អរិយធម៏
អរិយធម៌សំគាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីសុខ រីកចម្រើនលូតលាស់ មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ ជំនឿ ចំណេះដឹង ទៅតាមចំណង់ចំណូលចិត្ត។ ដូចនេះគោលដៅនៃអរិយធម៌គឺស្វែងរកសេចក្តីសុខ ដំណើរទៅកាន់សេចក្តីសុខ។ រីឯវិធីដើម្បីសម្រេចសេចក្តីសុខ សុខទាំងផ្លូវកាយ ទាំងផ្លូវចិត្តអាស្រ័យនឹងវប្បធម៌ និងសង្គមធម៌នោះឯង។ អរិយធម៌ពុំសម្គាល់នូវតម្លៃកម្រិតខ្ពង់ខ្ពស់របស់ជនជាតិណាមួយទេ។ ជនជាតិណាក៏មានអរិយធម៌របស់ខ្លួនដែរ គ្រាន់តែប្លែកគ្នាត្រង់លក្ខណៈលូតលាស់រីកចម្រើនប៉ុណ្ណោះ[១]។
ឯកសារយោង
កែប្រែ- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២២៥