អង្គ​របស់សីល​៥

បុគ្គល​នឹង​ឈ្មោះ​ថា​ប្រព្រឹត្ត​កន្ល​ង​(ដាច់)​​សីល​៥​ណា​មួយ លុះ​ត្រា​តែ​ប្រព្រឹត្ត​កន្លង​គ្រប់​អង្គ​នៃ​សិក្ខាបទ​​នោះ​ៗ​​ទើប​ឈ្មោះ​ថា​ដាច់​សីល។ អង្គ​នៃ​សិក្ខា​បទ​ប្រាំ​នោះ​មាន​ដូច​ខាង​ក្រោម​នេះ៖

១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​។ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖

១-បាណោ សត្វ​​មាន​​ជីវិត។

២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត។

៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់។

៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់។

៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ។

២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖

១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។

២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។

៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។

៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។

៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។

៣-កាមេសុមិច្ឆាចារា វេរមណី វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។ កាមេ​សុមិច្ឆារៈ​​ មាន​​អង្គ​​៤ គឺ៖

១-អគមនី​យ​ដ្ឋានំ ​ស្រ្ដី​​ដែល​​មិន​គួរ​​នឹង​​គប់​​រក គឺ​​ស្រ្ដី​​ដែល​​មាន​​គេ​​ហួង​​ហែង​​រក្សា។

២-តស្មឹ​​សេវន​​ចិត្ដំ គិត​​នឹង​​សេព​​មេថុន​ធម្ម​​នឹង​​ស្រ្ដី​នោះ។

៣-ឧបក្កមោ ព្យាយាម​​នឹង​​សេព​​មេថុន​​ធម្ម។

៤-មគ្គេន​​មគ្គ​ប​ដិ​បាទនំ ញុំាង​​មគ្គ និង​​មគ្គ​​​ឲ្យ​​​​ដល់​​គ្នា។

៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។ មុសាវាទ​ មាន​អង្គ​៤​ គឺ៖

១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។

២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។

៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។

៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។

៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។ សុរាមេរយៈ មាន​អង្គ​៤​ គឺ៖

១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។

២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​

៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។

៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។

បើមនុស្ស​ក្នុង​ទីណា​ សង្គម​ណា ប្រទេសណា​ សម្បូរណ៍​ទៅដោយ​អ្នក​មាន​សីល​៥ ទីនោះ​ សង្គម​នោះ​ ប្រទេស​នោះ នឹង​ពោរ​ពេញ​ទៅដោយ​សន្តិសុខ និង សន្តិភាព។