ហែម ចៀវ

(ត្រូវបានបញ្ជូនបន្តពី ហែម​ ចៀវ)

លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ បាន​ក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាមឋានខ្លួនជាមនុស្ស ក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរ បុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

ហែម ចៀវ
ព័ត៌មាន​មួយ​ចំនួន
ព្រះនាម ហែម ចៀវ
ប្រសូត ថ្ងៃអង្គារ ឆ្នាំច ពស ២៤៤០ គស ១៨៩៨
ស្រុកកំណើត​ ភូមិអូរកូនទេញ(កោណ្ឌ័ញ្ញ) ឃុំដំបូកមានលក្សណ៍ ស្រុកដំបូកមានលក្សណ៍ ខេត្តកំពង់ស្ពឺ
ឪពុក ហែម(មេស្រុកដំបូកមានលក្សណ៍៍)
ម្តាយ ទីវ
បង​ប្អូន​ ៥នាក់គឺ ហែម លី, ហែម ចៀវ, ហែម ហួត,​ នាងហែម សុច, ហែម សាយ

ជីវប្រវត្តិ កែប្រែ

លោកគ្រូអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំប្រឹងប្រែងធ្វើស្រែចំការដោយឥតខ្លាចហត់នឿយ ។ គ្រួសារនេះមានបងប្អូន៥នាក់គឺ

  1. ហែម លី
  2. ហែម ចៀវ
  3. ហែម ហួត
  4. នាងហែម សុច
  5. ហែម សាយ ។

បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក ។

កុមារភាព​ កែប្រែ

កាលនៅពីកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោកបានឃ្វាល គោ រកអុស ដេញចាប តាមឋាននៃកូនកសិករជាមួយឪពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក ហែម ជា ឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន ណាត វត្តឧណ្ណាលោមក្រុងភ្នំពេញ ដោយហេតុមេស្រុក ហែម និងព្រះគ្រូ សង្ឃសត្ថាជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។

កុមារ ហែម-ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត មានមាត់ពាក្យរហ័សច្បាស់លាស់ មានសន្ដាប់ធ្នាប់ សមរម្យគួរអោយអ្នកផងពេញចិត្ត ។ កុមារនេះបានព្យាយាមខ្ជាប់ខ្ជួនល្អណាស់ បានរៀនអក្សរសាស្ត្រក្នុងសំនាក់ព្រះគ្រូស ង្ឃសត្ថាតាំងអំពីដំបូង រហូតទាល់តែមើលបាន សរសេរអក្សរកើតដោយបរិបូណ៌ ។

កុមារ ហែម ចៀវ បាននៅសិក្សាអប់រំក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថា ជួន ណាត អស់យូរឆ្នាំ ដោយបានដើរស្ពាយយាម ព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ ។ កុមារ ហែម ចៀវ បានស្តាប់ធម៌ទេស នារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំអោយកុមារ ចៀវ មានសេចក្តីឆ្លៀវឆ្លាស យល់ហេតុផលក្នុងផ្លូវ លោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់ ។ កុដិដែលកុមារ ស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ ។

កុមារ ហែម ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស រឺ ខ្ជិលច្រអូសទេ ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះ លោកចាំបន្ដាំបិតា ក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំនាក់ នៃព្រះគ្រូសង្ឃសត្ថាថា ៖

  • ចៀវ កូនប្រុសសំលាញ់ឪពុក ៗគ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាចយឹតយោងគ្រួសារ យើងអោយខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀន ឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរក វិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផងសរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្តាយទី ទៃ ទៅព្រៃម្តាយជាមួយ» ។

លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកអោយ នៅនឹងលោក ត្រូវកូនឯងខំរៀនសូត្រយកចិត្តទុកដាក់អោយមែនទែន ។

  • បាទលោកឪពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភអោយសោះ!
  • ល្អហើយកូនប្រុសឪពុក! ឯងជាតំនឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!
  • ពាក្យនេះធ្វើអោយកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។ កុមារស្រលាញ់គោរពតាមអោវាទមាតាបិតា ណាស់ មិន​ដែល​ធ្វើ​អោយ​អ្នក​មាន​គុណ​ព្រួយ​ចិត្តម្តងណាឡើយ ។

សាងផ្នួស កែប្រែ

វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូលមតិថា ត្រូវបំបួសនៅវត្តឧណ្ណាលោម ហើយអោយគង់សំណាក់ សិក្សាបរិបត្តិធម៌នៅវត្តឧណ្ណាលោមដដែល ។ លុះបួសរួចហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។

ថ្ងៃខែចេះតែកន្លងជាលំដាប់... សាមណេរ ហែម ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហា វិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ។ នៅពេលបំពេញជាភិក្ខុហើយ លោកក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា ។ ការសិក្សាចំនួន៧ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ ធ្វើអោយលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិ បូណ៌ក្នុងផ្លូវព្រះពុទ្ធសាសនា ។ លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថាជួន ណាត ដែលលោកស្រលាញ់ជាងគេ ដោយភិក្ខុហែម ចៀវជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក បានប្រឡងយកសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អាន ណាស់ ។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ខេត្ត កំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ ដែលមានស ញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ និមន្តមកឯវត្តឧណ្ណាលោមក្រុងភ្នំពេញ មកពឹងព្រះ គ្រូសង្ឃសត្ថា ជួន ណាត សូមនិមន្តលោកមួយអង្គដែលមានសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោករ៉េស៊ីដង់ រ៉េស្យូម ខេត្តកំពតបង្កើតអង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន របៀបត្រឹមត្រូវឡើង។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម ចៀវ អោយទៅបង្រៀនអក្សរសាស្ត្រជាតិឯខេត្តកំពតយក វត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម ចៀវ បានទៅនៅបង្រៀន អក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ ទើបត្រលប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង ។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។ ទេសន៍កន្លែងណាក៏ដូចកន្លែងណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ »ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់លើក ឧទាហរណ៍ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។

លក្ខណខ្លះដែលគួរដឹង លោកគ្រូអាចារ្យ ហែម ចៀវ មានសំលេងធំក្រអួន មានទឹកដមគួរអោយចង់ស្តាប់ហើយស្តាប់ទៀត មានវោហាក្បោះ ក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក ។ ចំនែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក បេះបិត គឺសម្តេចព្រះសង្ឃរាជ ជួន ណាត (តាមប្រសាសន៍របស់លោក ឈឹម-ស៊ុម)។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះ បាលាត់ឃោសនានាគ ហែម ចៀវ មានលក្ខណមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ ។

ចំពោះភ្ញៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ។ ជនណាដែលបានប្រាស្រ័យជាមួយលោកម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយវែកញែក អំពីទ្រឹស្តីព្រះពុទ្ធដែលដឹកនាំសត្វ លោកអោយដល់ត្រើយនៃសុភមង្គល ។ រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរលោកបានដែរ ។

សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណាខ្ជិល រៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ

  • ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន... ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រយើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់ មាតុភូមិអោយរួចពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេចកើត ? តើនរណា គេគោរពរាប់អានយើង ? បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ ការ ម៉ែឪបងប្អូនមករៀននៅទីនេះ... តើយើងមកដើម្បីអ្វី ? យើងសុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល ខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងឋានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា យើងត្រូវតែណែនាំគ្នាដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ...។

ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម ចៀវ ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់គ្រូ ហើ យខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់ ខំរៀនប៉ុណ្ណោះទេ ថែមទាំងមានការឈឺចា ប់នឹងពួកអនានិគមបារាំងខាំងឡើងៗជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរ សិស្សសាលាបាលីជាន់ ខ្ពស់គ្រប់ៗគ្នា ។

ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់ ។

សកម្មភាពដើម្បីជាតិសាសនា កែប្រែ

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃសំរាប់ធ្វើគ្រូ តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។ ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត មកទូន្មានខ្លួននិងសិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកាដែលត្រូវការចង់ចេះចង់ដឹង ។ នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍ តាមសាស្ត្រាស្លឹករឹត។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មីគេមិនចេះស្តាប់ទេ»។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ អោយលោកគ្រូអាចារ្យ ហែម ចៀវ ព្រួយបារម្ភលំបាកចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់ មុនដំបូងវាតែងមាន ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិនបានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណាដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។ មិនយូរប៉ុ ន៉្មានអ្នកទាំងនោះក៏ស្តាប់បាន ងាយយល់ ថែមទាំងសំលេងពិរោះផង ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែលោ កអាចារ្យសំដែងធម៌ទេសនារាល់ថ្ងៃសីល និង បុណ្យទាន ។ នៅឆ្នាំនោះហើយដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែសូត្រមន្ត ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់ ជេរត្មះតិះដៀលដល់ព្រះសង្ឃដែ លខិតខំប្រែយ៉ាងសំបើម រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត។

ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបតទៅ តាមអំពើពាលល្ងង់ខៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ ។ មកដល់ភ្នំពេញ លោកអាចារ្យ ហែម ចៀវ បានទទួលឋានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃប្រចាំខែ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។

លោកគ្រូអាចារ្យ ហែម ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សម្ដេចព្រះសង្ឃរាជ ជួន -ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោកអោយភ្លេចបានឡើយ។ លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី ឥតបីបន្ដោយអោយពេលវេលាកន្លងផុតដោយពុំបានធ្វើអ្វីជាប្រយោជន៍ទេ ។ ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោសនាគ ហែម ចៀវ ឆ្លៀតពេលទៅប្រា ស្រ័យទាក់ទងនឹងវរជនធំៗ ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោកប៉ាច ឈឺន, សឺង ង៉ុកថាញ់ , ជុំ -មួង, នួន-ដួង និង ស៊ឹម-វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំបារាំង ។

វេលាថ្ងៃមួយ លោកសឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ ហើយប្រគេនដំនឹងថា ៖

  • លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!
  • ពរ! ជិតបានសំរេចអីលោក ? ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។

លោកសឺង ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា

  • ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិនត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុក អោយបែកសាមគ្គី ។ ឥលូវនេះបារាំងបានចាត់អោយខ្ញុំករុណា និមន្តព្រះសង្ឃទេ សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យ ហើយ។
  • យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?
  • ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅ ទេសនា រឺ ពន្យល់ទៀតមិនកើត ។
  • ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយយក ការណ៍ទៅអោយបារាំងវិញ!
  • ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំនងរបស់យើងបានសំរេច។
  • ពរ ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ក្រុមបដិ វត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ពុទ្ធបរិស័ទអោយ ស្គាល់ អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
  • ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង ធម៌និយមឯបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមាន ខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយបង្គំលាសិនហើយ!
  • កុំប្រញាប់អញ្ជើញពេកលោក!
  • ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
  • ពរ អញ្ជើញចុះលោក សូមអោយបានសុខ! លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅវិញប្រកបដោយទឹកចិត្តរីករាយជាអនេក ។

ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទអោយមានការឈឺចាប់ឡើង ។ លោកប៉ាច ឈឺន មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជាអ្នកស្រលាញ់ជា តិពិតប្រាកដ ។ ប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំនែកខាងព្រះសង្ឃ ដែលខំតស៊ូ យ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យប៉ាង ខាត់ សាស្ត្រាចារ្យភាសាសំស្ក្រឹត លោកគ្រូអាចារ្យសូរ ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ ជុំ គង់នៅវត្តលង្កា ព្រះងារចារ្យ ហែម ចៀវ សាស្ត្រាចារ្យភាសា បាលី និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើនអង្គទៀតជួយផង ។ ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់ ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូនខ្មែរយើងស្អប់ខ្ពើមិមិនអោយកូនទេ ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោ យកូនធ្វើទាហានទេ ព្រោះខ្លាចគេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិន ហោចទ្រព្យសម្បត្តិមិនខាន ។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។

គស ១៩៤០ ។ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល។ ពេលនោះកងទ័ពបារាំង មានកំលាំងខ្សោយណាស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីអោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តី ស្នើរបស់លោកសឺង ង៉ុក ថាញ់ ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ ដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ដើម្បីអោយជ្រាបច្បាស់ បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង ។ ពុទ្ធភាសិតទាំងនោះគឺ

  • កុំធ្វើមនុស្សអោយចង្អៀតលោក ។
  • ត្រូវគិតបច្ចុប្បន្នអោយបានសុខជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។
  • ត្រូវខំធ្វើការ កុំដេកផ្សងសំណាង ។
  • កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។
  • មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។
  • បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោកទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា)។
  • មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែកដែលមិនជាធុរ ជាមនុស្សគឺគេណែនាំ រឺប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែច្រលោតខឹង មនុ ស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវមនុស្សដូចនោះជាការល្អ (១០០គាថា)
  • បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។

ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន កុំផ្ញើវាសនា ទៅលើស្តេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះ មិនល្អទេ ។ ក្រៅពីលើកពុទ្ធភាសិត លោកអាចារ្យបាន ទាញឧទាហរណ៍ល្អៗ ពីប្រទេសនានា ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែបន្ដុះស្មារតីអោយខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី កូនខ្មែរអោយស្រលាញ់ការសិក្សា អោយយល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់... ព្រះអាចារ្យ ហែម ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរឯទៀតដែលរាប់អានគ្នា ។ នៅពេលយប់ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ សាមណេរបានមកចោមរោម ដើម្បីអោយលោកអធិប្បាយធម៌ រឺ រឿងរ៉ាវផ្សេងៗអោយស្តាប់ ។ មុនដំបូង លោកលើករឿង អ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោកមានថេរដីកាមួយៗ «ប្រទេសយើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង មកត្រួតត្រាស្រុកយើងហិនហោចទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើនរុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ អាត្មា ធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំអោយខ្មែរបានឯករាជ្យមកវិញ ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។

ខណនោះលោកតាម្នាក់ពោលឡើង

  • ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។ ចំនុចនេះ បានធ្វើអោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។ លោកក៏តបដោយសំលេងក្រអួនព្រមទាំង ញញឹមផង
  • ពរជាការងាយទេ លោកតា បើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយយើងដើរ ហើ យថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជាឈ្នះបារាំងពេលឆាប់ៗនេះមិនខា ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះមកវិញបានឡើយ ។ អាត្មាមិនពេញចិត្ត នឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោក តា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេសយើងមានអ្នកបន្លំខ្លួន កេងយកកំរៃពីសាសនាសំបើមណាស់។
  • ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយប្រជាជនចេះ ប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាលអាធ្រាត្រទើបឈប់។ ពេល និមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ ។ លោកពេញចិត្តប្រាស្រ័យជា មួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។

ព្រះបាលាត់ ហែមចៀវ ត្រូវបារាំងចាប់ផ្សឹក កែប្រែ

ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ... សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន ។ ព្រឹត្តិការណ៍សកលលោក បានតឹងតែងជាលំដាប់ ។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង ។ ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយ មិនដឹងថា ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើសកម្មភាពអ្វី ឡើយ ។ តើដោយសារអ្វី ? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេ បែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។ ម៉្លោះហើយ អ្នកមានចំនេះតិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាច ក៏កើតមានឡើង ។

តែខ្មែរឈាមអង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធ ឡើង ។ ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីអោយទាន់ស្ថានការណ៍ សកលលោកដែលកំពុងច្បាំង គ្នា ។ ពេលនោះព្រះងាចារ្យ ហែមចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំការឧបត្ថម្ភពីប្រជា រាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។ ចំនែកប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ ទាំងផ្លូវចិត្ត ផ្លូវកាយឥតសង្ស័យឡើយ ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ យើងដែលនៅស្រលាញ់បារាំង ហើយយកការណ៍ទៅអោយបារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត (១)។ តាម «សៀវភៅគុកនយោបាយរបស់លោកប៊ុណ្ណ ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់ នៃក្រុមបដិវត្តន៍ បានសរ សេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហានខ្មែរដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួងនោះ មានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោក អាចារ្យ ហែម ចៀវ និងលោក នួន ឌួង ជាមេដឹកនាំពួកទាហានខ្មែរអោយបះបោរប្រឆាំង នឹងបារាំង។ ទាហានខ្មែរចំនួន១៥ នាក់ ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍ ។

នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់ តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំនុំ លិខិតមួយដុំផង បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា សាន បានបញ្ជាលោក ជុំ មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)អោយទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ មក។ លោក ជុំ មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យ ហែម ចៀវទៅ នឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយ ពុំហ៊ានសួរគេ ។

លោក ជុំ មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវលោក ក៏បានសួរលោក ជុំ មួង ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ មួង ក៏ទូលលោកតាមដំនើរ ដែលបាន ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក មានថេរដីកាតមកទៀតថា លោកសឺង ង៉ុកថាញ់បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវអោយប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថជប៉ុនជាប្រញាប់ ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិត ដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល ?លុះលោកគ្រូអាចារ្យ ហែម ចៀវ ទៅ ដល់ ស្រាប់តែលោក ទា សាន ប្រើអោយបំរើទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម ចៀវ អោយផ្លា ស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។ រកតែរត់ទៅប្រាប់អ្នកណា ក៏មិនទាន់ ។ គិតទៅពួកគេចាប់លោកផ្សឹកទាំងឥតជំនុំសោះ ។ ----------------------------------- ១ : មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេចសីហនុខ្សឹបអោយបារាំងចាប់ ទើបបានជាពួកវាដឹង ។ ស្តេចសីហនុ ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គចោល ទើបធ្វើដូច្នេះ ។

លោក ជុំ មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅជំរាប លោក សឺង ង៉ុកថាញ់ តាមដំនើរ ។ លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ ។ រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង វត្តនានា ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និងជាសិស្សរបស់លោក ។

ក្នុងពេលជាមួយគ្នានោះ លោក នួន ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ ។ នៅពេលដែលបារាំងចាប់ផ្សឹក លោក គ្រូអាចារ្យ ហែម ចៀវ មានការឈឺចាប់ឥតឧបមា ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោកនឹកតូចចិត្ត នឹង ខ្មែរគ្នាឯង ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ បែរជាបន្ដោយអោយជនបរទេស ញាំញីតាមអំពើចិត្តរបស់គេ ។ លោកគ្មាននឹកខ្លាចថា បារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយគំរោងការណ៍ដែល នឹងជិតបានសំរេច ផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមកហើយ ។

នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ មើលទៅមេឃា ដែលមានដុំពពករសាត់ គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹកភ្នែក សស្រាក់៖ - អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានឯករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ...។ - តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក ? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដ៍ទៃ! - អោ! ប្រិយមិត្ត! ដែលរួមថ្លើម ស៊ូប្តូរជីវិតឥតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគមបារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ ទោះបីអាចោរអបលក្សណ៍ទាំងនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ពិត ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ ដោយឃើញប្រទេស ខ្ញុំកញ្ជោះគេដែរ ។ អោមិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស ខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា......។

ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។ សេចក្តីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ មានវិសាលភាពមិនអាច ពណ៌នាបានឡើយ ។

រីឯលោក នួន ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ ។

មហាបាតុកម្មថ្ងៃ២០ កក្កដា ១៩៤២ កែប្រែ

ដំនឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួល យ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាអោយបារាំងដោះលែងលោកគ្រូអា ចារ្យ ហែមចៀវ និងលោក នួន ឌួង ពីទីឃុំឃ្លាំងមកវិញ ។ មហាបាតុកម្មនេះ បំរុងធ្វើនៅថ្ងៃទី១៨ កក្កដា តែត្រូវអាក់ខាន ទៅវិញ ដោយនៅវត្តលង្កា ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី ឯម ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត។ ពិធីបុណ្យនេះបានបង្ហើយនៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ លោក សឺង ង៉ុកថាញ់ បានភៀសខ្លួនទៅពួនឯការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំង សែស ក្នុងគោលបំនងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបានសំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្ម បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោកប៉ាច ឈឺន ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម ។ រាត្រីថ្ងៃទី១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ តាមកម្មវិធីរបស់ ខ្លួនជាស្រេច ។

ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់....
ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិចវត្ត ភ្នំ (ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង ។ នៅខាងលើផ្ទាំងបដានោះ មានចារិកពាក្យសោកថា «យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ »។

ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយទិដ្ឋភាព នេះគួរគយគន់ឥតគណនា ។ នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច ឈឺន ឈរយ៉ាងសង្ហា គ្មានព្រឺរោ មខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំង ពីហេតុការណ៍ផ្សេងៗ និង សុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករមិនព្រមព្រោះខ្លាចពួកវាចាប់ទៀត ។ ពេល នោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច ឈឺនជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើ យបារាំងក៏បិទទ្វារ រួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។

ឃើញបារាំងចាប់លោកប៉ាច ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម ឡើង ។ ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថប្រើដុំថ្ម ដំបង និងកូនតឹងជាអាវុធដែរ ។

ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោកសឺង ង៉ុកថាញ់បានទាក់ទងអោយជប៉ុន ជួយធ្វើអន្ត រាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុ ល) ពេលកំពុងវាយប្រលូកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ អ៊ុក ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ ជុំ ៘ បានរត់គេចខ្លួនយ៉ាងរហ័ស ។ ជនណាយឺតដំនើរក៏ ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។

ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីឯព្រះអាចារ្យ អ៊ុក ជា និងភិក្ខុធម្មបាល ខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេ សសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។

ចំនែកលោក ជុំ មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បាន គេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។

ចំនែកស្តេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយឈឺឆ្អាល ពួកបាតុករសោះ ដែលជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ ហើយថែមទាំងហាម មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ (លោកតាម្នាក់មានប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹក ប្រាក់សុទ្ធនិងមាសទៅសូកបារាំងច្រើនណាស់ ដើម្បីអោយកូនខ្លួនបានសោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជាស្តេចសីហនុនឹកគុណបារាំងមិនភ្លេច ។

បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹងខ្លួន ប៉ុណ្ណោះ ។ ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។


ការកាត់ទោសប្រហារជីវិត កែប្រែ

នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។ នៅលើនាវា លោកគ្រូអាចារ្យ ហែម ចៀវ, លោក ប៉ាច ឈឺន, លោក នួន ឌួង, និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សម្លឹងមើលកំពូលវត្តឧណ្ណាលោម សំដែង​នូវ​សេចក្ដី​អាឡោះអាល័យ​មាតុភូមិ មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ លោកស្តាយខានបាន រស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឧបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាស នា ។ លោកអាចារ្យ​កម្សត់​លើក​ដៃ​ទាំង​ពីរ​ប្រណម​ហើយ​ពោល​ខ្សឹបៗ ៖

  • ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំ

ចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់...។ អោកន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរព្រៃសម្លាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ ខ្ញុំហើរមកនៅទីនេះវិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទដោយ សារខ្ញុំ ស្រលាញ់ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែជាតិ! សាសនារស់...។

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម ចៀវ និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួល ហួសប្រមា ណ លោក​ស្អប់​ខ្ពើម​ពួក​ស្តេចដែលកាចឃោរឃៅ សម្លាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ រហេមរហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។ មើលចុះវាំងប្រាសាទរបស់គេមានរស្មីភឺរន្ទាល អស់ លុយជាតិរាប់រយលាន! ចំណែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់ គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។

ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។ លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងកម្រនឹងបានជួប ។

បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបណ្ដុះវិជ្ជារបស់លោក ។ លោកសម្លឹងកំពូលសាលាដោយចុកណែនឱរា ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកម្សត់ ៖

  • ឱសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំ

មិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ ទេសអោយបានឯករាជ្យឡើង ។

ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយ មាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធ្លាប់ស្រលាញ់រាប់អានគ្នាឥតមានហ្មង... លាហើយទីក្រុង កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!។

ចំណែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវ ដែរ ។ លោកប៉ាច ឈឺនក្តី លោកនួន ឌួងក្តី លោកគ្រូអាចារ្យហែមចៀវក្តី និងអ្នកឯទៀតក្តី គ្មានស្តាយស្រណោះជីវិតទេ តែសាកស្តាយខានបានបន្តសកម្មភាព ដើ ម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។ ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែ សន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។

ដំណើរនាវាទៅមុខជានិច្ច ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។ ទេសភាពដងទន្លេ ពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សម្ងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃ នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយរំភើបឥតឧបមា ។

នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឈួង បានបន្លឺសំឡេងទៅកាន់លោកអាចារ្យហែម ចៀវ ដោយញ័រៗ

  • ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
  • អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!
  • ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
  • អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសម្លាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរគឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។

លោក នួន ឌួង ឆ្លើយ

  • មិនអីទេ ខ្មែរយើងភ្ញាក់​រឭក​ខ្លះហើយព្រះតេជព្រះគុណ!

កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក

  • ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥឡូវហើយ!

អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។

ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅ គុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី តែងទទួលថ្នាំខ្លាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។ អំពើប្រាសចាកមនុស្សធម៌នេះ កើត ដោយសារពួកបារាំងវាបង្កើតឡើង កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រា ទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯងគ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេ លចូលទៅដល់ លោក នួន ឌួង បានត្រូវមេតម្រួតគុកព្រៃនគរវាយធាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោ សជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង» អំពើនេះធ្វើអោយកល្យាណមិត្តលោកអាណិតស្ទើរភ្លេចស្មារតី ។ អាចារ្យ ហែម ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌ ស ដូចលោក នួន ឌួង ។

តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរា ឡើយ...» បន្ទាប់ពីពួកយួនវាធ្វើបាប លោកអាចារ្យ នួន ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅ អាចារ្យ ហែម ចៀវ ទៅសួរម្តង ។ លោកអាចារ្យក៏ចូលទៅជិតតាមទម្លាប់គេនិយមអនុវត្តនោះ ដោយមិនហ៊ានងើបមើលមុខគេផង ។ មេត្រួត ត្រាក៏បោះសម្ដីទាំងកម្រោលទៅកាន់អាចារ្យហែម ចៀវថា៖

  • ចុះអាទ្រើកនោះមានរឿងអីដែរ ?

លោកអាចារ្យក៏​ឆ្លើយ​ទៅវាវិញ

  • ប្របាទ ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំង

គេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទ ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!

  • អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!

ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រឡើសបើសទ្បើយ លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើង ទេដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ ។ កិរិយា សុភាពរាបសា សម្ដីពិរោះ ចិត្តល្អមិនចេះឈ្នានីសជនណាមួយដូចលោកអាចារ្យ ហែម ចៀវ តែងបានទទួលនូវសេចក្តីអាណិត អាសូរពីអ្នកផងជានិច្ច ។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣ ។ គុកនៅព្រៃនគរមានសភាពស្អាត ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ កញ្ជះបារាំងដូចគ្នា ?

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។ ឃើញតែព្រះអាចារ្យ ប៉ាងខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។ «ចំណែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើវាសនាអញ នឹងធ្លាក់ដល់ ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗ បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញាចិត្តបែបនេះហើយ ដែលធ្វើអោយ វីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់របស់អាឯងណាស់អាហន្ទយុំ! អាកំ សាក! សម្លាប់អញទៅ» ថ្ងៃកាត់ទោសក៏មកដល់! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំណុំរឿង ចេញមកឈរនៅចំពោះ មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។ ជាបឋមគេហៅឈ្មោះលោកប៉ាច ឈឺន ។ លោកប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ

  • បាទ!
  • អ្នកឯងត្រូវមានទោសប្រហារជីវិតបង់!

ឯលោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំណែកលោកប៉ុណ្ណ ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘
ក្នុងចំណោមអ្នកទោសទាំងនេះមានតែលោកប៉ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំណែក​លោកប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យនួន ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។ លោកទាំងបីប្រាណញញឹមដោយ ការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រ ហារជីវិតបង់ថា៖

  • យើងនឹងបញ្ជូនសំណុំ​រឿងអ្នកឯង ទៅសុំសម្រាលទោសពីលោកឧត្តមសេនីយ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បី

អោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។ សម្លេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ ណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ ។ លោកស័ក្តិប្រាំកំណាចនោះក៏បញ្ជាអោយភ្នាក់ងារគុក នាំអ្នកទោសវិលមកកាន់ទី ឃុំឃាំង។ រវាង២ខែក្រោយ លោកអាចារ្យហែម ចៀវ មានចិត្តអណិតអាសូរលោកប៉ុណ្ណ ចន្ទម៉ុលនិងមិត្តឯទៀតណាស់ដោ យត្រូវគេបញ្ជូនទៅអោយនៅគុកឯកោះត្រឡាច។ ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសម្រេច ចិត្តពីឧត្តមសេនីយ ប៉េតាំង សិន ។

ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។ (ពាក្យពេចន៍​ខ្លះ​គ្រាន់តែ​ជា​សម្ដី​អ្នក​និពន្ធ​ដែល​ស្អប់​រាជានិយម​តែ​ប៉ុណ្ណោះ)

ឯកសារ​យោង​ កែប្រែ