ឡុង សៀម
លោកបណ្ឌិតសាស្រ្តចារ្យ ឡុង សៀម (១៩៣៥-២០០៧)បានកើតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៣៥ ក្នុងភូមិថ្លា ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានឪពុកឈ្មោះ ឡុង ច្រឹក និងម្តាយឈ្មោះ រ័ត្ន ស៊ន លោកជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់។ លោកទទួលមរណភាពនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៧។
ការសិក្សា
កែប្រែបន្ទាប់ពីចប់វិទ្យាស្ថានគរុកោសល្យ និងមហាវិទ្យាល័យអក្សរសាស្រ្តនៃសកលវិទ្យាល័យភ្នំពេញ រួចលោកបានតែងតាំងដោយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៦៥ឱ្យធ្វើជាសាស្រ្តចារ្យភាសាខ្មែរនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃទីក្រុងមូស្កូល។ នៅឆ្នាំ១៩៦៥ លោកបានបញ្ចប់វិទ្យាស្ថានជាតិគរុកោសល្យ។ នៅឆ្នាំ១៩៦៩ លោកបានទទួលអាហាររូបករណ៍ ដើម្បីរៀបចំនិក្ខេបបទថ្នាក់បណ្ឌិតស្តីអំពី ការសិក្សាស្រាវជ្រាវនៃនិរុត្តិវិទ្យាភាសាខ្មែរទំនើប នៅវិទ្យាសា្ថនបូព៌ាវិទ្យានៃសភាវិទ្យាសាស្រ្ត សហព័ន្ធរុស្សីដោយជោគជ័យ។ នៅឆ្នាំ១៩៧១ លោកត្រូវបានបណ្ឌិតសភាវិទ្យាសាស្រ្តជ្រើសរើសឱ្យធ្វើការស្រាវជ្រាវភាសាវិទ្យានៅវិទ្យាស្ថានបូព៌ាវិទ្យានៃសភាវិទ្យាសាស្រ្តសហព័ន្ធរុស្សី។ នៅឆ្នាំ១៩៧៦ នៅសកលវិទ្យាល័យបារីស ស័រតោន លោកបានរៀបចំនិក្ខេបបទថ្នាក់បណ្ឌិតរដ្ឋស្តីអំពី ការស្រាវជ្រាវវចនស័ព្ទវិទ្យានៃភាសាខ្មែរតាមសិលាចារឹកកម្ពុជាសតវត្សរ៍ទី៦-១៤។ នៅក្នុងឆ្នាំ១៩៧៩ លោកធ្វើជាអ្នកដឹកនាំនិក្ខេបបទថ្នាក់បណ្ឌិតនៃកម្មសិក្សា។ នៅក្នុងឆ្នាំ១៩៩២ លោកបានធ្វើមាតុភូមិនិវត្តតាមការអញ្ចើញរបស់អង្កការសហប្រជាជាតិជាសាស្រ្តាចារ្យ[១]។
ឯកសារយោង
កែប្រែ- ↑ សៀវភៅ ស្ថាននាមវិទ្យាខ្មែរ បណ្ឌិត ឡុង សៀម ឆ្នាំ១៩៩៧ ទំព័រង