អណ្តូងព្រេងគឺជាអាងស្តុបទឹកសម័យបុរាណមួយជីកដោយមនុស្សស្ថិតនៅខាងលិចរហាលប៉ែកនិរតី ចម្ងាយប្រហែល ៣០០ម៉ែត្រពីប្រាសាទនាងខ្មៅខាងលិចផ្លូវលំបច្ចុប្បន្ន។ ការវាស់វែងប្រមូលយកវត្ថុបែកបាក់ និងសំអាតអណ្តូងព្រេង ធ្វើឡើងនៅថ្ងៃទី១ដល់៨ ខែមីនា ឆ្នាំ២០១១។ អណ្តូងព្រេងមានជណ្តើរធ្វើអំពីថ្មភក់ជាថ្នាក់ៗ ចុះក្រោមមាន១២កាំ។ នៅទីនេះមានសំណង់ថ្មបាយក្រៀមជាច្រើន អាចជាគ្រឹះសំណង់ឈើពីទិសខាងត្បូងនិងខាងលិចនៃអណ្តូងព្រេង ដែលអ្នកស្រាវជ្រាវសម័យមុនកំណត់ថា ទីនោះជាព្រះពន្លា ឬព្រះបរមរាជវាំង ដោយសារតែសំណង់ឈើតែមួយគត់មាននៅកោះកេរនេះ[]។ ក្រុមបុរាណវិទូជនជាតិហុងគ្រីចុះពិនិត្យទីតាំងនេះ បានបង្ហាញថា មាន៩០ភាគរយនៃវត្ថុទាំងនោះ ពិតជាក្បឿងប្រក់ដំបូលនៅសតវត្សទី១០។ អណ្តូងព្រេងមានរាងចតុកោណកែងពីលិចទៅកើត ដែលមានបណ្តោយប្រវែង៥៦ម៉ែត្រគុណ២៨ម៉ែត្រ[]

ឯកសារយោង

កែប្រែ
  1. ១,០ ១,១ Akinori Mizoguchi, Takeshi Nakagawa, 2011, Koh Ker and Beng Mealea,pp.129-139