វ្រះបាទហឝ៌វម៌្មទី១ រឺ ហស៌ពម៌ទី១ រជ្ជកាល (៩១០-៩២២) ព្រះនាមសោយរាជ្យ ទេវវ្រះបាទធូលិជេង អញឝ្រិហឝ៌វម៌្មទេវ (ទេពព្រះបាទធូលីជើង អញស្រីហស៌ពម៌ទេព) និងព្រះមរណនាម វ្រះបាទរុទ្រលោក (ព្រះបាទរុទ្ទលោក)។ ព្រះអង្គកសាងប្រាសាទបក្សីចាំក្រុង និងចារឹកកំណាព្យសំស្ក្រឹត យ៉ាងវែងនៅលើស៊ុំទ្វារ ដែលពិពណ៌នាអំពីព្រះរាជវង្សានុវង្សព្រះឥសីកម្វុ-ទេពអប្សរមេរាជាក្សត្រខាងសូរ្យវង្ស និងព្រះកៅណ្ឌិន្យ-សោមាជាក្សត្រខាងសោមវង្ស។ រាជបុរោហិតនាម កុមារស្វាមិ ដែលត្រូវជាក្មួយកម្រងតេងឝិវាស្រម។ ក្រោយ​ពី​វ្រះបាទ​យឝោវម៌្មទី១ ទ្រង់​ចូល​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ​ព្រះ​នាម ហឝ៌វម៌្មទី១ ទ្រង់​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​ ៩០០ នៃ​គ្រិស្ដសករាជ។ តែ​ឯកសារ​ខ្លះ​ថា​នៅ​ឆ្នាំ​ ៩០៨ ឬ ៩១០ ទៅ​វិញ។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​យឝោធបុរ គឺ​ក្រុង​អង្គរ​ដដែល ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​ភ្នំ​តូច​មួយ គឺ​ប្រាសាទ​បក្សី​ចាំ​ក្រុង នៅ​ក្បែរ​ជើង​ភ្នំ​បាខែង ជា​ភ្នំ​កណ្ដាល​នៃ​រាជធានី។ គេ​មិន​បាន​ដឹង​ពិត​ប្រាកដ​ថា តើ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​ណា​ទេ គេ​គ្រាន់​តែ​ប៉ាន់ស្មាន​ថា ព្រះអង្គ​ប្រហែល​ជា​ចូល​ទិវង្គត​នៅ​ក្រោយ​ឆ្នាំ​ ៩២២ តែ​ប៉ុណ្ណោះ ដោយ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា រុទ្រលោក។ ក្រោយ​ពី​វ្រះបាទ​ហឝ៌វម៌្មទី១ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះអនុជ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​ឆ្នាំ​ ៩២៥ នៃ​គ្រិស្ដសករាជ ដែល​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា វ្រះបាទ​ឦឝានវម៌្មទី២

ហឝ៌វម៌្មទី១
រជ្ជកាល៩០០-៩២២
រាជ្យមុនយឝោវម៌្មទី១
រាជ្យបន្តឦឝានវម៌្មទី២
ស្វាមី/មហេសីកម្វុជរាជលក្ឝ្មី
បុត្រយ៉ាងហោចណាស់មួយអង្គ
ព្រះនាមពេញ
ទេវវ្រះបាទ ធូលិជេង អញឝ្រិហឝ៌វម៌្មទេវ
បច្ឆាមរណនាម
វ្រះបាទរុទ្រលោក
សន្តតិវង្សកៅណ្ឌិន្យ
បិតាយឝោវម៌្មទី១
មាតាព្រះភិគនេយ្យនៃជយវម៌្មទី៤
បក្សីចាំក្រុង ប្រាសាទរបស់ហឝ៌វម៌្ម

ទ្រង់ត្រូវបានវែកញែកដោយលោកដាវីដ-ផ.ឈែនដ្លឺរ ដែលជាអ្នកប្រាជ្ញមួយរូបក្នុងចំណោមអ្នកប្រាជ្ញលោកខាងលិចដំបូងគេបង្អស់ដែលសរសេរអំពីប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា[១][២]

ព្រះរាជវង្ស កែប្រែ

ហឝ៌វម៌្មត្រូវជារាជបុត្រានៃវ្រះបាទយឝោវម៌្មទី១ និងព្រះមហេសីរបស់ទ្រង់ ដែលត្រូវជាព្រះភិគនេយ្យមួយអង្គរបស់ជយវម៌្មទី៤[៣]

ព្រះអយ្យកោអយ្យការបស់វ្រះបាទហឝ៌វម៌្មគឺជាវ្រះបាទឥន្ទ្រវម៌្មទី១ និងព្រះមហេសីទ្រង់ព្រះនាងឥន្ទ្រទេវី[៤][៥][៦]

ហឝ៌វម៌្ម មានព្រះអនុជមួយអង្គ ព្រះនាមឦឝានវម៌្មទី២

ព្រះមហេសីរបស់ទ្រង់គឺព្រះនាងកម្វុជរាជលក្ឝ្មី។ ពួកទ្រង់គឺជាអយ្យកាអយ្យកោនៃជយវម៌្មទី៧[៧]

ព្រះនត្តារបស់ទ្រង់គឺយជ្ញវរាហ។ ទ្រង់គឺជាគ្រូមានវិជ្ជាជ្រៅជ្រះ។ មួយអង្គទៀតព្រះនាម វិឝ្ណុកុមារ នត្តាក្សត្រី ជហវី[៨]

ព្រះរាជជីវប្បវត្តិ កែប្រែ

បន្តបន្ទាប់ពីការសោយទិវង្គតរបស់យឝោវម៌្មទី១ ទ្រង់បានឡើងសោយរាជ្យបន្ត។

រជ្ជកាលនៃហឝ៌វម៌្ម និងព្រះអនុជទ្រង់បានកត់សំគាល់ឱ្យដឹងនូវសម័យអស្ថេរភាពនៃកម្វុជទេឝ។ ព្រះភាតាទាំងពីរអង្គមានការពាក់ព័ន្ធគ្នាក្នុងការដណ្ដើមអំណាចគ្នា ជាមួយព្រះបិតុច្ឆារបស់ពួកទ្រង់ ជយវម៌្មទី៤ ការប៉ះទង្គិចគ្នាមួួយដែលបានបន្តពេញមួយរជ្ជកាលរបស់ហឝ៌វម៌្ម។ ជយវម៌្មត្រូវរុញច្រានឱ្យឃ្លាតចេញពីអង្គរ រួចហើយក៏បង្កើតឡើងរាជធានីផ្ទាល់របស់ទ្រង់ប្រហែលចំងាយ ១០០ គ.ម ពីរាជធានីកំឡុងរជ្ជកាលឦឝានវម៌្ម។[៩]

គ្មានអ្វីប្លែកដែលគេត្រូវបានដឹងពីហឝ៌វម៌្មឡើយក្រៅពីតែទ្រង់បានកសាងប្រាសាទភ្នំតូចមួយ បក្សីចាំក្រុងនៅជើងភ្នំបាខែង[១០]

ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ៩២៣ និងត្រូវបានស្នងរាជ្យបន្តដោយឦឝានវម៌្ម។[១១]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
យឝោវម៌្មទី១
ចក្ររ្តិននៃកម្វុជទេឝ
៩១០–៩២៣
តដោយ
ឦឝានវម៌្មទី២

កំណត់ កែប្រែ

  1. "Book Review: Voices from S-21" Archived 2008-10-12 at the វេយប៊ែខ ម៉ាស៊ីន.. The American Historical Review (October 2002).
  2. SBS French program Archived 2007-08-13 at Archive.is. Special Broadcasting Service (December 10, 2007).
  3. Higham, 2001: p.70
  4. Bhattacharya, Kamaleswar (2009). A Selection of Sanskrit Inscriptions from Cambodia. In collaboration with Karl-Heinz Golzio. Center for Khmer Studies.
  5. Some Aspects of Asian History and Culture by Upendra Thakur. Page 37.
  6. Saveros, Pou (2002) (ជាFrench). Nouvelles inscriptions du Cambodge. Tome II et III. Paris: EFEO. ល.ស.ប.អ. 2-85539-617-4. 
  7. Claude Jacques, “'Funan', 'Zhenla'. The reality concealed by these Chinese views of Indochina”, in R. B. Smith and W. Watson (eds.), Early South East Asia: Essays in Archaeology, History, and Historical Geography, New York, Oxford University Press, 1979, pp.371–9, pp.373, 375.
  8. Briggs, The Ancient Khmer Empire, p. 134.
  9. Briggs, The Ancient Khmer Empire, page 115.
  10. "The temple complex of Angkor Baksei Chamkrong". CambodianOnline.Net. Archived from the original on កក្កដា 14, 2019. Retrieved October 13, 2008.
  11. The Khmers, Ian Mabbet and David P. Chandler, Silkworm Books, 1995, page 262.

ឯកសារយោង កែប្រែ

  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.