ហ៊ុយ កន្ធុល ( កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩០៩ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ១៩៩១) គឺជាអ្នកនយោបាយខ្មែរដែលបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥២។

ហ៊ុយ កន្ធុល
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការិយាល័យ
១៣ តុលា ១៩៥១ – ១៦ មិថុនា ១៩៥២
ព្រះមហាក្សត្រនរោត្តម សីហនុ
មុនអ៊ុំ ឈាងស៊ុន
បន្ទាប់នរោត្តម សីហនុ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត១ កុម្ភៈ ១៩០៩
រាជធានីភ្នំពេញ, កម្ពុជា, បារាំងឥណ្ឌូចិន
ស្លាប់13 September 1991(1991-09-13) (អាយុ 82 ឆ្នាំ)
ប៉ារីស, បារាំង
គណបក្ស​នយោបាយ គណបក្សប្រជាធិបតេយ្យ

[១]

ប្រវត្តិ កែប្រែ

  • កើត​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩០៩ នៅ​ភ្នំពេញ ពី​ឪពុក ហ៊ុយ ផ្លុក និង ម្តាយ​ឈ្មោះ លេ
  • រៀបការ ឆ្នាំ​១៩៣៣ ជាមួយ លី ស៊ីផូ
  • មានកូន ៥ នាក់ ៖ កន្ថារី, គីន្ថារា, ណូរ៉ាក់ស៊ី, វ៉ូរា និង កាវុទ្ធ

ការ​សិក្សា និង ការងារ​ក្នុង​ផ្នែក​សិក្សា កែប្រែ

  • សិស្ស​នៅ​អនុវិទ្យាល័យ​ស៊ីសុវត្ថិ និង សាលា​គរុកោសល្យ​ជាន់ខ្ពស់ នៅ​ហាណូយ (ចប់ ឆ្នាំ​១៩៣១)
  • ចាប់ផ្តើម​ការងារ​ក្នុង​ផ្នែក​បឋមសិក្សា រួច​ផ្លាស់​ទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ
  • នៅ​ឆ្នាំ​១៩៣៧ បាន​ទទួល​អាហារូបករណ៍​ទៅ​ប្រទេស​បារាំង រយៈពេល ៥​ខែ
  • នៅ​ឆ្នាំ​១៩៤៣ – ១៩៤៧ ត្រូវ​បាន​ចាត់តាំង​ជា​ប្រតិភូ​ខាង​ព័ត៌មាន ឃោសនាការ និង​សារព័ត៌មាន នៃ​ក្រសួង​អប់រំជាតិ
  • ជា​សមាជិក​នៃ​សមាគម​ជា​ច្រើន ៖ អនុប្រធាន មិត្តភាព​អតីត​សិស្ស​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ ដែល​លោក​បាន​រួម​បង្កើត​ជាមួយ ប៉ាន់ យុង, ប៉ែន នុត និង ថុន អ៊ុក ជាដើម, លេខា​នៃ​ការិយាល័យ​នៃ​និស្សិត​កម្ពុជា នៅ​ប្រទេស​បារាំង, សមាជិក​នៃ​គណៈកម្មការ​ពិគ្រោះ​លើ​វិស័យ​អប់រំ​សាធារណៈ ។

ឯកសារយោង កែប្រែ

  1. "Countries Ca-Ce". rulers.org.