លោក​ អាចារ្យ ឬ​ អាចាយ៌ កឺជា អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ ហើយ អ្នក​បង្រៀន​ចំណេះ​គេ ដែលមានតួនាទីនិងភារកិច្ចផ្សេងៗ ក្នុង ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា។ លោកអាចារ្យ កឺជា ជំនួយសម្រាប់ព្រះសង្ឃ ក្នុងការដឹកនាំពុទ្ធបរិស័ទធ្វើបុណ្យផ្សេងៗ តាមព្រះពុទ្ធសានា ក្នុងការដឹកនាំពុទ្ធបរិស័ទអប់រំផ្សព្វផ្សាយតទ្រឹស្ដីពុទ្ធសាសនា និង ក្នុងការដឺកនាំពុទ្ធបរិស័ទទប់ស្កាត់ និងរម្ងាប់អធិករណ៍។

តួនាទី របស់លោកអាចារ្ស​ កែប្រែ

ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា អាចារ្យ មាន ៥ ប្រភេទ​គឺ៖

  • បព្វជ្ជាចារ្យ អាចារ្យ​បំបួស គឺ​ភិក្ខុ​អ្នក​បំបួស​កុលបុត្រ​ឲ្យ​បាន​ជា​សាមណេរ;
  • ឧបសម្បទាចារ្យ ភិក្ខុ​អ្នក​សូត្រ​ញត្តិ​ចតុត្ថ​កម្ម​វាចា​ឲ្យ​សាមណេរ​បាន​ឧបសម្បទា​ជា​ភិក្ខុ​ភាព (លោក​គ្រូ​សូត្រ);
  • ឧទ្ទេសាចារ្យ អាចារ្យ​បង្រៀន​បាលី;
  • និស្សយាចារ្យ អាចារ្យ​អ្នក​ឲ្យ​និស្ស័យ គឺ​ភិក្ខុ​អ្នក​ទទួល​ភារៈ​ឲ្យ​សិស្ស​នៅ​អាស្រ័យ​នឹង​ខ្លួន​ផង (គ្រូ​ទទួល​បន្ទុក);
  • ធម្មាចារ្យ អាចារ្យ​អ្នក​បង្រៀន​ធម៌​អាថ៌​ឬ​បង្រៀន​ចំណេះ​វិជ្ជា​សិល្ប​សាស្រ្ត​ផ្សេង​ៗ (ហៅ វិជ្ជាចារ្យ ឬ វិទ្យាចារ្យ,- សិប្បាចារ្យ ឬ - សិល្បាចារ្យ ជាដើម តាម​រូប​សព្ទ​ចំណេះ​ដែល​បង្រៀន​ក៏​បាន ។ ម. ព. អន្តេ-វាសិក និង សិស្ស ផង) ។

ភារកិច្ច របស់លោកអាចារ្ស កែប្រែ

ពាក្យ​ថា អាចារ្យ នេះ​ខ្មែរ​ហៅ​បាន​ច្រើន​យ៉ាង​ទៅ​ទៀត​តាម​ដំណើរ​ដែល​គួរ​ប្រកប​ហៅ ដូច​ជា៖

  • អាចារ្យ​កម្មដ្ឋាន គ្រូ​បង្រៀន​កម្មដ្ឋាន (រាប់​ចូល​ក្នុង ធម្មាចារ្យ) ។
  • អាចារ្យ​កាន់​ពេលា អ្នក​ដែល​ពិនិត្យ​មើល​ហើយ​កំណត់​ឫក្សពារ​ពេលា​ល្អ​ឲ្យ​គូ​ស្វាមី​ភរិយា​ក្នុង​មង្គល​ការ​អាពាហ៍ពិពាហ៍ ។
  • អាចារ្យ​កោរ​ជុក ឬ កោរ​សក់ អ្នក​ដែល​ពិនិត្យ​មើល​ឫក្សពារ​ហើយ​កំណត់​វេលា​ឲ្យ​គេ​ក្នុង​មង្គល​កោរ​ជុក ។
  • អាចារ្យ​បញ្ចុះ​ធាតុ អ្នក​ដែល​ចេះ​ក្បួន​ឬ​ពិធី​បញ្ចុះ​ធាតុ ។
  • អាចារ្យ​យោគី អាចារ្យ​ជា​ប្រមុខ​នៃ​អ្នក​ភ្លុក​ទាំង ៤ នាក់​ក្នុង​ការ​ធ្វើ​ឈាបន​កិច្ច ឬ​អាចារ្យ​នាំ​មុខ​សព (ម. ព. យោគិន ឬ យោគី ផង) ។
  • អាចារ្យ​វត្ត ឬ - អាចារ្យ​សម្រាប់​វត្ត ឧបាសក​ដែល​ជា​ប្រមុខ​ក្នុង​ការ​ចាត់ចែង​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​វត្ត (ក្នុង​សម័យ​បុរាណ​ហៅ អារាមិក ឬ អារាមិក​ជន; សម័យ​បច្ចុប្បន្ន​នេះ លុះ​តែ​មន្រ្តី​អ្នក​រាជការ​រដ្ឋបាល​ក្នុង​នាទី​យល់​ព្រម​ផង ទើប​ធ្វើ​ជា​អាចារ្យ​វត្ត​បាន)

លោកអាចារ្យ ដ៏ ល្បីល្បាញក្នុងប្រវត្តិសាស្ត្រខ្មែរ កែប្រែ