ស្ពានព្រែកសំរោង

ស្ពានព្រែកសំរោង គឺជាស្ពានដែលឆ្លងកាត់ ទន្លេបាសាក់ ពី ក្រុងតាខ្មៅ ទៅ ខណ្ឌច្បារអំពៅ។ ស្ថិត​ក្នុង​​ភូមិ​ព្រែក​សំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល តភ្ជាប់​​​ពី ផ្លូវជាតិលេខ២១A ត្រើយ​ខាង​លិច ឆ្ពោះទៅ​​ផ្លូវ​ជាតិ​​លេខ​១១០ ​ត្រើយ​ខាង​កើត។

ស្ពាននេះមានប្រវែង​​ជាង​៩០០ម៉ែត្រ ជា​ប្រាក់​កម្ចី​​​សម្បទាន​​របស់​​​សាធា​រណរដ្ឋ​​​ប្រជា​មានិត​​​ចិន​​។