អភិញ្ញា
អភិញ្ញា (ន.) សេចក្តីដឹងយ៉ាងខ្ពស់, សេចក្តីវិនាសដែលកើតអំពីកម្លាំងនៃឈាន ។
(In English) Abhiññā (Pali) or Abhijñā (Sanskrit) = miraculous power, supernatural knowledge.
អភិញ្ញាមាន ៦ គឺ ៖
១- ឥទ្ធិវិធៈ (iddhi-vidhā) = អាចសម្តែងឫទ្ធិបាន, (Higher powers)
២- ទិព្វសោត (dibba-sota) = មានត្រចៀកទិព្វ, (Divine ear)
៣- ចេតោបរិយញ្ញាណ (ceto-pariya-ñāṇa) = អាចកំណត់ដឹងចិត្តអ្នកដទៃបាន, (Mind-penetrating knowledge)
៤- បុព្វេនិវាសានុស្សតិ (pubbe-nivāsanussati) = អាចរលឹកឃើញជាតិក្នុងកាលមុនៗបាន, (Remember one's former abodes)
៥- ទិព្វចក្ខុ (dibba-cakkhu) = មានភ្នែកទិព្វ, (Divine eye)
៦- អាសវក្ខយញ្ញាណ (āsavakkhaya) = ប្រាជ្ញាដែលដឹងនូវការអស់ទៅនៃអាសវកិលេស (Extinction of mental intoxicants)
[សូមអានពាក្យ សិទ្ធិ (miraculous powers)]