អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា
អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (ជាភាសាអង់គ្លេស National Information Communications Technology Development Authority ឬ NiDA) មានឈ្មោះអក្សរកាត់ថា អ.អ.ប.គ.ព គឺជាអាជ្ញាធរជាតិមួយ ដែលទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។អាជ្ញាធរនេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០០០។
ទស្សនវិស័យ
កែប្រែទស្សនវិស័យនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន Asian Wall Street កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ១៩៩៩ ប្រទេសកម្ពុជាសូមទាមទារ នូវជោគវាសនារបស់ខ្លូនទាំងស្រុង, សូមធ្វើជាដៃគូរពិតប្រាកដក្នុងកិច្ចការងារក្នុងតំបន់ និងសកលលោក ហើយនឹងធ្វើដំណើរយ៉ាងត្រឹមត្រូវឆ្ពោះទៅរកជាតិមួយមានសេរីភាព ពិតប្រាកដ រួចផុតពីកង្ខះខាត និងភាពក្រីក្រផងដែរ
បេសកម្ម
កែប្រែបេសកម្មរបស់យើងគឺបង្ខិតរដ្ឋាភិបាលអោយកាន់តែជិតប្រជាជន និងប្រជាជនអោយកាន់តែជិតរដ្ឋាភិបាល។