អត្ថន័យខ្លែងឯក

លក្ខណសម្បត្ដិពិសេសរបស់ «ខ្លែងឯក»

  1. ខ្លែងឯកបំពាក់ដោយឯក ដែលជាឧបករណ៍ភ្លេង បន្លឺបានច្រើនសំឡេងយ៉ាងពីរោះពេលហោះឡើងលើអាកាស ។
  2. ការបង្ហោះខ្លែងឯកកំសាន្ដសប្បាយ គឺការបង្ហោះជាសហគមន៍ ។
  3. ពេលអ្នកស្រុកមានឱកាសបង្ហោះខ្លែង គឺបង្ហាញឱ្យដឹងថា អ្នកស្រុកមានសេរីភាព និងប្រទេសជាតិមានសន្ដិភាព ។
  4. ខ្លែងឯកតំណាងឱ្យមានមាតាខ្មែរ ឬអ្នកដឹកនាំប្រទេសខ្មែរ ។

សមដូចព្រះរាជសម្ភារបានសរសេរក្នុងច្បាប់ព្រះរាជនេតិនាសតវត្សទី១៧
«ខ្លែងហើរដ្បិតខ្យល់ មេថ្កើងដ្បិតពល រក្សាឱ្យសុខ ទ្រព្យគ្រង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា»

ខ្លែងឯក = លែង ឯ

ជំនាន់មេ មាតាធិបតេយ្យ ប្រទេសនេះឈ្មោះក្មែរ = កេរ + ម៉ែ ដូចដែលបានបកស្រាយក្នុងអត្ថបទមុនៗ។

តែ ក្មែរ បានប្ដូរទៅជា ខ្មែរ <ខេមរៈ = អ្នកមានសេចក្ដីក្សេម

ដូចនេះ ខ្មែរ គឺ លែង ក្មែរ ទៀតហើយ។

រៀបរៀងដោយ សុខគឹមហេង
១២ មេសា ២០១១