ឝ្រុតវម៌្ម (ចេនឡា)
វ្រះបាទឝ្រុតវម៌្ម (គ.ស ?-៥៥៥) រជ្ជកាល (គ.ស ៥០០-៥៥៥) បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានឝ្រុតវម៌្ម ឯរាជបុត្រព្រះនាមឝ្រេឝ្ឋវម៌្ម ហើយបានកសាងក្រុងឝ្រេឝ្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបម្រះខ្លួនពីការគ្រប់គ្រងអាណាចក្រភ្វូណាន។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំង បានវាយលុកនឹងអាណាចក្រភ្វូណាន។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្វូណាន គឺព្រះបាទឝ្រុតវម៌្ម។ កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺឝ្រុតវម៌្ម និងឝ្រេឝ្ឋវម៌្មដែលបានគ្រប់គ្រងនៅឯរាជធានីឝ្រេឝ្ឋបុរ ស្ថិតនៅលាវខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏មហិមានៃអត្តសញ្ញាណរបស់កម្ពុជាត្រូវបានចម្រើនឡើងដោយនគរខ្មែរនៅភវបុរ នៅឯទីក្រុងកម្ពុជាកំពង់ធំសម័យទំនើបនេះ។
ឝ្រុតវម៌្ម | |
---|---|
វ្រះបាទ | |
រជ្ជកាល | ៥៥០-៥៥៥ |
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | ព្រះបាទឝ្រេឝ្ឋវម៌្ម |
បុត្រ | ឝ្រេឝ្ឋវម៌្ម |
វង្ស | កម្វុ |
សន្តតិវង្ស | សូយ៌្យវង្ស |
ប្រសូត | ជយាទិត្យបុរ |
សុគត | ជយាទិត្យបុរ |
ព្រះរាជពង្សាវលី
កែប្រែ- បុត្រព្រះនាម ឝ្រេឝ្ឋវម៌្ម
ឯកសារយោង
កែប្រែគោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ជយាទិត្យបុរ | តដោយ វ្រះបាទឝ្រេឝ្ឋវម៌្ម |