អលាភ
អលាភ (alabha) ការឥតលាភ, ការខានបាន, ដំណើរប្រទះលើការខានបាន; ការខាតបង់ : ប្រទះលើអលាភ ។ ព. ផ្ទ. លាភ ឬ លាភៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈលាភៈ, ដូចជា អលាភការណ៍ ឬ --ហេតុ ហេតុដែលនាំឲ្យឥតលាភ, ឲ្យខានបាន, ឲ្យខាតបង់ ។