ហ៊ាន សាហុីប

គឺជាសេដ្ឋវិទូ និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុ

បណ្ឌិតសភាចារ្យ ហ៊ាន​ សាហុីប គឺជាសេដ្ឋវិទូ និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា[]

បណ្ឌិតសភាចារ្យ
​ ហ៊ាន សាហ៊ីប
សេដ្ឋវិទូ
រដ្ឋលេខាធិការ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ប្រធានក្រុមប្រឹក្សាភិបាល, ក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតខេត្តកំពត, ព្រះរាជាណាចក្រកម្ពុជា
សញ្ជាតិខ្មែរ
សាលាមាតាសាកលវិទ្យាល័យរដ្ឋកៀវ​, អ៊ុយក្រែន (បរិញ្ញាបត្រជាន់ខ្ពស់, បណ្ឌិត)
គេហទំព័រក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អាជីពការងារ

កែប្រែ

ក្នុងអាជីពការងារដំបូងៗ, បណ្ឌិតសភាចារ្យ ហ៊ាន​ សាហុីប បានទទួលភារកិច្ចជានាយកដំបូងបង្អស់ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩៧ ។ តាមរយៈការកសាងសមត្ថភាព, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមចំណែកក្នុងដំណើរការនៃការធ្វើបរិវត្តកម្មប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយរលូន ព្រមទាំងបានបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិលលើមុខជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងអាស៊ាននៅឆ្នាំ១៩៩៩ ។​ បន្ទាប់មក, លោកបណ្ឌិតសភាចារ្យ នៅបន្តមានតួនាទីដឹកនាំក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ក្នុងមុខជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ តាមរយៈការទទួលភារកិច្ចជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រធានក្រុមការងារកសាងសមត្ថភាពមន្រ្តីរាជការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។[]

ជាមួយតួនាទីដឹកនាំទាំងនេះ, លោកបណ្ឌិតសភាចារ្យ បានត្រួសត្រាយផ្លូវឱ្យមានប្រព័ន្ធ និង យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្រោមការដឹកនាំរបស់លោក, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសំខាន់ៗ ដូចជា សហភាពអឺរ៉ុប (EU), ធនាគារពិភពលោក (World Bank), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ធនាគារអភិវឌ្ឍន៍អាសុី (ADB), ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA), ទីភ្នាក់ងារស៊ុយអ៊ែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (SIDA), និង មូលនិធិតេម៉ាសេកអន្តរជាតិរបស់សិង្ហបុរី (Temasek Foundation International) ។​ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបង្កើតនូវកិច្ចសហប្រតិបត្តិការ និង កិច្ចសហការជិតស្និតជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវអន្តរជាតិនានា រួមមាន សកលវិទ្យាល័យឆាលស្ទើត (Charles Sturt University) របស់ប្រទេសអូស្ត្រាលី, វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (Korea Development Institute) របស់ប្រទេសកូរ៉េខាងត្បូង, សកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University)របស់សិង្ហបុរី, វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាសុីប៉ាសុីភិច (Asia-Pacific Finance and Development Institute) របស់ចិន, និង មហាវិទ្យាល័យមុខងារសាធារណៈ (Civil Service College) របស់សិង្ហបុរី។

លើសពីនេះ, លោកបណ្ឌិតសភាចារ្យ បាននិងកំពុងដឹកនាំគម្រោង​ថ្នាក់ជាតិ មានឈ្មោះថា គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)[][] ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ ភាពស័ក្តិសិទ្ធ, គណនេយ្យភាព, តម្លាភាព និង អភិបាលកិច្ចល្អ ក្នុងការប្រើប្រាស់ថវិកាជាតិ ។ ជាលទ្ធផល, ធានាបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា, ព្រមទាំងផ្តល់ការគំាទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ ក៏ជា​ប្រធានក្រុមការងារត្រួតពិនិត្យឡើងវិញនូវគម្រោងវិនិយោគឯកជន ដែលមានគោលបំណងគ្រប់គ្រងហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិរដ្ឋ, រួមទាំងធានានូវតុល្យភាពរវាងការលើកទឹកចិត្ត, ជំរុញកំណើនសេដ្ឋកិច្ច និង កៀរគរចំណូលប្រកបដោយភាពស័ក្តិសិទ្ធ ។ ដើម្បីបង្ហាញអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាគោលដៅចម្បងសម្រាប់វិស័យ ឧស្សាហកម្ម ទេសចរណ៍ និង វិនិយោគ, រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅឆ្នាំ២០២៤ ហើយជាថ្មីម្តងទៀត, លោកបណ្ឌិតសភាចារ្យ ត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៤ ។ ក្រុមការងារនេះគឺជាយន្តការ "ច្រកចេញ-ចូលតែមួយ" ដែលមានភារកិច្ច ដឹកនាំ សម្របសម្រួល និង អនុវត្តនូវកម្មវិធីពិសេសនេះ ព្រមទាំំងដាក់ចេញនូវវិធានការសម្រាប់ដោះស្រាយគម្រោងជាប់គាំងក្នុងខេត្តព្រះសីហនុ, ជាលទ្ធផល នឹងដោះស្រាយបញ្ហាប្រឈមចំពោះមុខ និង បង្កើតបរិយាសអំណោយផលដល់ធុរកិច្ច និង ការវិនិយោគ ។[] លើសពីនេះ, លោកបណ្ឌិតសភាចារ្យ ក៏បានកាន់តួនាទីយុទ្ធសាស្រ្តជាច្រើន ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមទាំង អនុប្រធាន និងជាអគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។ បច្ចុប្បន្ន, លោកបណ្ឌិតសភាចារ្យ គឺជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើទេសរដ្ឋមន្រ្តី ។ លោកក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា[][][], សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល[] និង សមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា[១០]

ការសិក្សា

កែប្រែ

លោកបណ្ឌិតសភាចារ្យ បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និង សញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យរដ្ឋកៀវនៃប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ១៩៩១ និង ១៩៩៤ ។ ការងារស្រាវជ្រាវរបស់ លោកបណ្ឌិតសភាចារ្យ ផ្តោតលើគោលនយោបាយសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្រ្តអភិវឌ្ឍវិស័យឯកជន។ លោកបណ្ឌិតសភាចារ្យ បាននិពន្ធសៀវភៅ និង ចងក្រងឯកសារស្រាវជ្រាវ ទាក់ទងនឹង សេដ្ឋកិច្ចសាធារណៈ និង តួនាទីរដ្ឋក្នុងសេដ្ឋកិច្ច[១១][១២]លោកបណ្ឌិតសភាចារ្យ គឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈកម្ពុជា រួមមាន សាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាកន្លែងដែល លោក បានបណ្តុះបណ្តាល និង ផ្តល់ឱវាទដល់ និស្សិត អ្នកស្រាវជ្រាវ សហគ្រិន អ្នកដឹកនាំវ័យក្មេង និង មន្រ្តីរាជការ ជាច្រើន ។ ដោយសារតែការរួមចំណែកដ៏លេចធ្លោទាំងនេះ, លោកបណ្ឌិតសភាចារ្យ ទទួលបានការលើកទឹកចិត្ត និង ការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយគោរមងារជា “បណ្ឌិតសភាចារ្យ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៨[១៣]

ការបោះពុម្ពផ្សាយ

កែប្រែ

នៅឆ្នាំ ២០២១, លោកបណ្ឌិតសភាចារ្យ បានបោះផ្សាយសៀវភៅមួយទៀត មានចំណងជើងថា “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច”[១៤] ។ នៅក្នុងសៀវភៅនេះ, លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់នៃទស្សនាទានស្តីពី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”, “ប្រតិតុល្យភាព” និង “ប្រព័ន្ធតម្លៃ” ក្នុងការកសាងអភិបាលកិច្ចល្អ ជាពិសេសការកែទម្រង់ស្ថាប័ន ។ លោកបណ្ឌិតសភាចារ្យ ជឿជាក់ទៅលើ គុណាធិបតេយ្យ, ការអភិវឌ្ឍធនធានមនុស្ស និង ការប្រើប្រាស់ព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និង ការសម្រេចចិត្ត ។ លោក ជ្រើសយកប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (ផ្លូវទីបី) ធ្វើជាទស្សនវិជ្ជាសេដ្ឋកិច្ចរបស់លោក ។ លោកធ្លាប់អះអាងថា "ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ មានយុត្តិធម៌ ប៉ុន្តែអសមធម៌", រីឯប្រព័ន្ធសេដ្ឋកិច្ចផែនការ មានសមធម៌ ប៉ុន្តែអយុត្តិធម៌" ។ ជាលទ្ធផល, ប្រព័ន្ធសេដ្ឋកិច្ចទាំងពីរបានវិវត្ត និង ក្រោយមក បានអភិវឌ្ឍទៅជាប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ដែលទាំងរដ្ឋ និង ទីផ្សារ ត្រូវដើរតួនាទីស្នូល និង ចាំបាច់ ក្នុងសេដ្ឋកិច្ច ស្របតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" ។

ឯកសារយោង

កែប្រែ
  1. "Dr Hean Sahib". Ministry of Economy and Finance. Retrieved 25 May 2017.
  2. https://efi.mef.gov.kh. {{cite web}}: External link in |website= (help); Missing or empty |title= (help); Missing or empty |url= (help)
  3. FMIS, Financial Management Information System - FMIS. "Chair of FMIS Project". fmis.mef.gov.kh. FMIS Project. Archived from the original on 2 កញ្ញា 2021. Retrieved 2 September 2021.
  4. FMIS, Financial Management Information System - FMIS. "H.E Dr. Hean Sahib " I want to see One Team Working together for Effectiveness, Transparency, Timely, and with Procedure"". fmis.mef.gov.kh. FMIS Project. Archived from the original on 6 កញ្ញា 2021. Retrieved 6 September 2021.
  5. https://taiwannews.com.tw/news/5963432. {{cite web}}: External link in |website= (help); Missing or empty |title= (help); Missing or empty |url= (help)
  6. CSX, Cambodia Securities Exchange - CSX. "Chairman of the CSX". www.csx.com.kh. CSX. Archived from the original on 6 កញ្ញា 2021. Retrieved 3 September 2021.
  7. KH, The Korea Herald. "Acleda Bank lists on KRX-invested Cambodian stock exchange". www.koreaherald.com. KH. Retrieved 6 September 2021.
  8. PPP, The Phnom Penh Post. "Stock market rings in PPAP". www.phnompenhpost.com. PPP. Retrieved 6 September 2021.
  9. ERA, Royal School of Administration - ERA. "Board Director". era.gov.kh. ERA. Archived from the original on 21 កញ្ញា 2021. Retrieved 3 September 2021.
  10. RAC, Royal Academy of Cambodia. "Board Director". rac.gov.kh. RAC. Retrieved 3 September 2021.
  11. Clayton, Thomas (2006). Language Choice in a Nation Under Transition: English Language Spread in Cambodia (1st រ.រ.). https://books.google.com.kh/books?id=7ajHT3vmL6YC&dq=%22Hean+Sahib%22+-wikipedia&source=gbs_navlinks_s។ បានយកមក 6 September 2021. 
  12. Sok, Phal (2005). A Note on New Word Formation in Modern Khmer (1st រ.រ.). https://khmerstudies.org/wp-content/uploads/2010/06/siksacakr-7-page-53-to-611.pdf។ បានយកមក 6 September 2021. 
  13. Press Office of the Council of Ministers, Press. "Accreditation Ceremony of Science and Honorary Titles of the Royal Academy of Cambodia". pressocm.gov.kh. Press OCM. Retrieved 2 September 2021.
  14. EFI, Economics and Finance Institute. "ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ផ្តល់សៀវភៅ "ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច "ជាអំណោយពុទ្ធិដ៏ថ្លៃថ្លា ដល់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ". efi.mef.gov.kh. EFI. Archived from the original on 2021-06-09. Retrieved 9 June 2021.