កំណាព្យប្រស្នា ហឹបបៃតង (បទ ពាក្យ៨)

កំណាព្យប្រស្នា ហឹបបៃតង (បទ ពាក្យ៨)

ហឹបឈើនៅក្នុងផ្ទះវិចិត្រករ ក្បូរក្បាច់លំអសោភ័ណប្រណិត

ជ្រុងមួយប្រឡាក់ទឹកពណ៌រុំជិត បាត់ក្រោមខ្មៅពិតស្និតដោយធូលី។
 

ជ្រុងខ្លះត្រូវប៉ះនឹងកំដៅថ្ងៃ ប្រែស្លេកក្រាស់ក្រៃប្ដូរក្លាយរូបពីរ

ជ្រុងមួយត្រូវទឹករីករួមប្រាស់ទី ទ្រុងទ្រាយញាំញីបាត់សភាពដើម។

 
ធាតុដើមឬសកែវហឹបពណ៌បៃតង ពណ៌ស្រស់បំព្រងស្នាដៃល្អឆ្នើម

ទោះជ្រុងខាងក្រៅបាត់សភាពដើម ក្នុងហឹបថ្លៃថ្លើមរក្សាជក់ទិព្វ។
 

និពន្ធដោយ សុខគឹមហេង ០៦ មិនា ២០១១