ស្រីជ័យរាជបុរៈ

ស្រីជ័យរាជបុរៈ ជាទីក្រុងបុរាណមួយរបស់ខ្មែរក្នុងរាជ្យស្ដេចជ័យវរ្ម័នទី៧ ។ ដែល​បច្ចុប្បន្នគេជឿថាមានទីតាំងនៅមឿងរាជបុរីខេត្តរាជបុរីប្រទេសថៃ នៅទីនោះមានសល់ប្រាសាទខ្មែររចនាបថបាយ័ន វត្តមហាធាតុវរវិហារ ដែលគេជឿថាអាចជាចំណុចកណ្ដាលនៃទីក្រុង។