ប្រវត្តិ ហនុមាន ៖ នៅពេលដែលធម្មបាលកុមារ ឬ ព្រះពិស្ណុះការណ៍​ដែលទទួលថ្មយួកពណ៌សពីបុត្រីទាំង៧ របស់កមបិលមហហាព្រហ្ម ក្រោយមក ស្ដេចទេស្សវង្ស បានយកទ្រង់ទៅនៅក្នុងរាជវាំង ហើយតែតាំង ព្រះពិស្ណុះការណ៍​ជា (ព្រះរាម) ហើយក្រោយមកថ្មយកួពណ៌សនោះបានកើតជាស្វាសមួយក្បាលពេលដែលវាបើកភ្នែកដំបូងឃើញ ព្រះរាមមុនគេបង្អស់ ក៏ចាត់ទុកជាឪពុករបស់ខ្លួនហើយតាម ព្រះរាមជាប់មិនរបេះនោះទេ ដោយភាពធុញទ្រាន់ ព្រះរាមក៏ចង្អុលទៅព្រះទិត្យ ហើយប្រាប់ថានោះទើបជាឪពុកឯង ពេលនោះស្វាសមួយក្បាលនោះក៏ហោះសម្ដៅទៅព្រះអាទិត្យភ្លាម ព្រះអាទិត្យក៏ក្រឡេកឆេះសល់តែរោមមួយសសៃ រួចទើបជប់ឲ្យស្វាសនោះរស់ឡើងវិញ ដោយក្ដីអាណិតព្រះអាទិត្យបានស្តោះទឹកមាត់៧ដំណក់ កើតជាកូនព្រះអាទិត្យ៧ដួងចូលទៅក្នុងមាត់ស្វាសនោះ ហើយស្វាសនោះក៏មានមហរិទ្ធដ៏អស្ចារ្យ ចេះប្រែក្រឡាគ្រប់បែបយ៉ាង និងកាប់មិនមុតដុតមិនឆេះទៀតផង ហើយបញ្ជូនស្វាសនោះមកជួបនិង(ព្រះរាម) វិញ នៅពេលដែលជួបស្វាសនោះស្រាប់តែមានចង្ការបាក់ ទ្រង់ក៏ប្រសិដ្ឋនាមស្វាសនោះថា ហនុមាន។​


ហនុមានចូលធ្វើជាមេទ័ពព្រះរាម មានងារជាកំផែងពេជ្រ។ ហនុមានបន្លំខ្លួនធ្វើមេទ័ពក្រុងរាពណ៌ (ទសមុខ ឬ ទសកណ្ឌ)។ ហនុមានទៅរៀនវិជ្ជាពីគ្រូរបស់ក្រុងរាពណ៌ ហើយបានលួចយកដួងកែវជីវិតក្រុងរាពណ៌ ទើបព្រះរាមអាចថ្លៃងសរសម្លាប់ក្រុងរាពណ៌បាន។

ចំពោះប្រវត្តិហនុមានរបស់ឥណ្ឌាដែលនិទានផ្សេងពីនេះសូមឲមានភាពផ្សេងពីកម្ពុជាព្រោះមិនដឹងស្អជាស្អីនោះទេ ។