ស្រុកចំកាលើ
ស្រុកចម្ការលើ គឺជាស្រុកមួយដែលស្ថិតនៅក្នុង ខេត្តកំពង់ចាម និង ជាស្រុកមួយដែលមានភាពចំណាស់មួយដែល ដែលមានប្រជាជនរស់នៅច្រើនកុះករបានរស់នៅទីនោះ ហើយ ក៏មានចំណាកស្រុកច្រើនដែរ។ ភាគច្រើន ពួកគេទៅរស់នៅ ខេត្តព្រះវិហារ ដែលជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍ។ ស្រុកចម្ការលើស្ថិតនៅជាប់ស្រុកជើងព្រៃ និង ស្រុកបាធាយ ក្នុងចំណោមស្រុកទាំង១៦ស្រុកនៃខេត្ត។ ស្រុកចម្ការលើមានឃុំចំនួន៨ ៖ ១. ឃុំបុសខ្នុរ ២. ឃុំចម្ការអណ្តូង ៣. ឃុំជយោ ៤. ឃុំល្វាលើ ៥. ឃុំស្ពឺ ៦.ឃុំស្វាយទាប ៧. ឃុំតាអុង ៨. ឃុំតាប្រុក។ ស្រុកចម្ការលើជាស្រុកមួយដែលមានប្រជាជនរស់នៅច្រើន និង មានការអភិវឌ្ឍច្រើនក្នុងវិស័យកសិកម្ម។ ប្រជាជនជាច្រើនដែល រស់នៅទីនោះប្រកបមុខរបរ ដូចជា ដាំកៅស៊ូ ដំឡូង ចេក ស្រូវ ជាដើម។ ដីនៅទីនោះសម្បូរដីក្រហម។ ហេតុនេះហើយបានជា ប្រជាជនរស់នៅទីនោះមានការរីកចម្រើន ដោយ សារមានធនធានធម្មជាតិ។ ក្នុងភូមិនីមួយៗមានលក្ខណៈពិសេសខុសៗគ្នា។
១. ឃុំបុះខ្នុរជាផ្នែកឃុំមួយដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ហើយ ឃុំនេះមានភូមិចំនូន១១ឃុំ, ឃុំនីមួយៗសុទ្ធសឹងតែមានប្រជាជនច្រើនកុះករ។ ឃុំបុះខ្នុរមាន ១. ភូមិ សារាយ ២. ភូមិដូនធី ៣. ភូមិថ្លុកក្រវាន់ ៤. ភូមិវាលធ្នង់ ៥. ភូមិបុះខ្នុរ ៦.ភូមិច្រណោម ៧. ភូមិ១០មករា ៨.ភូមិសាមគ្គី ៩. ភូមិកសិដ្ឋាន ១០. ភូមិ៣៥ ១១. ភូមិប្រសើរ។ ឃុំបុះខ្នុរជាភូមិមួយដែលមានប្រជាជនច្រើន ហើយ ប្រកបមុខរបរច្រើនជាអ្នកចម្ការ ពីព្រោះ ទីនោះជាកន្លែងដែលសម្បូរដីក្រហម ហើយ ចម្ការកៅស៊ូនៅទីនោះច្រើន។
២.ឃុំចម្ការអណ្ដូងជាឃុំមួយដែលស្ថិតក្នុងខេត្តកំពង់ចាម ហើយ មានភូមិចំនួន១៨ភូមិ ៖ ១. ភូមិស្វាយជួរ ២. ភូមិសូរជ័យ ៣. ភូមិអូរក្រវាន់ ៤. ភូមិដូនបុះ ៥. ភូមិចម្ការអណ្ដូង ៦. ភូមិជាំជ្រៃ ៧. ភូមិប្រើសមាស ៨.ភូមិលេខ១ ៩. ភូមិលេខ២ ១០. ភូមិ១១ ១១. ភូមិ២២ ១២. ភូមិលេខ៣៣ ១៣. ភូមិតាមុន ១៤. ភូមិសហគ្រាស ១៥.ភូមិស្រោងចាន់ ១៦. ភូមិរោងចក្រ ១៧. ភូមិក្រុមហ៊ុន ១៨. ភូមិសហគ្រាន់។
៣. ឃុំជយោមានភូមិចំនួន៥ភូមិ ៖ ១.ភូមិស្ពឺក ២.ភូមិជយោ ៣.ភូមិអូរប៉ិះ ៤. ភូមិត្រពាំងឫស្សី ៥. ភូមិត្រពាំងល្ពៅ។
៤. ឃុំសា្វយលើមានភូមិចំនួន៧ភូមិ៖ ១. ភូមិក្បាលហុងថ្មី ២. ភូមិក្បាលហុងចាស់ ៣. ភូមិក្រឡែងកើត ៤. ភូមិក្រឡែងលិច ៥. ភូមិល្វាជើង ៦. ភូមិល្វាត្បូង ៧. ភូមិភូមិ៣។ នៅឃុំនេះ ផ្នែកសណ្ឋានដីជាដីក្រហម ដែលជាដីលើកស្ទួយដំនាំកសិកម្ម ហើយ ជួយដល់ការអភិវឌ្ឍមនុស្សនៅទីនេះឲ្យមានការរើកចម្រើនក្នុងជីវភាពរស់នៅ។
៥. ឃុំស្ពឺមាន៨ភូមិ ៖ ១. ភូមិបន្ទាយជ័យ ២. ភូមិពព្រេង ៣. ភូមិអូរវាយ ៤. ភូមិពែងមាសត្បូង ៥. ភូមិពែងមាសជើង ៦. ភូមិស្ពឺលិច ៧. ភូមិសឺ្ពកើត ៨. ភូមិវាល។ បណ្តាភូមិទាំងនេះមានសណ្ឋានដីស ហើយ ប្រជាជនភាគច្រើនធ្វើស្រែចម្ការ។ មនុស្សដែលរស់នៅទីនោះមានមិនមានភាពធូរធារទេ។ ប្រជាជនភាគច្រើនសុទ្ធតែទៅធ្វើការទីក្រុងភ្នំពេញដើម្បីចិញ្ចឹមជីវិត។
៦. ឃុំស្វាយទាបមាន១៣ភូមិ ៖ ១.ភូមិត្រពាំងបេង ២. ភូមិប្រមាត់ដី ៣. ភូមិស្វាយទាប ៤. ភូមិពឹក្ស ៥. ភូមិថ្នល់បែកកើត ៦. ភូមិថ្នល់បែកលិច ៧. ភូមិតាក្រង់ ៨. ភូមិមហា ៨.ភូមិបុះថ្លាន់ ៩. ភូមិស្រែព្រាល ១០. ភូមិអូរដា ១១. ភូមិវារីកើត ១២. ភូមិវារីលិច ១៣. ភូមិ៧៧។
៧. ឃុំតាអុងមាន១៣ភូមិ ៖ ១. ភូមិតាអុង ២. ភូមិសំព័រ ៣. ភូមិទួលប្រាក់ ៤. ភូមិទួលមាស ៥. ភូមិចម្រើនផល ៦. ភូមិត្រពាំងឈូក ៧. ភូមិទួលស្រូវ ៨. ភូមិសំរោង ៩.ភូមិ៣០ ១០. ភូមិ៣១ ១១. ភូមិ៣២ ១២. ភូមិ៣៣ ១៣. ភូមិ៣៤។
៨. ភូមិបន្តាប គឺ ឃុំតាប្រុក មាន៧ភូមិ ៖ ១. ភូមិស្រែព្រាង ២. ភូមិរំចេក ៣. ភូមិនាងលឿង ៤. ភូមិស្វាយទាប ៥. ភូមិអូរតាសែង ៦. ភូមិឈូក ៧. ភូមិផ្លាក។