អភិធម្មត្ថសង្គហ
- អភិធម្មត្ថសង្គហៈ
- បណាមគាថា
- សម្មាសម្ពុទ្ធមតុលំ សសទ្ធម្មគណុត្តមំ
- អភិវាទិយ ភាសិស្សំ អភិធម្មត្ថសង្គហំ។
- តត្ថ វុត្ថាភិធម្មត្ថា ចតុធា បរមត្ថតោ
- ចិត្តំ ចេតសិកំ រូបំ និព្វានមីតិ សព្វថា៕
- ខ្ញុំឈ្មោះអនុរុទ្ធាចារ្យ សូមនមស្ការថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់រកបុគ្គលដទៃប្រាកស្មេីមិនបាន មួយអន្លើដោយព្រះសទ្ធម្ម និងប្រជុំនៃព្រះអរិយសង្ឃទាំង៨ពួក
ដ៏ប្រសើរខ្ពង់ខ្ពស់ដោយគោរព ហើយនិងពោលនូវគម្ពីរព្រះអភិធម្មត្ថសង្គហៈ គឺកិរិយាបំព្រួញនូវសេចក្តីនៃព្រះអភិធម្ម។
- រីអត្ថនៃព្រះអភិធម្ម ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកក្នុងអភិធម្មទាំង៧គម្ពីរនោះ ដោយសេចក្តីសុខុមល្អិតក្រៃពេក ដោយចំណែកធម៌៤ប្រការគឺ ចិត្ត១ ចេតសិក១
រូប១ និព្វាន១ ត្រូវជា៤។
- បរិច្ឆេទទី១
ចិត្តសង្គហវិភាគ
កែប្រែ- លំដាប់នេះ នឹងពោលនូវចិត្តជាមុន។ ចិត្តនោះមាន៤ប្រការគឺ កាមាវចរចិត្ត១ រូបាវចរចិត្ត១ អរូបាវចរចិត្ត១ លោកុត្តរចិត្ត១។ បណ្តាចិត្តទាំង៤នោះ លើកទុកចិត្ត៣សិន នឹង
ពោលនូវកាមាវចរចិត្តជាមុន។ កាមាវចរចិត្តមានដូចម្តេច?
កាមាវចរចិត្ត៥៤ដួង
កែប្រែ- កាមាវចរចិត្តនោះមាន៥៤ គឺអកុសលចិត្ត១២ កុសលចិត្ត៨ អព្យាកតចិត្ត៣៤។
អកុសលចិត្ត១២ដួង
កែប្រែ- អកុសលចិត្ត១២ ចាត់ជាមូល៣គឺ លោភមូល៨ ទោសមូល២ មោហមូល២។
លោភមូលចិត្ត៨ដួង៖
កែប្រែ- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ
ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក
កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។
- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ
សង្ខារ គឺមានបុគ្គលមកដឹកនា(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។
- សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ
គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ
គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្ួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្ួនឯង)។
ទោសមូលចិត្ត២ដួង៖
កែប្រែ- ទោមនស្សសហគតំ បដិឃសម្បយុត្តំ អសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត មិនប្រកបដោយសង្ខារ។
- ទោមនស្សសហគតំ បដិឃសម្បយុត្តំ សសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត តែប្រកបដោយសង្ខារ។
មោហមូលចិត្ត២ដួង៖
កែប្រែ- ឧបេក្ខាសហគតំ វិចិកិច្ឆាសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយវិចិកិច្ឆា គឺសេចក្តីសង្ស័យ។
- ឧបេក្ខាសហគតំ ឧទ្ធច្ចសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយឧទ្ធច្ចៈ គឺសេចក្តីរាយមាយ។
- អដ្ឋធា លោភមូលានិ ទោសមូលានិ ច ទ្វិធា
- មោហមូលានិ ច ទ្វេតិ ទ្វាទសាកុសលា សិយុំ៕
- អកុសលចិត្តមាន១២ គឺលោភមូលចិត្ត៨ ទោសមូលចិត្ត២
- មោហមូលចិត្ត២ រួមគ្នាត្រូវជាអកុសលចិត្ត១២ដួង៕
អហេតុកចិត្ត១៨ដួង
កែប្រែ- អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង
អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។
អកុសលវិបាកអហេតុកចិត្ត៧ដួងគឺៈ
កែប្រែ- ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ទុក្ខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយទុក្ខវេទនា។
- ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
កុសលវិបាកអហេតុកចិត្ត៨ដួងគឺៈ
កែប្រែ- ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- សុខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយសុខវេទនា។
- ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- សោមនស្សសហគតំ សន្តីរណំ ចិត្តសម្រាប់ពីចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយសោមនស្សវេទនា។
- ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- ត្រង់កុសលវិបាកទី៦ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥។
- ត្រង់កុសលវិបាកទី៧ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ និងអតិឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីបា្រថ្នាក្រៃពេកក្នុងទ្វារទាំង៥។
- ត្រង់កុសលវិបាកទី៧ ចំណែកខាងកុសលកើតអំពីហទយវត្ថុសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ តែមិនអាចពិចារណានូវអតិឥដ្ឋារម្មណ៍បានឡើយ។
អហេតុកកិរិយាចិត្ត៣ដួងគឺៈ
កែប្រែ- ឧបេក្ខាសហគតំ បញ្ចទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងទ្វារទាំង៥ប្រការ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ មនោទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងមនោទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- សោមនស្សសហគតំ ហសិតុប្បាទចិត្តំ ចិត្តដែលរីករាយប្រកបដោយសោមនស្សវេទនា។
- ឯហសិតុប្បាទចិត្តនេះ កើតមានតែក្នុងសន្តានព្រះអរិយបុគ្គល មិនដែលមានក្នុងសន្តានបុថុជ្ជនឡើយ។
- សត្តាកុសលបាកានិ បុញ្ញបាកានិ អដ្ឋធា
- ក្រិយាចិត្តានិ តីណីតិ អដ្ឋារស អហេតុកា។
- បាបាហេតុកមុត្តានិ សោភណានីតិ វុច្ចរេ
- ឯកូនសដ្ឋី ចិត្តានិ អថេកនវុតីបិ វា៕
- អកុសលវិបាក៧ កសលវិបាក៨ អហេតុកកិរិយា៣ រួមគ្នាត្រូវជាអហេតុកចិត្ត១៨ ចិត្តដែលផុតចាកអកុសល១២ អហេតុកចិត្ត១៨ ឈ្មោះថាសោភណចិត្ត។
សោភណចិត្តមាន៥៩ដួង គឺកាមាវចរសោភណចិត្ត២៤ដួង រូបាវចរសោភណចិត្ត១៥ដួង អរូបាវចរសោភណ១២ដួង លោកុត្តរសោភណចិត្ត៨ដួង រួមគ្នាត្រូវជាសោភណចិត្ត
៥៩ដួងដោយសង្ខេប។ បើចែកចិត្តដោយពិស្តារវិញ ត្រង់លោកុត្តរចិត្តនោះញែកចេញដោយឈានជាបញ្ចកន័យ ជាចិត្ត៤០ដួង យកមករួមគ្នា ត្រូវជាសោភណចិត្ត៩១ដួង។
កាមាវចរសោភណចិត្ត២៤ដួង
កែប្រែ- កាមាវចរសោភណចិត្ត២៤ដួង គឺសហេតុកកាមាវចរកុសល៨ដួង សហេតុកកាមាវចរវិបាក៨ដួង សហេតុកកាមាវចរកិរិយា៨ ឬនឹងហៅថា មហាកុសល
មហាវិបាក មហាកិរិយា ដូច្នេះវិញក៏បាន។
មហាកុសលចិត្ត៨ដួង
កែប្រែ- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
មហាវិបាកចិត្ត៨ដួង
កែប្រែ- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
មហាកិរិយាចិត្ត៨ដួង
កែប្រែ- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
បុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
មកដឹកនាំ (មិនក្លៀវក្លាដោយទំនើងខ្លួនឯង)។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- មហាវិបាក៨ មហាកិរិយា៨ ក៏មានសេចក្តីអធិប្បាយចែកចេញទៅដូចគ្នានឹងមហាកុសលដែរ តែបើនឹងពោលដោយភូមិជាកាមាវចរភូមិដូចគ្នាទាំង៣
បើនឹងពោលដោយជាតិវិញ មហាកុសលជាកុសលជាតិ មហាវិបាកនិងមហាកិរិយា ជាអព្យាកតជាតិ។
- មហាកុសលឲ្យសម្រេចកិច្ច៤យ៉ាងគឺ បដិសន្ធិ១ ភវង្គ១ ចុតិ១ តទាលម្ពណ១ មហាកុសលនេះជាអ្នកតាក់តែងជាត ភព សម្បត្តិ ជាអ្នកដឹកនាំឲ្យកើត
មហាវិបាកជាតួបដិសន្ធិ ជាអ្នកសោយនូវសម្បត្តិ។
- មហាកុសល និងមហកិរិយាដូចគ្នា ឧបមាដូចតួត្រា និងស្នាមត្រាដែលគេបោះចុះ ឬដូចស្រមោលក្នុងកញ្ចក់ និងអ្នកដែលឆ្លុះនូវកញ្ចក់នោះឯង ផ្សេង
គ្នាតែទីកើត គឺមហាកុសលកើតក្នុងសន្តាននៃបុថុជ្ជន និងសេក្ខបុគ្គល ឯមហាកិរិយាកើតចំពោះតែក្នុងសន្តាននៃព្រះខីណាស្រព។
- វេទនាញាណសង្ខារភេទេន ចតុវីសតិ
- សហេតុកាមាវចរបុញ្ញបាកក្រិយា មតា
- កាមេ តេវីស បាកានិ បុញ្ញាបុញ្ញានិ វីសតិ
- ឯកាទសក្រិយា ចេតិ ចតុប្បញ្ញាស សព្វថា៕
សរុបកាមាវចរសោភណចិត្ត២៤ដួង
កែប្រែ- សោភណចិត្ត២៤ គឺកុសលចិត្ត៨ វិបាកចិត្ត៨ កិរិយាចិត្ត៨ ដែលព្រះសម្មាសម្ពុទ្ធសម្តែងហើយ ផ្សេងគ្នាដោយវេទនា២ គឺសោមនស្ស១ ឧបេក្ខា១ និង
ផ្សេងដោយគ្នាដោយញាណ២ គឺញាណសម្បយុត្ត១ ញាណវិប្បយុត្ត១ និងផ្សេងគ្នាដោយសង្ខារ២ គឺអសង្ខារិក១ សសង្ខារិក១។
សរុបកាមាវចរវិបាកចិត្ត២៣ដួង
កែប្រែ- កាមាវចរចិត្តចាត់ជាវិបាក២៣ គឺអកុសលវិបាក៧ កុសលវិបាក៨ មហាវិបាក៨ រួមជា២៣ដួងដូច្នេះ។ កុសល និងអកុសលចិត្ត២០ គឺមហាកុសល៨
អកុសលចិត្ត១២ រួមគ្នាត្រូវជា២០ដួងដូច្នេះ។ កិរិយាចិត្ត១១ គឺមហាកិរិយា៨ អហេតុកកិរិយា៣ រួមគ្នាត្រូវជា១១ដួងដូច្នេះ។ រួមទាំងអស់ត្រូវជាកាមាវចរចិត្ត៥៤ដូច្នេះ។
សរុបកាមាវចរអព្យាកតចិត្ត៣៤ដួង
កែប្រែ- អកុសលចិត្ត១២ ជាបាប មហាកុសល៨ ជាបុណ្យ វិបាក២៣ និងកិរិយា១១ រួមគ្នាត្រូវជាអព្យាកតចិត្ត៣៤ដួង។
- ចប់ កាមាវចរចិត្ត៥៤
រូបាវចរចិត្ត១៥ដួង
កែប្រែ- រូបាវចរចិត្ត១៥ គឺរូបាវចរកុសល៥ រូបាវចរវិបាក៥ រូបាវចរកិរិយា៥ រួមជា១៥ដួង។
រូបាវចរកុសល៥
កែប្រែ- បឋមជ្ឈាន មានអង្គ៥គឺ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្ត
ឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១ សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១ ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។
- ទុតិយជ្ឈាន មានអង្គ៤គឺ វិចារៈ១ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- តតិយជ្ឈាន មានអង្គ៣គឺ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- ចតុត្ថជ្ឈាន មានអង្គ២គឺ សុខៈ១ ចិត្តេកគ្គតា១។
- បញ្ចមជ្ឈាន មានអង្គ២គឺ ចិត្តេកគ្គតា១ ឧបេក្ខា១។
រូបាវចរវិបាក៥
កែប្រែ- បឋមជ្ឈាន មានអង្គ៥គឺ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្ត
ឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១ សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១ ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។
- ទុតិយជ្ឈាន មានអង្គ៤គឺ វិចារៈ១ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- តតិយជ្ឈាន មានអង្គ៣គឺ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- ចតុត្ថជ្ឈាន មានអង្គ២គឺ សុខៈ១ ចិត្តេកគ្គតា១។
- បញ្ចមជ្ឈាន មានអង្គ២គឺ ចិត្តេកគ្គតា១ ឧបេក្ខា១។
រូបាវចរកិរិយា៥
កែប្រែ- បឋមជ្ឈាន មានអង្គ៥គឺ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្ត
ឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១ សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១ ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។
- ទុតិយជ្ឈាន មានអង្គ៤គឺ វិចារៈ១ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- តតិយជ្ឈាន មានអង្គ៣គឺ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- ចតុត្ថជ្ឈាន មានអង្គ២គឺ សុខៈ១ ចិត្តេកគ្គតា១។
- បញ្ចមជ្ឈាន មានអង្គ២គឺ ចិត្តេកគ្គតា១ ឧបេក្ខា១។
- រូបាវចរវិបាក រូបាវចរកិរិយា ក៏ចាត់ជាឈានបញ្ចកន័យជាប្រាំៗ ជូចគ្នា។
- រូបាវចរកុសលជាអ្នកតាក់តែង ជាតិ ភព សម្បត្តិ ជាអ្នកដឹកនាំឲ្យបដិសន្ធិ រូបាវចរវិបាកជាតួបដិសន្ធិ ជាអ្នកសោយសម្បត្តិ រូបាវចរកុសលជាកុសលជាតិ រូបាវចរវិបាក
រូបាវចរកិរិយា ជាអព្យាកតជាតិ។
- រូបាវចរកុសល និងរូបាវចរកិរិយាក៏ដូចគ្នា ផ្សេងតែទីកើត គឺ រូបាវចរកុសលកើតក្នុងសន្តានបុថុជ្ជន និងសេក្ខបុគ្គល ឯរូបាវចរកិរិយាកើតក្នុងសន្តានព្រះខីណាស្រព។
- បញ្ចធា ឈានភេទេន រូបាវចរមានសំ
- បុញ្ញបាកក្រិយាភេទា តំ បញ្ចទសធា ភវេ៕
- រូបាវចរចិត្ត១៥ ញែកចេញដោយឈាន៥ គឺកុសល៥ វិបាក៥ កិរិយា៥ រួមគ្នាជា១៥។
- ចប់ រូបាវចរចិត្ត១៥
អរូបាវចរចិត្ត១២ដួង
កែប្រែ- អរូបាវចរចិត្ត១២ គឺអរូបាវចរកុសល៤ អរូបាវចរវិបាក៤ អរូបាវចរកិរិយា៤ រួមគ្នាជា១២។
អរូបាវចរកុសល៤
កែប្រែ- អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពី
កសិណ៩ លើកអាកាសកសិណចេញ ព្រះយោគាវចរកាន់យកអាកាសដែលជារបស់ទទេរមកជាអារម្មណ៍ បរិកម្មថា «អាកាសមិនមានទីបំផុតៗ» បរិកម្មទៅ
ដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា បឋមារូបចិត្ត។
- វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅ
ដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ទុតិយារូបចិត្ត។
- អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថា
បឋមារូបចិត្ត ដែលផ្សាយនៅក្នុងទីនេះមិនមាន ហើយយកសេចក្តីមិនមាននោះមកជាអារម្មណ៍ បរិកម្មថា «វត្ថុតិចតួចមិនមានៗ» បរិកម្មទៅដរាបដល់អប្បនា
ចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា តតិយារូបចិត្ត។
- នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយ
លោកកំណត់នូវសេចក្តីល្អិតរបស់តតិយារូបចិត្តនោះ មកជាអារម្មណ៍ បរិកម្មថា «តតិយារូបចិត្តនេះមាននៅដោយល្អិត តតិយារូបចិត្តនេះល្អិតក្រៃពេកៗ» បរិកម្ម
ទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ចតុត្ថារូបចិត្ត។
អរូបាវចរវិបាក៤
កែប្រែ- អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពី
កសិណ៩ លើកអាកាសកសិណចេញ ព្រះយោគាវចរកាន់យកអាកាសដែលជារបស់ទទេរមកជាអារម្មណ៍ បរិកម្មថា «អាកាសមិនមានទីបំផុតៗ» បរិកម្មទៅដរាប
ដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា បឋមារូបចិត្ត។
- វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅ
ដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ទុតិយារូបចិត្ត។
- អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថា
បឋមារូបចិត្ត ដែលផ្សាយនៅក្នុងទីនេះមិនមាន ហើយយកសេចក្តីមិនមាននោះមកជាអារម្មណ៍ បរិកម្មថា «វត្ថុតិចតួចមិនមានៗ» បរិកម្មទៅដរាបដល់អប្បនាចិត្ត
កើតឡើង អប្បនាចិត្តនោះលោកហៅថា តតិយារូបចិត្ត។
- នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយ
លោកកំណត់នូវសេចក្តីល្អិតរបស់តតិយារូបចិត្តនោះ មកជាអារម្មណ៍ បរិកម្មថា «តតិយារូបចិត្តនេះមាននៅដោយល្អិត តតិយារូបចិត្តនេះល្អិតក្រៃពេកៗ» បរិកម្ម
ទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ចតុត្ថារូបចិត្ត។
អរូបាវចរកិរិយា៤
កែប្រែ- អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពី
កសិណ៩ លើកអាកាសកសិណចេញ ព្រះយោគាវចរកាន់យកអាកាសដែលជារបស់ទទេរមកជាអារម្មណ៍ បរិកម្មថា «អាកាសមិនមានទីបំផុតៗ» បរិកម្មទៅ
ដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា បឋមារូបចិត្ត។
- វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅ
ដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ទុតិយារូបចិត្ត។
- អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថា
បឋមារូបចិត្ត ដែលផ្សាយនៅក្នុងទីនេះមិនមាន ហើយយកសេចក្តីមិនមាននោះមកជាអារម្មណ៍ បរិកម្មថា «វត្ថុតិចតួចមិនមានៗ» បរិកម្មទៅដរាបដល់អប្បនា
ចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា តតិយារូបចិត្ត។
- នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយ
លោកកំណត់នូវសេចក្តីល្អិតរបស់តតិយារូបចិត្តនោះ មកជាអារម្មណ៍ បរិកម្មថា «តតិយារូបចិត្តនេះមាននៅដោយល្អិត តតិយារូបចិត្តនេះល្អិតក្រៃពេកៗ» បរិកម្ម
ទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ចតុត្ថារូបចិត្ត។
- សេចក្តីដែលសម្តែងមកនេះ ជាការចម្រើននូវអរូបាវចរកុសលទាំង៤ ឯអរូបាវចរវិបាក និងអរូបាវចរកិរិយានោះក៏ដូចគ្នានឹងកុសលដែរថាបើនឹងចាត់
ដោយភូមិ ក៏ជាអរូបាវចរភូមិផងគ្នា បើនឹងពោលដោយជាតិ អរូបាវចរកុសល ជាកុសលជាតិ អរូបាវចរវិបាក និងអរូបាវចរកិរិយា ជាអព្យាកតជាតិ អរូបាវចរ
កុសលជាអ្នកតាក់តែង ជាតិ ភព សម្បត្តិ ជាអ្នកដឹកនាំឲ្យបដិសន្ធិ អរូបាវចរវិបាកជាតួបដិសន្ធិ ជាអ្នកសោយនូវសម្បត្តិ ឯអរូបាវចរកុសល និងអរូបាវចរកិរិយា
ក៏ដូចគ្នាមិនមានប្លែកគ្នា មានឧបមាដូចតួត្រា មិងស្នាមរបស់ត្រា ឬដូចស្រមោលក្នុងកញ្ចក់និងអ្នកដែលឆ្លុះនូវកញ្ចក់ ដូចបានពោលមកហើយនោះ ផ្សេងគ្នាតែ
ទីកើតគឺអរូបាវចរកុសល កើតក្នុងសន្តានបុថុជ្ជន និងសេក្ខបុគ្គល ឯអរូបាវចរកិរិយា កើតក្នុងសន្តានព្រះខីណាស្រព។
- អាលម្ពណប្បភេទេន ចតុធា រុប្បមានសំ
- បុញ្ញបាកក្រិយាភេទា បុន ទ្វាទសធា ឋិតំ៕
- អរូបាវចរចិត្តមាន៤ប្រការ ដោយប្រភេទនៃអារម្មណ៍ លោកចាត់ម្តងទៀតមាន១២ ប្រការ
- ព្រោះផ្សេងគ្នាដោយអរូបាវចរកុសល៤ អរូបាវចរវិបាក៤ អរូបាវចរកិរិយា៤ ជា១២ប្រការដូច្នេះ។
- ចប់ អរូបាវចរចិត្ត១២
លោកុត្តរចិត្ត៨ ឬ៤០ដួង
កែប្រែ- លោកុត្តរចិត្ត៨គឺ មគ្គ៤ ផល៤ រួមគ្នាត្រូវជា៨។
លោកុត្តរចិត្ត៨គឺ៖
កែប្រែ- សោតាបត្តិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ដូចជាខ្សែឈ្មោះថាសោតៈ។
- សកទាគាមិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះអស់វារៈម្តង ដោយអំនាចនៃបដិសន្ធិ។
- អនាគាមិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុឰដ៏ខាងក្រោម ដោយអំនាចនៃបដិសន្ធិឡើយ។
- អរហត្តមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលមានកិរិយាធ្វើបាបកម្មក្នុងទីស្ងាត់មិនមាន។
- សោតាបត្តិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដល់ហើយនៃដើមធម៌ដូចជាខ្សែឈ្មោះសោតៈ។
- សកទាគាមិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះអស់វារៈម្តង ដោយអំនាចនែបដិសន្ធិ។
- អនាគាមិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុឰដ៏ខាងក្រោម ដោយអំនាចនឌបដិសន្ធិឡើយ។
- អរហត្តផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលមានកិរិយាធ្វើនូវបាបកម្មក្នុងទីស្ងាត់មិនមាន។
លោកុត្តរចិត្ត៤០
កែប្រែ- លោកុត្តរចិត្ត៨នេះ សម្តែងដោយសង្ខេប បើសម្តែងដោយពិស្តារវិញមានដល់៤០ គឺចែកចេញទៅដោយបញ្ចកន័យ គឺសោតាបត្តិមគ្គចិត្ត៥ សោតាបត្តិផលចិត្ត៥
សកទាគាមិមគ្គចិត្ត៥ សកទាគាមិផលចិត្ត៥ អនាគាមិមគ្គចិត្ត៥ អនាគាមិផលចិត្ត៥ អរហត្តមគ្គចិត្ត៥ អរហត្តផលចិត្ត៥ រួមគ្នាទាំងអស់ត្រូវជាលោកុត្តរចិត្ត៤០គត់។
- លោកុត្តរចិត្តនោះ មានតែកុសល និងវិបាក ឯកិរិយាចិត្តមិនមាន មគ្គចិត្តជាកុសល ផលចិត្តជាវិបាក។
- ចប់ លោកុត្តរចិត្ត៨ ឬ៤០
- រូបាវចរចិត្ត និងលោកុត្តរចិត្ត លោកចែកទៅដោយឈាន៥ ជាបញ្ចកន័យដូចគ្នា ប្លែកតែអរូបាវចរចិត្តទាំង៤នោះលោករាប់បញ្ចូលទៅក្នុងបញ្ចមជ្ឈានព្រោះអង្គ
មាន២ គឺចិត្តេកគ្គតា១ ឧបេក្ខា១ ដូចគ្នានឹងបញ្ចមជ្ឈាន។
- រូបាវចរឈានទាំង៤ គឺបឋមជ្ឈានចិត្ត១ ទុតិយជ្ឈានចិត្ត១ តតិយជ្ឈានចិត្ត១ ចតុត្ថជ្ឈានចិត្ត១។ ៤ឈាននេះក្នុងឈានមួយៗ រាប់ចិត្តបាន១១ៗ គ្រប់ឈានទាំង
៤ ឯបញ្ចមជ្ឈានចិត្ត រាប់ចិត្តបាន២៣។
- ឈានចិត្ត១១នោះ គឺរូបាវចរ៣ ដែលជាកុសល១ វិបាក១ កិរិយា១ លោកុត្តរ៨ ដែលជាមគ្គចិត្ត៤ ផលចិត្ត៤ រួមជា១១ បញ្ចមជ្ឈានចិត្ត២៣ គឺរូបាវចរបញ្ចមជ្ឈាន
៣ អរូបាវចរបញ្ចមជ្ឈាន១២ លោកុត្តរបញ្ចមជ្ឈាន៨ ជា២៣។
- រួមចិត្តសង្ខេបបញ្ចូលគ្នាទាំង៤ ភូមិគឺ អកុសលចិត្ត១២ ដែលជាលោភមូល៨ ទោសមូល២ មោហមូល២ ជា១២ កុសល២១ គឺ មហាកុសល៨ រូបាវចរកុសល៥
អរូបាវចរកុសល៤ លោកុត្តរកុសល៤ ជា២១ វិបាកចិត្ត៣៦ គឺអហេតុកវិបាក១៥ មហាវិបាក៨ មហគ្គតវិបាក៩ លោកុត្តរវិបាក៤ ជា៣៦ កិរិយាចិត្ត២០ គឺអហេតុកកិរិយា៣
មហាកិរិយា៨ មហគ្គតកិរិយា៩ ជា២០។
- ចាត់ចិត្តតាមភូមិ៤ គឺកាមាវចរភូមិ៥៤ រូបាវចរភូមិ១៥ អរូបាវចរភូមិ១២ លោកុត្តរភូមិ៨ បួករូមជាចិត្ត៨៩ ដោយសង្ខេប។
- ចិត្តពិស្តារ១២១ គឺកុសលចិត្ត៣៧ ដែលជាមហាកុសល៨ មហគ្គតកុសល៩ លោកុត្តរកុសល២០ ជា៣៧ វិបាកចិត្ត៥២ គឺ កាមាវចរវិបាក២៣ មហគ្គតវិបាក៩
លោកុត្តរវិបាក២០ ជា៥២ យកអកុសលចិត្ត១២ និងកិរិយាចិត្ត២០ បូកបញ្ចូលផងគ្នាត្រូវជាចិត្ត១២១។
- ចិត្តសង្ខេប៨៩ នោះរាប់ថា១ យកចេតសិក៥២ និងនិប្ផន្នរូប១៨ និងទុក្ខ៤ គឺជាតិ ជរា ព្យាធិ មរណៈ បូកជា៧៥ ចាត់ជានាមធម៌ខាងក្នុង៧៥ រូបធម៌ខាងក្រៅ
៧៥ រួមជា១៥០ យកកិលេស១០ មកគុណជា១៥០០ហោង។
- ឥតិ អភិធម្មត្ថសង្គហេ
- ចិត្តសង្គហវិភាគោ នាម បឋមោ បរិច្ឆេទោ។
- បរិច្ឆេទជាបឋម ឈ្មោះចិត្តសង្គហវិភាគ ក្នុងអភិធម្មត្ថសង្គហ
- ចប់តែប៉ុណ្ណេះ
- បរិច្ឆេទទី២
ចេតសិកសង្គហវិភាគ
កែប្រែ- ឯកុប្បាទនិរោធា ច ឯកាសម្ពនវត្ថុកា
- ចេតោយុត្តា ទ្វិបញ្ញាស ធម្មា ចេតសិកា មតា៕
- ធម៌៥២ មានសេចក្តីកើត និងសេចក្តីរលត់ និងអារម្មណ៍ និងវត្ថុជាមួយគ្នាដោយចិត្ត ព្រះដ៏មានព្រះភាគត្រាស់ហៅថា ចេតសិក ព្រោះកើតក្នុងចិត្តដោយហេតុ៤យ៉ាងគឺ
កើតក្នុងខណៈណា ចេតសិកក៏កើតក្នុងខណៈនោះ។ ចិត្តរលត់ទៅក្នុងខណៈណា ចេតសិកក៏រលត់ទៅក្នុងខណៈនោះ។ ចិត្តកើតក្នុងអារម្មណ៍ណា ចេតសិកក៏កើតក្នុងអារម្មណ៍
នោះ។ ចិត្តសំដៅយកវត្ថុណាជាអារម្មណ៍ ចេតសិកក៏សំដៅយកវត្ថុនោះជាអារម្មណ៍។ ដោយហេតុ៤យ៉ាងដូច្នេះ។
- ចេតសិកមាន៥២ គឺ អញ្ញសមានាចេតសិក១៣ អកុសលចេតសិក១៤ សោភណចេតសិក២៥។
អញ្ញសមានាចេតសិក១៣
កែប្រែ- អញ្ញសមានាចេតសិក១៣នោះគឺ សព្វចិត្តសាធារណចេតសិក៧ បកិណ្ណកចេតសិក៦ ជា១៣។
សព្វចិត្តសាធារណចេតសិក៧
កែប្រែ- ផស្សោ សភាពជាអ្នកធ្វើអារម្មណ៍ទាំង៦ ឲ្យពាល់ត្រូវទ្វារទាំង៦។
- វេទនា ធម្មជាតិដឹងនូវអារម្មណ៍ ឬសោយនូវអារម្មណ៍។
- សញ្ញា ធម្មជាតិចាំនូវអារម្មណ៍ ឬកត់នូវអារម្មណ៍។
- ចេតនា ធម្មជាតិគិតដឹកនាំចិត្ត ឬធម្មជាតិសន្សំនូវបុណ្យ និងបាប។
- ឯកគ្គតា ធម្មជាតិផ្គងចិត្តឲ្យមានអារម្មណ៍តែមួយ។
- ជីវិតិន្រ្ទិយ៍ ឥន្រ្ទិយ៍គឺជីវិតជាអ្នកញ៉ាំងសហជាតធម៌ឲ្យរស់នៅ។
- មនសិការោ សេចក្តីធ្វើទុកក្នុងចិត្ត។
បកិណ្ណកចេតសិក៦
កែប្រែ- វិតក្កោ សភាពធ្វើឲ្យចិត្តឡើងកាន់អារម្មណ៍ ឬឲ្យត្រិះរិះអារម្មណ៍។
- វិចារោ សភាពពិចារណានូវអារម្មណ៏ ឬញ៉ាំងចិត្តឲ្យត្រាច់នៅក្នុងអារម្មណ៍។
- អធិមោក្ខោ សភាពធ្វើឲ្យចិត្តតាំងចុះណែនក្នុងអារម្មណ៍។
- វិរិយំ ធម្មជាតិឧបត្ថម្ភគាំទ្រចិត្តមិនឲ្យរួញរា។
- បីតិ ធម្មជាតិធ្វើកាយ និងចិត្តឲ្យឆ្អែត។
- ឆន្ទោ សភាពធ្វើឲ្យចិត្តប្រាថ្នានូវអារម្មណ៍។
- ចប់ អញ្ញសមានាចេតសិក១៣
អកុសលចេតសិក១៤
កែប្រែ- មោហោ សភាពធ្វើចិត្តឲ្យវង្វេងក្នុងអារម្មណ៍។
- អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត។
- អនោត្តប្បំ ធម្មជាតិមិនស្លុតខ្លាចអំពើទុច្ចរិត។
- ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ។
- លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់នៅក្នុងអារម្មណ៍។
- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬឲ្យយល់ខុស។
- មានោ សភាពលើកខ្លួនឲ្យខ្ពស់ ឬឲ្យប្រសើរជាងគេ។
- ទោសោ សភាពទ្រុស្តក្នុងអារម្មណ៍ ឬប្រទុស្ត។
- ឥស្សា ធម្មជាតិច្រណែននូវសម្បត្តិនៃអ្នកដ៏ទៃ។
- មច្ឆរិយំ ធម្មជាតិលាក់លៀមនូវសម្បត្តិ (សេចក្តីកំណាញ់)។
- កុក្កុច្ចំ ធម្មជាតិធ្វើចិត្តឲ្យស្លុងទៅដោយការដែលខ្លួនប្រព្រឹត្តខុស ប្រព្រឹត្តកន្លងហើយ។
- ថីនំ ធម្មជាតិធ្វើចិត្តឲ្យរួញរាមិនឲ្យខ្វល់ខ្វាយ។
- មិទ្ធំ ធម្មជាតិធ្វើចិត្តឲ្យងងុយ ឲ្យងោក ឲ្យលក់។
- វិចិកិច្ឆា ធម្មជាតិធ្វើចិត្តឲ្យសង្ស័យ ឬស្ទាក់ស្ទើរ។
- ចប់ អកុសលចេតសិក១៤
សោភណចេតសិក២៥
កែប្រែ- សោភណចេតសិក២៥ គឺ សោភណសាធារណៈ១៩ វិរតិចេតសិក៣ អប្បមញ្ញា២ និងបញ្ញិន្រ្ទិយ៍១ ជា២៥។
សោភណសាធារណៈ១៩
កែប្រែ- សទ្ធា ធម្មជាតិជឿកម្ម និងផលនៃកម្ម
- សតិ ធម្មជាតិធ្វើចិត្តឲ្យរឫក
- ហិរិ ធម្មជាតិខ្មាស ឬខ្ពើមអំពើទុច្ចរិត
- ឱត្តប្បៈ ធម្មជាតិស្លុតខ្លាចអំពើទុច្ចរិត
- អលោភោ សភាពមិនធ្វើចិត្តឲ្យជាប់ជំពាក់នៅក្នុងអារម្មណ៍
- អទោសោ សភាពមិនប្រទុស្ត
- តត្រមជ្ឈត្តតា ធម្មជាតិព្រងើយកន្តើយក្នុងសត្វ និងសង្ខារ
- កាយបស្សទ្ធិ សេចក្តីរំងាប់កាយ
- ចិត្តបស្សទ្ធិ សេចក្តីរំងាប់ចិត្ត
- កាយលហុតា ភាវៈនៃកាយដ៏ស្រាល
- ចិត្តលហុតា ភាវៈនៃចិត្តដ៏ស្រាល
- កាយមុទុតា ភាវៈនៃកាយដ៏ទន់
- ចិត្តមុទុតា ភាវៈនៃចិត្តដ៏ទន់
- កាយកម្មញ្ញតា ភាវៈនៃកាយដ៏គួរដល់ការងារ
- ចិត្តកម្មញ្ញតា ភាវៈនៃចិត្តដ៏គួរដល់ការងារ
- កាយបាគុញ្ញតា ភាវៈនៃកាយដ៏ស្ទាត់ជំនាញ
- ចិត្តបាគុញ្ញតា ភាវៈនៃចិត្តដ៏ស្ទាត់ជំនាញ
- កាយុជុកតា ភាវៈនៃកាយដ៏ត្រង់
- ចិត្តុជុកតា ភាវៈនៃចិត្តដ៏ត្រង់។
វិរតិចេតសិក៣
កែប្រែ- សម្មាវាចា ចេតនាជាហេតុពោលល្អវៀរចាកវចីទុច្ចរិត
- សម្មាកម្មន្តោ ការងារល្អវៀរចាកកាយទុច្ចរិត
- សម្មាអាជីវោ ចិញ្ចឹមជីវិតល្អវៀរចាកជំនួញ៥ប្រការ។
អប្បមញ្ញា២
កែប្រែ- ករុណា សេចក្តីអាណិតប្រុងនឹងដោះទុក្ខសត្វឲ្យរួចចាកទុក្ខ
- មុទិតា សេចក្តីបន្ទន់ចិត្តទៅក្នុងសម្បត្តិនៃបុគ្គលដទៃ។
បញ្ញិន្រ្ទិយ៍១
កែប្រែ- បញ្ញិន្រ្ទិយំ បញ្ញាជាធំជាងសហជាតធម៌ទាំងពួង។
- សោភណចេតសិក២៥ ចប់
- តេរសញ្ញសមានា ច ចុទ្ទសាកុសលា តថា
- សោភណា បញ្ចវីសាតិ ទ្វិបញ្ចាស បវុច្ចរេ។
- អញ្ញសមានាចេតសិក១៣ អកុសលចេតសិក១៤ សោភណចេតសិក២៥ រួមគ្នាជាចេតសិក៥២ តែប៉ុណ្ណេះ។
- តេសំ ចិត្តាវិយុត្តានំ យថាយោគមិតោ បរំ
- ចិត្តុប្បាទេសុ បច្ចេកំ សម្បយោគោ បវុច្ចតិ។
- សេចក្តីប្រកបព្រមដោយចេតសិកទាំងឡាយ ដែលជាធម្មជាតិមិនបានប្រាសចាកអំពីចិត្ត ដែលខ្ញុំអនុរុទ្ធាចារ្យនឹងពោលក្នុងចិត្តុប្បាទទាំងឡាយដែលផ្សេងៗ
គ្នា ដោយគួរតាមប្រកបក្នុងខាងមុខអំពីចេតសិកវិភាគនេះ តទៅៈ
- សត្ត សព្វត្ថ យុជ្ជន្តិ យថាយោគំ បកិណ្ណកា
- ចុទ្ទសាកុសលេស្វេវ សោភណេស្វេវ សោភណា។
- សេចក្តីថា សព្វចិត្តសាធារណចេតសិក៧នោះ ឲ្យប្រកបចូលក្នុងចិត្តទាំងអស់មិនមាន វៀរ បកិណ្ណកចេតសិក៦នោះ ឲ្យប្រកបចូលក្នុងចិត្តដែលគួរនឹងប្រកប
អកុសលចេតសិក១៤នោះ ឲ្យប្រកបចូលក្នុងអកុសលចិត្តទាំង១២ សោភណចេតសិក២៥នោះ ឲ្យប្រកបចូលក្នុងសោភណចិត្ត៥៩ ឬចិត្ត៩១។
- សួរថា នឹងប្រកបចេតសិកចូលក្នុងចិត្ត ហៅថាសម្បយោគនោះ តើនឹងសម្បយោគ ដូចម្តេច?
- ឆ្លើយថា នឹងសម្បយោគចេតសិកចូលក្នុងចិត្តនោះ នឹងមានសេចក្តីសម្តែងតទៅថា សម្បយោគមាន៤ពួកគឺ សព្វចិត្តសាធារណចេតសិក៧ មានសម្បយោគ១ពួក
បកិណ្ណកចេតសិក៦ មានសម្បយោគ៦ពួក សោភណចេតសិក២៥ មានសម្បយោគ៤ពួក។ បណ្តាសម្បយោគទាំង៤នោះ នឹងសម្តែងនូវសម្បយោគសព្វចិត្តសាធារណចេតសិក
ជាមុន។ សព្វចិត្តសាធារណចេតសិក៧ សម្បយោគ១ពួកនោះគឺ ផស្សោ វេទនា សញ្ញា ចេតនា ឯកគ្គតា ជីវិតិន្រ្ទិយ៍ មនសិការ ចេតសិកទាំង៧នេះ កើតក្នុងចិត្ត៨៩ ឬចិត្ត១២១។
- (សម្បយោគសព្វចិត្តសាធារណៈ៧ចប់)
- បកិណ្ណកចេតសិក៦ សម្បយោគមាន៦ពួកនោះគឺ៖
- ១. វិតក្កៈ កើតក្នុងចិត្ត៥៥ គឺកាមាវចរចិត្ត៥៤ លើកទ្វិបញ្ចវិញ្ញាណ១០ចេញ សល់នៅ៤៤ យកបឋមជ្ឈាន៨ ជា១១ រួមជាចិត្ត៥៥ ជាទីកើតនៃវិតក្កចេតសិក។
- ២. វិចារៈ កើតក្នុងចិត្ត៦៦ គឺចិត្តដែលវិតក្កចេតសិកកើតនោះ ៥៥ យករូបាវចរ ទុតិយជ្ឈាន៣ និងលោកុត្តរទុតិយជ្ឈាន៨ ជា១១ រួមជាចិត្ត៦៦ ជាទីកើតវិចារចេតសិក។
- ៣. អធិមោក្ខៈ កើតក្នុងចិត្ត៧៨ គឺចិត្ត៨៩ លើកទ្វិបញ្ចវិញ្ញាណ១០ លើកវិចិកិច្ឆា១ ចេញ នៅគង់៧៨ ជាទីកើតនៃអធិមោក្ខចេតសិក។
- ៤. វិរិយៈ កើតក្នុងចិត្ត៧៣ គឺចិត្ត៨៩ លើកបញ្ចទ្វារាវជ្ជនៈ១ ទ្វិបញ្ចវិញ្ញាណ១០ សម្បដិច្ឆន្នៈ២ សន្តីរណៈ៣ ជា១៦ នៅគង់៧៣ ជាទីកើតនៃវិរិយចេតសិក។
- ៥. បីតិ កើតក្នុងចិត្ត៥១ គឺចិត្តពិស្តារ១២១លើកទុកចិត្ត៧០ គឺទោមនស្ស២ ឧបេក្ខា៥៥ កាយវិញ្ញាណ២ ចតុត្ថជ្ឈាន១១ ជាចិត្ត៧០ នៅគង់៥១ ជាទីកើតនៃបីតិចេតសិក។
- ៦. ឆន្ទៈ កើតក្នុងចិត្ត៦៩ លើកយកចិត្ត២០ ចេញ គឺអហេតុកចិត្ត១៨ មោហមូល២ ជា២០ នៅគង់៦៩ ជាទីកើតនៃឆន្ទចេតសិក។
- ឆសដ្ឋី បញ្ចបញ្ញាស ឯកាទស ច សោឡស
- សត្តតិ វីសតិ ចេវ បកិណ្ណកវិវជ្ជិតា។
- បញ្ចបញ្ញាស ឆសដ្ឋ្យ ដ្ឋសត្តតិ តិសត្តតិ
- ឯកបញ្ញាស ចេកូន សត្តត្តឹស បកិណ្ណកា៕
- សេចក្តីថា ចិត្តទាំងឡាយ៦៦ ផង ៥៥ ផង ១១ផង ១៦ផង ៧០ផង ២០ផង វៀរចាក បកិណ្ណកចេតសិកដោយលំដាប់គ្នា ចិត្តទាំងឡាយ ៥៥ផង ៦៦ផង ៧៣ផង
៥១ផង ៦៩ផង ប្រកបដោយបកិណ្ណកចេតសិកដោយលំដាប់គ្នា។
- មានអធិប្បាយក្នុងគាថាទាំង២នោះថា វិតក្កចេតសិកវៀរចាកចិត្ត៦៦ កើតក្នុងចិត្ត៥៥ វិបាកចេតសិកវៀរចាកចិត្ត៥៥ កើតក្នុងចិត្ត៦៦ អធិមោក្ខចេតសិក វៀរចាក
ចិត្ត១១ កើតក្នុងចិត្ត៧៨ វិរិយចេតសិក វៀរចាកចិត្ត ១៦កើតក្នុងចិត្ត៧៣ បីតិចេតសិក វៀរចាក ចិត្ត៧០ កើតក្នុងចិត្ត៥១ ឆន្ទចេតសិកវៀរចាកចិត្ត ២០កើតក្នុងចិត្ត៦៩។
- (សម្បយោគបកិណ្ណកចេកសិក៦ ចប់)
- អកុសលចេតសិក១៤ សម្បយោគមាន៧ពួកនោះគឺ៖
- ១. មោហៈ អហិរិកៈ អនោត្តប្បៈ ឧទ្ធច្ចៈ ទាំង៤នេះ ជាអកុសលសាធារណចេតសិក កើតទូទៅក្នុងអកុសលចិត្តទាំង១២។
- ២. លោភៈ កើតក្នុងលោភមូលចិត្ត៨។
- ៣. ទិដ្ឋិ កើតក្នុងលោភចិត្តទិដ្ឋិសម្បយុត្ត៤។
- ៤. មានៈ កើតក្នុងលោភចិត្តទិដ្ឋិវិប្បយុត្ត៤។
- ៥. ទោសៈ ឥស្សា មច្ឆរិយៈ កុក្កុច្ចៈ ទាំង៤នេះ កើតក្នុងទោសចិត្តបដិឃសម្បយុត្តទាំង២។
- ៦. ថីនៈ មិទ្ធៈ ទាំង២នេះកើតក្នុងសសង្ខារិកចិត្តទាំង៥។
- ៧. វិចិកិច្ឆា កើតក្នុងចិត្តវិចិកិច្ឆាសម្បយុត្ត។
- សព្វាបុញ្ញេសុ ចត្តារោ លោភមូលេ តយោ កតា
- ទោសមូលេសុ ចត្តាតោ សសង្ខារេ ទ្វយន្តថា។
- វិចិកិច្ឆា វិចិកិច្ឆា ចិត្តេ ចាតិ ចតុទ្ទសិ
- ទ្វាទសាកុសលេស្វេវ សម្បយុជ្ជន្តិ បញ្ចធា។
- សេចក្តីក្នុងគាថាទាំងពីរនោះថា អកុសលចេតសិកទាំង១៤ ប្រកបចូលក្នុងអកុសលចិត្ត ទាំង១២ ហើយលោកចាត់ជា៥ ស្ថានដូច្នេះ គឺអកុសលចេតសិក កើតក្នុងអកុសលចិត្ត១២។
- មាន៤ ស្ថាន១, អកុសលចេតសិក កើតក្នុងទោសមូលចិត្ត៨។
- មាន៣ ស្ថាន១, អកុសលចេតសិក កើតក្នុងទោសមូលចិត្ត២។
- មាន៤ ស្ថាន១, អកុសលចេតសិក កើតក្នុងទោសមូលចិត្ត៥។
- មាន២ ស្ថាន១, អកុសលចេតសិក កើតក្នុងវិចិកិច្ឆាសម្បយុត្ត១ មាន១ ស្ថាន។
- (សម្បយោគអកុសលចេតសិក១៤ ចប់)
- បរិច្ឆេទទី៣
បកិណ្ណកសង្គហវិភាគ
កែប្រែ១៩/៤/១៩
- បរិច្ឆេទទី៤
វិថីសង្គហវិភាគ
កែប្រែ- បរិច្ឆេទទី៥
វិថីមុត្តកសង្គហវិភាគ
កែប្រែ- បរិច្ឆេទទី៦
រូបសង្គហវិភាគ
កែប្រែ- បរិច្ឆេទទី៧
សមុច្ចយសង្គហវិភាគ
កែប្រែ- បរិច្ឆេទទី៨
បច្ចយសង្គហវិភាគ
កែប្រែ- បរិច្ឆេទទី៩