ផ្លែស្វាយ គឺជា ផ្លែឈើមួយដែលមានប្រភពមកពីតំបន់រវាងភាគពាយ័ព្យនៃ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងភាគឦសាននៃ ប្រទេសឥណ្ឌា[១] ផ្លែស្វាយត្រូវបានដាំដុះនៅ អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ តាំងពីបុរាណកាលមកម្ល៉េះ។ [២] [៣] មានប្រភេទផ្សេងទៀតដែលផលិតផ្លែឈើដែលអាចបរិភោគបាន ។ [៤]

ផ្លែស្វាយ

មាន​ច្រើន​ប្រភេទ​ស្ទើរ​រាប់​ឈ្មោះ​ពុំ​អស់ : ស្វាយ​កែវ, ស្វាយ​ក្បាល​ដំរី, ស្វាយ​ខ្ទិះ, ស្វាយ​ចេក, ស្វាយ​ទុរេន, ស្វាយ​ពង​ត្រង, ស្វាយ​ពុំសែន, ស្វាយ​មាស, ស្វាយ​មីង, ស្វាយ​ស ។ល។

ស្វាយជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយអាចទទួលទានបានទាំងនៅខ្ចី និងពេលទុំ។ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសា ស្វាយនៅមានអត្ថបទប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត។

ផ្លែស្វាយ​គឺជា​ផ្លែឈើ​ស្រស់​ទី​២​របស់​កម្ពុជា​ដែល​អាច​នាំចេញ​ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​បន្ទាប់ពី​ផ្លែចេក​។​​ ផ្លែស្វាយ​ស្រស់​កម្ពុជា​នាំចេញ​ទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន​ ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ប្រទេស​ទាំងពីរ​ ​ចិន​និង​កម្ពុជា​ ​បាន​ចុះហត្ថលេខា​រួមគ្នា​ ​។[៥]

ឯកសារយោង កែប្រែ

  1. Lizada, C. (២៩ ខែមីនា ១៩៩៣), "Mango", Biochemistry of Fruit Ripening (Dordrecht: Springer Netherlands): 255–271, អ.វ.ល.:10.1007/978-94-011-1584-1_8, ល.ស.ប.អ. 978-94-010-4689-3, http://dx.doi.org/10.1007/978-94-011-1584-1_8, បានយកមក 2021-09-29 
  2. Kuhn, David N. (20 April 2017). "Genetic Map of Mango: A Tool for Mango Breeding". Frontiers in Plant Science 8: 577. DOI:10.3389/fpls.2017.00577.
  3. Warschefsky, Emily J. (June 2019). "Population genomic analysis of mango (Mangifera indica) suggests a complex history of domestication". New Phytologist 222 (4): 2023–2037. DOI:10.1111/nph.15731.
  4. Sherman, Amir (December 2015). "Mango (Mangifera indica L.) germplasm diversity based on single nucleotide polymorphisms derived from the transcriptome". BMC Plant Biology 15 (1): 277. DOI:10.1186/s12870-015-0663-6.
  5. ផ្លែស្វាយ​ស្រស់​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ ​បាន​ដឹកជញ្ជូន​ដល់​ទី​ផ្សារ​នៃ​តំបន់​ប៉េកាំង​–​តំបន់​ធាន​ជី​ន​–​តំបន់​ហឺ​ប៉ី, ខ្មែរថាមស៍, ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១