អស្សាជយ

ព្រះមហាក្សត្រនៃនគរភ្នំ

កុរុងអស្សាជយហ្វាន់ស៊ីយុន (ចិន:范尋, ភិងអ៊ិង:Fàn Xún រឺ យ៉ាត់ផេង:faan6cam4, ផ្វានឆាំ ជាកន្តាំង) (គ.ស ?-២៨៩) រជ្ជកាល (គ.ស ២៤៨-២៨៩) កាល ​នោះកុរុងឝ្រីមារញ មាន​បុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ទារក​នៅ​ឡើយ។ អាយុ​បាន​ ២០ ​ឆ្នាំ ដឹងក្ដី​កាលណា ព្រះរាជបុត្រ​អង្គ​នេះ ប្រមែប្រមូល​បក្សពួក ក​កង​ទ័ព​យោធា លើក​មក​ធ្វើ​សង្គ្រាម ហើយ​ក៏​បាន​សម្រេច​ធ្វើ​ឃាតកុរុងធរណីន្ទ្រវម៌្ម ដើម្បី​សងសឹក​ឪពុក។ ព្រះអង្គ​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្ម ឈ្មោះអស្សាជយ ធ្វើ​ឃាត។ នេះ ​គឺ​ជា​ព្រះនាម​ថ្មី​របស់​មេទ័ព​អស្សាជយ ជាភាសាចិនថា ផ្វានស៊ីយូន ដែល​ទើប​តែ​បាន​ឡើង​សោយរាជ្យ។ មេទ័ព​អស្សាជយ​បាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សម្អាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរភ្វូណាន គឺ​ប្រហែល​ជា​ក្នុង​គ.ស​ ២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​ គ.ស​២៥០)។

អស្សាជយ
កុរុង
រជ្ជកាលគ.ស ២៤៨-២៨៩
រាជ្យមុនកុរុងផ្វានឆាង
រាជ្យបន្តមិនស្គាល់
ព្រះនាមពេញ
កុរុងអស្សាជយ
សន្តតិវង្សអស្សាជយ
ប្រសូតនគរភ្វូណាន
សុគតគ.ស ២៨៩
នគរភ្វូណាន

ការទូត

កែប្រែ

ឯកសារ ​ប្រវត្តិសាស្ត្រ​ចិន​បាន​គូស​បញ្ជាក់​ថា ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​និយម​សន្តិភាព​ មិន​ប្រើ​ចម្បាំង​អាវុធ ចូលចិត្ត​កសាង ហើយ​គោរព​ប្រកាន់​នូវ​ករណីយកិច្ច​ជា​ស្ដេច ឥត​មាន​ធ្វេស​ប្រហែស។ ជារៀង​រាល់ថ្ងៃ ទាំងព្រលឹម​ទាំងថ្ងៃ​ត្រង់ ព្រះអង្គ​តែងតែ​ទទួល​សាវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។

ក្នុង ​គ.ស​ ២៤០ ព្រះអង្គ​បាន​ទទួល​អ្នកតំណាង​ពីរ​នាក់​របស់​ស្ដេច​ចិន​ព្រះនាម ស៊ុនឈាន (អ៊ូខាងកើត)។ គណៈប្រតិភូ​ខ្មែរ ក៏ត្រូវ​ព្រះអង្គ​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាញឹកញាប់​ដែរ ពី​គ.ស ​២៦៨ ទៅ ២៨៧។ ការផែនដីក្នុងឆ្នាំ ព.ស ៧៨៨ កុរុងអស្សាជយទ្រង់ទទួលបដិសណ្ឋារៈរាជទូតចិនឈ្មោះ ខាងថាយ និងឈូយិង និងរាជទូតមុរុណ្ឌស ដែលមកដល់ព្រមក្នុងពេលជាមួយគ្នា ដើម្បីសូមចងជាសម្ព័ន្ធមិត្រនឹងប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសទាំងពីរនោះ ក្នុងរជ្ជកាលកុរុងធរណីន្ទ្រវម៌្ម មុននេះផង។ ចិននឹងមុរុណ្ឌសបានតែងរាជទូតឲ្យនាំរាជបណ្ណាការមកសូមចងសម្ពន្ធមិត្រនឹងប្រទេសខ្មែរក្នុងរជ្ជកាលនេះជាដំបូង។ តមក រាជទូតចិនក៏បានមកកាន់ប្រទេសខ្មែរជារឿយ ៗ មកទៀត ដូចមាននិយាយក្នុងពង្សាវតារចិនស្រាប់។

ការវាតទឹកដី

កែប្រែ

ក្រោយពីពេលដែលទ្រង់ទទួលរាជទូតរបស់ប្រទេសទាំងពីរ បានស្ដេចលើកទ័ពហ្លួងទៅកម្រាបរដ្ឋទ្វារវត្តី បានសម្រេចហើយរួមបញ្ចូលមកក្នុងព្រះរាជអាណាខែត្ររបស់ព្រះអង្គ។

ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ ដដែល សរសេរ​កត់​ទុក​មក​ទៀត​ថា ព្រះរាជវង្ស​កុរុង​ហ៊ុនធៀន ព្រះនាង​លាវយ៉េក (យាយលីវ) គ្រប់គ្រង​សោយរាជយសម្បត្តិ​នៅ​នគរភ្វូណាន​បាន​ចំនួន​ ២ ​សតវត្ស។ ដូច្នេះ ក្សត្រ​ដែល​សោយរាជ្យ​ទាំង​ប៉ុន្មាន សឹងសុទ្ធ​តែ​ជា​បងប្អូន​ក្នុង​ចង្កោម​ព្រះរាជវង្ស​​តែ​មួយ។

ក្នុងប្រវត្តិសាស្ត្រសកល (ភាគ ៩) ថា តាំងពីពុទ្ធសតវត្សទី ៨ ជាដើមមក ខ្មែររិតតែមានអំណាចរាជសក្ដិខ្លាំងឡើងៗ ផ្សាយឥទ្ធិពលទៅតាមជួរទន្លេចៅព្រះញា (ទន្លេវិស្ណុ) គ្រប់គ្រងប្រទេសនេះ អស់កាលជាច្រើនរយឆ្នាំ (៦០០ ឆ្នាំ)។ ព្រំប្រទល់ប្រទេសខ្មែរភាគខាងលើរាប់ពីក្នុងរជ្ជកាលនេះបានផ្សាយទៅទល់នឹងដែនមន

ការជួយសម្ព័ន្ធមិត្ត

កែប្រែ

ក្នុងឆ្នាំ ព.ស. ៨១៣ ស្ដេចអស្សាជយ នគរចាម្ប៉ា ទ្រង់គិតនឹងលើកទ័ពទៅកម្រាបស្រុកប៉ែកខាងជើង តែមិនអាចនឹងលើកទៅដោយទំនើង ទើបមានព្រះរាជសារមកក្រាបទូលអញ្ជើញកុរុងអស្សាជយលើកទ័ពទៅជួយ កុរុងអស្សាជយ ទ្រង់លើកទ័ពកងទ័ពហ្លួងទៅជួយដោយព្រះអង្គឯង កាលស្រេចព្រះរាជសង្គ្រាមហើយ ស្ដេចលើកទ័ពត្រឡប់ព្រះនគរដោយសុវត្ថិភាព។ ប្រមាណមកដល់ក្នុងឆ្នាំ ព.ស. ៨៤០ ស្ដេចសោយទិវង្គត។ ព្រះរាជាអង្គនេះ ជាវីរក្សត្រិយ៍ប្រាកដព្រះកិត្តិយសជា រាជាធិរាជ ១ អង្គក្នុងប្រវត្តិសាស្ត្រ។

ប្រវត្តិសាស្ត្រតាំងពីផុតរជ្ជកាលកុរុងអស្សាជយ រវាង ព.ស. ៨៤០ ដល់ ៩០០ បានសូន្យទៅ សូម្បីក្នុងពង្សាវតារចិន ក៏មិនមានពោលដល់ការរៀបរៀងព្រះរាជពង្សាវតារគ្រានេះ ក៏ផុតវិស័យនឹងស្រាវជ្រាវឲ្យឃើញមកវិញ ទើបសូមផ្ញើអ្នកសិក្សាប្រវត្តិសាស្ត្រឲ្យជួយស្រាវជ្រាវតទៅ។

ពង្សាវលី

កែប្រែ
  • មានជាប់ជាខ្សែលោហិត នឹងព្រះបាទហ៊ុនទៀន យោងតាមឯកសារចិន

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងផ្វានឆាង
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
មិនស្គាល់