ស្ពានអាកាសស្ទឹងមានជ័យ

ស្ពាន​អាកាស​ស្ទឹងមានជ័យ​បាន​ចាប់​ផ្ដើម​កសាង​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ និងត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ។ ស្ពាន​​អាកាស​ស្ទឹងមានជ័យ​ បាន​សាងសង់​ដោយ​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ក្នុងតម្លៃ ១៨.៩៧៦.៦៧៨ ដុល្លារ[]។ ស្ពាន​អាកាស​ស្ទឹងមានជ័យជាព្រំប្រទល់​ខណ្ឌទួលគោក ខណ្ឌចំការមន និង​ខណ្ឌមានជ័យ​។​  ​វាជា​ស្ពាន​អាកាស​ទី​៣ ​បន្ទាប់ពី​ស្ពាន​អាកាស​ក្បាល ថ្នល់​ ​និង​ស្ពាន​អាកាស ៧​មករា​ ( ស្តុ​ប​ពេទ្យ​លោកសង្ឃ )  ក្នុង​រាជធានី​ភ្នំពេញ

ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ ត្រូវបាន​សាងសង់​តាម​ប្លង់​មេ តាម​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖

  • ​សាងសង់​ស្ពាន​អាកាស​ធំ ពី​បេតុង​អារ​មេ​ស្រប​ពីលើ​ផ្លូវ​លេខ ២៧១ ត្រង់ចំណុច​ភ្លើងស្តុប​មាន​ទទឹង ១៤,៨០​ម៉ែត្រ សម្រាប់​ចរាចរ​ទ្វេរ​ទិស ដោយមាន ២​ខ្សែ​ទៅ និង​២​ខ្សែ​មក​។​
  • ​សាងសង់​ស្ពាន​អាកាស​តូច​ពីរ​ឯកទិស ពី​បេតុង​អារ​មេមាន ទទឹង​៦,៥០​ម៉ែត្រ និង​សាងសង់​ស្ពានបេតុង​មួយទៀត​ជំនួស​ស្ពាន​បា​ឡេ​ដែលមាន​ទទឹង ៨​ម៉ែត្រ​។​
  • ​អ៊ុត​កៅស៊ូ​អម​សង្ខាង​ស្ពាន​ទទឹង​ពី ៥,៥០​ម៉ែត្រ ទៅ​៧​ម៉ែត្រ និង​ចិញ្ចើម ៣​ម៉ែត្រ​។​
  • ​កំពស់​សុវត្ថិភាព​ក្រោម​ស្ពាន ៥,២០​ម៉ែត្រ​។​
  • ​ក្រៅពីនេះ ការស្ថាបនា​លូ ច្រាំង​បេតុង​ប្រឡាយ​ជើងទេរ សួនច្បារ ខឿន​បែងចែក​ទ្រូង​ស្ពាន ដំឡើង​បង្គោល​ភ្លើង លាប​គំនូសចរាចរ ដាក់​ស្លាក​ចរាចរ ជាដើម​។​

ប្រតិបត្តិ​ការស្ថាបនា​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​បែង​ចែកជា ២​ដំណាក់កាល រួមមាន​៖

  • ​ដំណាក់កាល​ទី​១៖ សាងសង់​ស្ពាន​អាកា​សមេ ២ ស្ពាន​រូង​ក្រោម​ដី ១ ដោយ​ប្រើ​រយៈពេល​សាងសង់ ចំនួន ១៨​ខែ និង​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ១២ លាន​ដុល្លារ​។​
  • ដំណាក់កាល​ទី​២៖ សាងសង់​ស្ពាន​បែង​ខ្នែង​ចំនួន ១ និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ចំនួន ២ ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៨​ខែ និង​ចំណាយ​អស់​ថវិកា​ប្រមាណ​ជិត ៥ លាន​ដុល្លារ​។​

ឯកសារយោង

កែប្រែ
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2021-04-05. Retrieved 2014-07-31.