មតិមួយបានពោលថា ភាពអវិជ្ជានាំមកនូវ វិនាសដល់ខ្លួន

អវិជ្ជា Ignorance (Avidya)
កែប្រែ

អវិជ្ជា មានន័យថា ការមិនដឹងសេចក្តីពិតមូលដ្ឋាន។ ក្នុងព្រះពុទ្ធសាសនា ជាធម្មតា"អវិជ្ជា" សំដៅដល់អវិជ្ជានៃ អរិយសច្ចៈ៤( Four Noble Truths) ជាពិសេស ជីវិតនោះគឺជាទុក្ខ dukkha (unsatisfactory; stressful)។

អវិជ្ជា សំដៅដល់អវិជ្ជានៃ អនត្តា(No Self, No Soul=Anatman, Anatta)ផងដែរ ដែលជាការទូន្មានថា មិនមាន"ខ្លួន" ក្នុងការសម្គាល់ថាជីវិតរបស់បុគ្គលម្នាក់ៗជា សភាវៈទៀង(permanent) មានសារៈសំខាន់(integral) និងមានឯករាជ្យ(autonomous) ។ អ្វីដែលយើងគិតថាជារបស់យើង ជាបុគ្គលិកលក្ខណៈ ឬជាអាត្ម័នរបស់ខ្លួន គឺចំពោះតែ ពុទ្ធបរិស័ទទាំងឡាយណាដែលចាត់ទុកការប្រជុំជាបណ្តោះអាសន្ននៃខ័ន្ធនោះ skandas ប៉ុណ្ណោះ។ ការមិនយល់នេះ ជាលក្ខណៈចម្បងនៃអវិជ្ជា។

ចំណងទាំង១២នេះ ត្រូវបានស្រាយបំភ្លឺឲ្យឃើញនៅក្នុង គន្លងខាងក្រៅនៃភពចក្រា(Wheel of Life)។ ក្នុងការបង្ហាញឲ្យឃើញនៃរូបភាពនេះ អវិជ្ជា ត្រូវបានគេបរិយាយថា ជាបុរស ឬស្រ្តីខ្វាក់។ អវិជ្ជា ជាបច្ច័យដែលនាំឲ្យមាន សង្ខារ (volitional action)។