ស្នោ
ផ្លាស្នោ
Sesbania sesban | |
---|---|
Scientific classification | |
រជ្ជៈ: | |
(អឋានន្តរ): | |
(អឋានន្តរ): | |
(អឋានន្តរ): | |
លំដាប់: | |
អំបូរ: | |
Genus: | |
ប្រភេទ: | S. sesban
|
Binomial name | |
Sesbania sesban (L.) Merr.
|
ផ្កាស្នោ ឈ្មោះវិទ្យាសាស្ត្រ Sesbania javanica Miq.
នៅខ្មែរជារុក្ខជាតិ ដុះតាមវាលស្រែ ឬ បឹងតាមធម្មជាតិ ដែលធម្មតាចេញផ្កាពីខែកក្កដា ដល់ខែតុលា ។ តែបច្ចុប្បន្ន គេសង្កេតមានលក់នៅទី ផ្សាធំៗស្ទើរតែគ្រប់ពេល គ្រាន់តែតិចឬច្រើនតាមរដូវ ។ ខ្មែរយើងនិយមយកមកបរិភោគជាបន្លែល្បោយ អន្លក់ ជ្រក់ជាដើមដែលតាមពិតគេអាចយកមកប្រកបមុខម្ហូបបានជាច្រើនយ៉ាង ដូចជាចៀនពងទា ,បំពងម្សៅ,ស្លម្ជូរ ញុាំ និងធ្វើនំផ្កាស្នោដ៏ឈ្ងុយឆ្ងាញ់ ( គឺជានំបុរាណ ដែលមិនសូវមានអ្នកស្គាល់ ).។ ផ្កាស្នោជាបន្លែធម្មជាតិ គ្មានសារធាតុគីមី មានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង
ដោយ ហេតុ ថា ផ្កាស្នោ បរិបូណ៌ទៅដោយ Vit B1 B2 B3 Vit C Carbohydrate Proteine , Fiber , VitA , Calcium , ដែក , Phosphorus…។ល។ ការបរិភោគផ្កាស្នោរ អាច ការពារជំងឺមហារីក , ជំនួយភ្នែក , បណ្តេញសារធាតុពុល ទល់លាមក , ជួយឆ្អឹង សម្រកខ្លាញ់ …។ល។ វិធីធ្វើនំផ្កាស្នោ -ម្សៅខ្សាយ១ពែង -ផ្កាស្នោ២ពែង -ស្ករស ២ ពែង -ក្បាលខ្ទិះ លាយស្ករ និងអំបិល បន្តិច កន្លះ ពែង -ដូងទុំស្ទើរ កោសដៃ ១ពែង -អំបិល ១/២ ស្លាបព្រាកាហ្វេ ស្លឹកតើយ ៣ សន្លឹក ប្រឡេះផ្កាស្នោចេញពីទង លាងសម្រស់ទឹក រួចចាក់ដាក់ចានធំល្មម យកក្បាលខ្ទិះដែលលាយស្ករអំបិល រលាស់ លើផ្កាស្នោ យកម្សៅខ្សាយ រោយដាក់បន្តិចម្តង ឆ្លាស់ជាមួយក្បាលខ្ទិះច្របល់ឲ្យសព្វ ( ពេលលាយនេះ ត្រូវ ដាំទឹក ឡាំងសឹងទុកឲ្យហើយ ) ល្មមម្សៅជាប់ផ្កាស្នោល្អ ។ យកស្បៃក្រាលឡាំងសឹង រួចចាក់ផ្កាស្នោរដែលច្របល់ខ្ទិះនិងម្សៅចូលដាក់ស្លឹកតើយ រួចចំហុយ ប្រមាណ២០នាទី ( ពេលចំហុយ បាន ១0 នាទី បើកគំរបដាក់ដូងកោស ចូលពីលើ រួច ចំហុយ ត ១០ នាទី ទៀត ) ។ រួច ដួសនំផ្កាស្នោ ដាក់ចាន រោយស្ករស ពីលើ ជាការស្រេច ដែលយើងនឹងបាននំផ្កាស្នោដ៏ឈ្ងុយឆ្ងាញ់និងមានប្រយោជន៍ ដល់សុខភាព ៕
- សមាសធាតុគីមីនិងសារធាតុ
- 4,8% ជាតិខ្លាញ់;
- - albuminoides, 33,7%;
- - glucides 18,2%
- - សែលុយឡូស 28,3%
- - និង 4,2% ផេះ។
របៀបប្រើ
កែប្រែជាអាហារ