ស្រីសុរិយោពណ៌ទី១
ស្រីសុរិយោពណ៌ទី១ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១២៧៥-១៣៤០ | ||||
រាជ្យមុន | ព្រះបាទរាជឱង្ការ | ||||
រាជ្យបន្ត | ព្រះបាទនិព្វានបាទ | ||||
ស្វាមី/មហេសី | ព្រះនាងមន្ទាពិសី | ||||
បុត្រ | ព្រះនិព្វានបាទ ព្រះសុទ្ធាន | ||||
| |||||
វង្ស | អង្គជ័យ | ||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទរាជឱង្ការ | ||||
មាតា | ព្រះនាងមង្គលក្សត្រី | ||||
ប្រសូត | គ.ស ១២៥២ មហានគរ | ||||
សុគត | គ.ស ១៣៤០ មហានគរ |
ព្រះបាទស្រីសុរិយោពណ៌ទី១ (សំស្ក្រឹត:ឝ្រីសូយ៌្យវម៌្ម)(គ.ស ១២៥២-១៣៤០) រជ្ជកាល (គ.ស ១២៧៥-១៣៤០) ឡើងសោយរាជ្យ ស្នងព្រះវររាជបិតា ក្នុងឆ្នាំថោះត្រីស័ក ព.ស ១៨១៩, គ.ស ១២៧៥, ម.ស ១១៩៧, ច.ស ៦៣៧ ព្រះជន្មាយុ ២៣ឆ្នាំ ទ្រង់យកព្រះអង្គមន្ទាពិសី ជាព្រះរាជអនុជផ្សេងមាតា លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមជាសម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ ហើយព្រះអង្គឲ្យប្រជុំសាមលរាជ សាងព្រះមេរុ ធ្វើបុណ្យព្រះបរមសព ព្រះវររាជបិតា។ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព.ស ១៨៤៩, គ.ស ១៣០៥, ម.ស ១២២៧, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះនិព្វានចក្រ (សាស្ត្រាខ្លះថា និព្វានបាទ សាស្ត្រាខ្លះទៀតថា និព្វានបទ)។ ឆ្នាំរការ ឯកស័ក ព.ស ១៨៥៣, គ.ស ១៣០៩, ម.ស ១២៣១, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុទ្ធានរាជា។ លុះព្រះរាជបុត្រទាំងពីរព្រះអង្គ ចំរើនព្រះជន្មធំឡើងនោះ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ ឯព្រះសុទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង់រាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ។ ឯសម្ដេចព្រះសុរិយោពណ៌ ជាព្រះវររាជបិតានោះ ព្រះអង្គសោយរាជ្យជាសុខរៀងមកបាន ៦៥ ឆ្នាំ ព្រះជន្មបាន ៨៨ ឆ្នាំទ្រង់ប្រឈួនរោគ សុគតទៅ។ មន្ត្រីលើកតម្កល់ព្រះបរមសព ក្នុងព្រះកោដ្ឋស្រេចក៏ព្រមគ្នា អញ្ជើញព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឲ្យឡើងសោយរាជសម្បត្តិ។
"ព្រះមហាក្សត្រអង្គនេះ ក៏ពុំឃើញមានព្រះនាម ក្នុងឯកសារដទៃទៀតដែរ"។
ឯកសារយោង កែប្រែ
- ឯកសារមហាបុរសខ្មែរ
មុនដោយ ព្រះបាទរាជឱង្ការ |
មហានគរ | តដោយ ព្រះបាទនិព្វានបាទ |