អ្អកប្រាជ្ញុឃើញភយ័មិនទាន់មកដល់        យោបល់គិតវៀពីចំងាយ         លុះកាលឃើញភយ័មកដល់កាយ            មុខនៅព្រព្រាយឥតបើភយ័។                   ជនណាដឹងពាក្យពោលគួរសម       និងពាក្តបិយភិរម្យពិរោះពិត         ខឹងក្រែក្រោធសភាព កាយប្រព្រឹត្ត  ជននោះហៅបណ្ឌិតក្នុងលោកា។             ជាតិបណ្ឌិតពិតពេញប្រាជ្ញ៉ាប្រក្សត្រ         ឥតសាកសាកសួរការនានា         ដូចស្គរធំឥតគេគោះវាយវា                  បើគេសួរពេលណាដូចភ្លៀងធ្លាក់។         ជាតិពាលពិតឥតគេសួរឬសួរសង            ក៏លាន់កងរំពងពោលឥតអាក់                                 និយាយច្រើនកើនហើយធ្លាក់                                                                ចុះក្នុងក្បួនហើយលាក់ធ្លាក់សព្វកាល។           ជាតិខ្លឹមចន្ទ័ទោះស្វិតគ្រៀមក្រញ៉ង់          មិនលះបង់ក្លេបក្លិនសុគន្ឋា         ដំរីសារទោះចូលក្នុងសឹកយុទ្ទានា             មិនលះបង់លីលាល្គងក្រាយ         ជាតិបណ្ឌិតទោះមានទុកក្នុងកាយ មិនជិនណាយលះបង់ព្រះធម៏។                 អ្នកដ៏ទែអោយប្រយោជន៍ទុកជាញ្ញាតិ      ញ្ញាតិបើឃ្លាតទុកជាជាតិអ្នកដ៏ទែ         រោគក្នុងកាយទុកជាទោសប្រកបភយ័       ឈើក្នុងព្រែជាឱសថទុកជាគុណ។         បាបពុំទាន់អោយផលដល់កាលណា          ពាលគិតថាបាបនោះផ្អែមដូចទឹកឃ្មុំ         ពេលបាបកម្មអោយផលដល់ប្រជុំ            ទើបពាលរងទុកធំគ្រានោះឯង។           អ្នកមានសម្បត្តិនិងអ្នកប្រាជ្ញ         និងស្តេចគ្រងរាជ្យនិងព្រែកស្ទឹង         និងពេទ្យវិជ្ជាជាទីពឹង                ប្រាំនេះសូន្យឈឹងក្នុងស្ថានណា         ស្ថាននោះពុំគួរអាស្រយ័នៅ          ជាស្ថានចង្រែឥតសុខា         កំនត់ថ្ងៃមួយមួយវេលា              កុំនៅយាត្រាចេញអោយផុត។           ជនណាវិចនូវក្រស្នា                   ដោយស្លឹកឈើធម្មតាឬក្រដាស         ក្លិនក្រស្នានោះ                        ក៏លិចឡើងចំពោះ         ក្រអូបដាលដល់ជនអ្នកវិចនោះ      មិនតែប៉ុនោះទោះស្លឹកវិច         គ៏ជាប់ក្លិនរំលេចឡើងចំពោះ         ក្រអូបដាលដល់ជនអ្នកវិចនោះ។         ព្រលឹតដុះជិតដើមត្រគៀត            ត្រកួនដុះបៀតដូចអង្គបង         ត្រកៀតដុះបៀតដូចនួនល្អង         ត្រកួនដូចបងត្រកងបី ។           ត្រីអើយកុំឆ្ងល់ច្របល់ហួស           អុំទូកកុំអោយ        ល្អាក                  ចាប់ត្រីបានកុំអោយល្អកទឹក ។