ស្រុកពោធិ៍រៀងបានប្ដូរឈ្មោះពីស្រុកកំពង់លាវ និងកាត់យកឃុំចំនួនពីរពីស្រុកពារាំងគឺឃុំកំពង់ឫស្សី និងឃុំព្រែកតាសរ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១។ កែសម្រួលព្រំប្រទល់រវាងក្រុងព្រៃវែង និងស្រុកពោធិ៍រៀងដោយកាត់ឃុំតាកោពីស្រុកពោធិ៍រៀងមកឲ្យក្រុងព្រៃវែងជាអ្នកគ្រប់គ្រងវិញ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ សាលាស្រុកពោធិ៍រៀងស្ថិតនៅឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

មើលផងដែរ

កែប្រែ