ហោរាចារ្យ (អង់គ្លេស: Magi; pronounced /ˈm/) ជាក្រុមមនុស្សដែលធ្វើដំណើរមកពីទិសខាងកើត ទំនងជាមកពីពើស៊ី ឬអារ៉ាប់ ដើម្បីថ្វាយបង្គំព្រះមែស៊ីដែលទើបនឹងប្រសូត។ ពាក្យក៏មានន័យសំដៅលើគ្រូមន្តអាគម ឬគ្រូទស្សទាយដែរ។

នៅក្នុងភាសាអង់គ្លេសពាក្យ "magi" ត្រូវបានប្រើជាញឹកញាប់ សំដៅទៅលើពួកអ្នកដែលមកថ្វាយបង្គំព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយជំពូក២ ហើយសព្វថ្ងៃនេះគេច្រើនតែបកប្រែពាក្យនេះថា "ហោរាចារ្យ(wise men)" នៅក្នុងព្រះគម្ពីរភាសាអង់គ្លេស[] ពាក្យ "magi" ជាពហុវច្ចន មានប្រភពមកពីភាសាឡាតាំង បានចូលមកក្នុងភាសាអង់គ្លេសប្រហែលជាឆ្មាំ ១២០០។ ពាក្យ "magi"នេះដែរ ត្រូវបានប្រើជាឯកវច្ចន នៅចុងសតវត្សទី១៤ នៅពេលខ្ចីពីភាសាបារាំងសម័យមុន ដែលមានន័យថា គ្រូមន្តអាគមផង មន្តអាគមផង។

នៅក្នុងទំនៀមទំលាប់គ្រីស្ទាន

កែប្រែ
 
តួនាទីសាមញ្ញ ពណ៌នាអំពីហោរាចារ្យនៅក្នុងព្រះគម្ពីរ គូរដោយ Vicente Gil នៅសតវត្សទី១២។ Balthasar ហោរាចារ្យក្មេងជាងគេ កាន់កំញាណ តំណាងអាហ្វ្រិក Caspar រូបឈរនៅខាងឆ្វេង វ័យកណ្ដាល កាន់មាស តំណាងអាស៊ី Melchior រូបលុតជង្គង់ ចាស់ជាងគេ កាន់ជ័រល្វីងទេស តំណាងអឺរ៉ុប។ (Conventional post-12th century depiction of the Biblical magi (Adoração dos Magos by Vicente Gil). Balthasar, the youngest magus, bears frankincense and represents Africa. To the left stands Caspar, middle-aged, bearing gold and representing Asia. On his knees is Melchior, oldest, bearing myrrh and representing Europe)

ពាក្យ mágos (ភាសក្រិក) និងពាក្យក្លាយរបស់ពាក្យនេះ មានប្រើទាំងក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី[] ខាងមន្តអាគម ឬខាងគ្រូទស្សទាយ ពាក្យនេះជាធម្មតាត្រូវបានប្រែថា "គ្រូមន្តអាគម" ឬ "គ្រូធ្មប់" ជាក់ស្ដែងយើងឃើញថាគេប្រែដូច្នេះនៅក្នុងកណ្ឌគម្ពីរកិច្ច ១៣:១៦ លើកលែងតែនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ដែលប្រែថា "ហោរាចារ្យ (wise man)" ដូចជាច្បាប់បកប្រែ KJV, RSV ជាដើម។ យ៉ាងមិញ ក្រុមជំនុំដើមដំបូង ដូចជា St. Justin, Origen, St. Augustine និង St. Jerome, តែងតែបកប្រែពាក្យ mágos ថា "គ្រូមន្តអាគម".[]

ដំណឹងល្អរបស់ម៉ាថាយបញ្ជាក់ថា ពួកហោរាចារ្យបានមកថ្វាយបង្គំបុត្រតូចយេស៊ូវ ពេលដែលព្រះអង្គទើបតែប្រសូត។ ដំណឹងល្អបានពណ៌នាពីរបៀបដែលពួកហោរាចារ្យពីទិសខាងកើតដឹងទីកន្លែងដែលស្ដេចយូដា(ព្រះយេស៊ូវ)ប្រសូតនៅយូឌា គឺដោយសារពួកគេបានឃើញផ្កាយរបស់ព្រះអង្គ។ នៅពេលពួកហោរាចារ្យមកដល់យេរូសាឡិម ពួកគេបានមកគាល់ស្ដេចហេរ៉ូឌ ដើម្បីសួរឲ្យដឹងពីទីកន្លែងដែលស្ដេចយូដាប្រសូតមក។ ស្ដេចហេរ៉ូឌក៏មានអំពល់ ហើយប្រាប់ពួកគេថាទ្រង់មិនបានដឹងពីបុត្រតូចនោះទេ ប៉ុន្តែទ្រង់បានប្រាប់ពួកគេពីពាក្យព្យាករណ៍ដែលថាព្រះមែស៊ីនឹងប្រសូតនៅបេថ្លេហិម។ បន្ទាប់មកស្ដេចហេរ៉ូឌបានប្រាប់ឲ្យពួកហោរាចារ្យទាំងនោះទូលទ្រង់វិញ នៅពេលពួកគេរកឃើញបុត្រតូចនោះ ដើម្បីឲ្យទ្រង់បានថ្វាយបង្គំដែរ។ ដោយមានផ្កាយនៃបេថ្លេហិមនាំផ្លួវ ពួកហោរាចារ្យទាំងនោះបានរកបុត្រតូចយេស៊ូវឃើញនៅក្នុងផ្ទះមួយ; កណ្ឌគម្ពីរម៉ាថាយមិនបាននិយាយថាផ្ទះនោះនៅបេថ្លេហិមឡើយ។ ​​​​ហោារាចារ្យបានថ្វាយបង្គំព្រះអង្គ ហើយថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស" (2.11)។ បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿនក្នុង​យល់សប្តិ មិន​ឲ្យត្រឡប់ទៅរក​ហេរ៉ូឌ​វិញឡើយ ដូច្នេះពួកគេ​ក៏​ចាកចេញទៅ​ស្រុក​របស់​ខ្លួន​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​។ ម៉ាថាយ ២:១៦ មានសរសេរថាពេលវេលាដែលហេរ៉ូឌបានទទួលដំណឹងពីពួកហោរាចារ្យទាំងនោះគឺរយៈពេល២ឆ្នាំក្រោយពីព្រះយេស៊ូវប្រសូត ដូច្នេះហើយបានក្មេងៗដែលមានអាយុចាប់ពីឆ្នាំចុះក្រោម ត្រូវបានសម្លាប់។

  1. Matthew 2 in Greek
  2. Gospel of Matthew2:1–12:9; Acts of the Apostles 8:9; 13:6,8; and the Septuagint of Daniel 1:20; 2:2, 2:10, 2:27; 4:4; 5:7, 5:11, 5:15).
  3. Drum, W. (២៧ ខែវិច្ឆិកា ១៩១០), "Magi", The Catholic Encyclopedia, New York: Robert Appleton Company, http://www.newadvent.org/cathen/09527a.htm 
កែប្រែ