ស្ពានមិត្តភាពកម្ពុជា-ជប៉ុន

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វា កសាងឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ ១៩៦៦។ វាមានប្រវែង៧០៩ម៉ែត្រ។ ស្ពាននេះត្រូវបានកំទេចនៅឆ្នាំ ១៩៧២ ដោយពួកកុម្មង់ដូអត្តឃាតវៀតកុងចំនួន១០១នាក់ ដោយដាក់បង្កៃគ្រាប់បែកក្នុងរថយន្តកាមីញ៉ុងអោយផ្ទុះ។ ក្រុមកុម្មង់ដូអត្តឃាតទាំងនោះត្រូវបានកងទ័ពសាធារណរដ្ឋខ្មែរសំលាប់ចោលទាំងអស់គ្មានសល់។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន
ទីតាំង ភ្នំពេញ ,  កម្ពុជា
តភ្ជាប់ ភ្នំពេញ-ជ្រោយចង្វា
ឆ្លងកាត់ ទន្លេសាប
ប្រវែងសរុប ៧០៩ម
ស្ថាបនាពី បេតុង
ស្ថាបនា ដំបូង ១៩៦៦
ខូចខាត ១៩៧២
ស្ថាបនាឡើងវិញ ១៩៩៤

ស្ពាននេះត្រូវបានជួសជុលឡើងវិញ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន រួចធ្វើពិធីបើកសម្ពោធបើកអោយប្រើប្រាស់ឡើងវិញនៅថ្ងៃទី ២៦ កុម្ភៈ ១៩៩៤។ ជប៉ុនបានផ្ដល់នូវវិស្វករនិងកម្មករ ក្នុងការត្រួតពិនិត្យនិងសាងសង់ស្ពាននេះអោយរួចរាល់ជាស្ថាពរ។