អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា

អ.អ.ប.គ.ពNiDA​គឺ​ជា ​អា​ជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គម​នា​គមន៍​ ព័ត៌​មានវិទ្យា។​អាជ្ញា​ធរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ ​ទី ២៣ ខែសីហា ឆ្នាំ២០០០។

ទស្សន​វិស័យ

កែប្រែ

ទស្សន​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចកា​ រអភិវឌ្ឍន៍ បច្ចេក​វិទ្យា គមនា​គមន៍ ព័ត៌មាន​វិទ្យា គឺជា​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និ​សិទ្ធ​សារ​ព័ត៌​មាន Asian Wall Street កាល​ពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ​១៩៩៩។ ប្រ​ទេស​កម្ពុជា​សូម​ទាម​ទា​រ នូវ​ជោគ​វាស​នា​របស់​ខ្លូន​ទាំង​ស្រុង,​ សូម​ធ្វើ​ជា​ដៃ​គូរ​ពិត​ប្រាកដ​ក្នុង​កិច្ច​ការ​ងារ​ក្នុង​តំ​បន់ និង​សកល​លោក ហើយ​នឹង​ធ្វើ​ដំ​ណើរ​យ៉ាង​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​រក​ជាតិ​មួយ​មាន​សេ​រី​ភាព​ ពិត​ប្រាកដ រួច​ផុត​ពី​កង្ខះ​ខាត និង​ភាព​ក្រី​ក្រ​ផង​ដែរ​

បេស​កម្ម

កែប្រែ
 

បេស​កម្ម​របស់​យើង​គឺ​បង្ខិត​រដ្ឋា​ភិ​បាល​អោយ​កាន់​តែ​ជិត​ប្រ​ជា​ជន និង​ប្រ​ជា​ជន​អោយ​កាន់​តែ​ជិត​រដ្ឋា​ភិបាល។

ភារៈ​កិច្ច​របស់ អ.អ.ប.គ.ព

កែប្រែ

អ.អ.ប.គ.ព មាន​ភារៈ​កិច្ចៈ

  • រៀប​ចំ​គោល​នយោ​បាយ​សំ​រាប់​រយៈ​ពេល​ខ្លី មធ្យម និង​វែង ដើម្បី​ជំរុញ និង​អភិ​វឌ្ឍ​វិ​ស័យ បច្ចេក​វិទ្យា គម​នា​គមន៍ ព័ត៌​មាន​វិទ្យា។
  • អនុវត្ត​នូវ​គោល​នយោ​បាយ អភិ​វឌ្ឍន៍​វិ​ស័យ បច្ចេក​វិទ្យា គម​នា​គមន៍ ពត៌​មាន​វិទ្យា ដើម្បី​ជំ​រុញ​កំណើន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជា​អតិ​បរមា។
  • ពិ​និត្យ​តាម​ដាន និង​ធ្វើ​សវ​នកម្ម រាល់​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ ទៅ​នឹង​វិស័យ បច្ចេក​វិទ្យា គម​នា​គមន៍ ពត៌​មានវិទ្យា។

តួ​នា​ទី​របស់ អ.អ.ប.គ.ព

កែប្រែ

អ.អ.ប.គ.ព គឺ​ជា​អ្នក​ជំ​រុញ និង​ធ្វើ​បទ​បញ្ជា។ នេះ​មិន​មែន​ជា​តួ​នា​ទី​ត្រួត​គ្នា ប៉ុន្តែ​ជា​វិ​ធី​សាស្ត្រ​ការ​ងារ​ ដើម្បី​ធា​នា​អោយ​បាន​ថា ​រាល់​បទ​បញ្ជា​ ទាំង​ឡាយ គឺ​ស្រប​ទៅ​នឹង​គោល​ដៅ​អភិ​វឌ្ឍន៍។

យុទ្ធ​សាស្រ្ត

កែប្រែ

យើង​មាន​ផែន​ការ​ដើម្បី​សម្រេច​នូវ​ទស្សនៈ​វិ​ស័យ​របស់​ យើង​តាម​រយៈ​ការ​ធ្វើ​កុំព្យូ​ទ័រ​ភា​វូប​ណីយ​កម្ម និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំ​នើប​ក្នុង​ពេល បច្ចុប្បន្ន​។ សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធ​ផលការ​ធ្វើ​កុំ​ព្យូ​ទ័រ​ភា​វូប​ណីយ​កម្ម នៃ​សេ​វា​សា​ធា​រណៈ​នឹង​លប់​បំ​បាត់​រនាំង​កសិករ អោយ​មក​រក​ការ​អភិវឌ្ឍ​ជឿន​លឿន។ ធ្វើ​ដូច្នេះ​បេស​កម្មរ​បស់ យើង​នឹង​ក្លាយ​ជា​ដៃ​គូរ​ពិត​ប្រា​កដ​មួយ​នៅ​ក្នុង​កិច្ច​ការ​ងារ​ក្នុង​តំ​បន់ និង​សកល​លោក​ ជាតិ​មួយ​មាន​សេ​រី​ភាព​ពិត​ប្រា​កដ ​រួច​ផុត​ពី​កង្វះ​ខាត និង​ភាព​ក្រី​ក្រ អាច​ជា​សមិទ្ធិ​ផល​ដ៏​មាន​ប្រ​សិទ្ធិ​ភាព។ ចង់​បាន​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការណ៍អ.អ.ប.គ.ព នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បណ្តា​ប្រ​ទេស​ផ្តល់​ជំនួយ ភ្នាក់​ងារ​រដ្ឋា​ភិ​បាល ឧស្សា​ហ​ករ និង​ស​ហ​គមន៍ ដើម្បី​សម្រេច​បាន​នូវ​ទស្សនៈ​វិ​ស័យ​ខាង​លើ​នេះ។ ចង់​បាន​សមិទ្ធិ​ផលដោយ​មាន​នូវ​វិជ្ជា​ជីវ​និ​យម បទ​ពិ​សោ​ធន៍ធំ​ធេង និង​បុគ្គ​លិក​ដែល​មាន​សម្ថភាព​ អ.អ.ប.គ.ព នឹង​ក្លាយ​ទៅ​ជា​ទី​ភ្នាក់​ងារ​ប្រតិ​បត្តិ​ការណ៍ ​ជំ​រុញ និង​ធ្វើ​បទ​បញ្ជា​តែ​មួយ​គត់ ប្រ​កប​ដោយ​ជោគ​ជ័យ​ក្នុង​រាល់​គម្រោង​ពត៌​មាន​វិទ្យា​ទាំង​អស់​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា


សកម្មភាព

កែប្រែ

សំណើបង្កើតគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាជាតិ (ICT)

កែប្រែ
 

ត្រៀមជាស្រេច​ដើម្បី​ចាប់ផ្តើម​ធ្វើការ​បង្កើត​គោលនយោបាយ​ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាថ្នាក់ជាតិ ទោះបីជា​ការងារ​មានភាព​លំបាក​សំរាប់ អាជ្ញាធរ អ.អ.ប.គ.ព យ៉ាងណាក៏ដោយ បើពិចារណា​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន នៃការ​អភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ​នៅកម្ពុជា អាជ្ញាធរ អ.អ.ប.គ.ព ត្រូវសំរេច​ការងារនេះ​ជាជំហ៊ានៗ បន្តិចម្តងៗ ដោយមានការ​យល់ព្រម ពីស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​មួយចំនួន​របស់​រាជរដ្ឋាភិបាល។

ធ្វើឡើងវិញ​នូវពង្រាង​គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់ ដើម្បី​ទទូលបាន​ខ្លឹមសារ​ទូទៅ​បន្ថែម និងធ្វើការ​កែតំរូវ​ដើម្បីកំណត់ គោលដៅ​ទៅលើ​វិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា។ ការងារនោះ​គួតែ​ត្រូវបញ្ចប់ តាមលទ្ធភាព​ដែលអាច​ធ្វើទៅបាន ហើយការ​យឺតយ៉ាវ​នៃការងារនេះ នឹងបន្ត​ឲ្យមាន​ការត្រូតគ្នា​រវាង​ការងារ​របស់​អាជ្ញាធរ អ.អ.ប.គ.ព ទៅនឹង ផលប្រយោជន៍​ផ្សេងទៀត​របស់ភ្នាក់ងារ/ក្រសួង​និមួយៗ​ដែល​គេ​កំពុងធ្វើ។

ដើម្បីឆ្ពោះទៅមុខ និង​យកជ័យជំនះ​ទៅលើ​ស្ថានភាពនេះ អាជ្ញាធរ អ.អ.ប.គ.ព ត្រូវតែប្រាកដថា​រាល់សកម្មភាព​របស់ខ្លួន​ត្រូវផ្តោតទៅលើ​តែបញ្ហា​គោលនយោបាយ និង​សន្តិសុខព័ត៌មាន។ វិធីដ៏សំខាន់​បំផុត​ដើម្បី​ធ្វើបែបនេះ គឺត្រូវ​ធ្វើពង្រៀង​អនុក្រិត្យមួយ​ដែលចែង​អំពីសកម្មភាព របស់​អាជ្ញាធរ អ.អ.ប.គ.ព ។ ប៉ុន្តែ​ប្រសិនបើ​នៅមានការ​លំបាក សកម្មភាព​ទំនាក់ទនង​សាធារណៈ និងការ​ប្រជុំ​រវាង​ម្ចាស់​ហ៊ុន​តាមរយៈ ភ្នាក់ងារ​ និងក្រសួង​ដែលទាក់ទង​អាចមាន​ប្រសិទ្ធិភាព។

ពង្រាងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាជាតិថ្មី ពិនិត្យឲ្យ​ឃើញថា៖ គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែល​មានស្រាប់​រួមទាំង​ទំរង់​នៃផែនការ សកម្មភាព និងយុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ធ្វើឲ្យ​មាន​ភាពស្មុកស្មាញ​ដូចគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា របស់ជាតិ ។ ទន្ទឹមគ្នានេះដែរ គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែល​មានស្រាប់​មានលក្ខណៈ​មិនទាន់​គ្រប់គ្រាន់​ដូចផែនការ សកម្មភាព​រឺយុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នោះទេ ទោះបីជា​មាន​ឯកសារ​គ្រប់គ្រាន់​ទៅលើ គ្រប់ផ្នែកក៏ដោយ។ ការធ្វើ​បែបនេះ​នឹង​បណ្តាល​ឲ្យមាន​ភាពមិន​ច្បាស់លាស់ នៃ Domain របស់ អាជ្ញាធរ អ.អ.ប.គ.ព

សរុបមកវិញ​អាជ្ញាធរ អ.អ.ប.គ.ព នឹងពិនិត្យឡើងវិញ ទៅលើគំនិត​ឬទស្សនៈ​ដែលកំពុង​ត្រូវបាន​អភិវឌ្ឍន៍​តាមរយៈការ​ពង្រាង​គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់។ យើងត្រូវតែ​ត្រឡប់​ទៅមើល ឯកសារដើម ហើយចាប់ផ្តើម​ការពិភាក្សា​របស់យើង​អំពីអ្វី​ដែលគួរតែ ជាគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា របស់ជាតិ៖

  1. តើអ្វី​ជាគោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ដែល​អាជ្ញាធរ អ.អ.ប.គ.ព អាច​ធ្វើ​ និងទ្រាំទ្រ?
  2. តើគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា បែបណា​ដែលមាន​សារសំខាន់ ដោយ​ពិចារណា ទៅលើ​លក្ខណៈ​នៃការ​អភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា?
  3. តើអ្វីជាតួនាទីរបស់រដ្ឋាភិបាលនៅក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា?
  4. តើអ្វីជាតួនាទីរបស់អជ្ញាធរ អ.អ.ប.គ.ព?

រាល់ក្រសួង​ពាក់ព័ន្ធ​គួរតែ​ព្រៀង​គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងយុទ្ធសាស្ត្រ ផ្ទាល់ខ្លួនមួយ (វិស័យគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងយុទ្ធសាស្ត្រ) ដោយប្រមូល ផ្តុំ​ជាមួយ​គោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។ យើងសូមសំណូមពរ​ផងដែរសូមឲ្យ រាល់​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ព្រៀងច្បាប់​ដែលពាក់ព័ន្ធ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា សំរាប់តំបន់ដែល នៅក្រោមការ​ទទួលខុស​ត្រូវរបស់ខ្លួន។
ជាគោលការ បញ្ហាទាំងនេះត្រូវតែពិភាក្សាឲ្យបានហ្មត់ចត់ដោយ អាជ្ញាធរ អ.អ.ប.គ.ព

គន្លឹះសំរាប់គោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលនឹងត្រូវ​បង្កើត​ដោយ​អាជ្ញាធរ អ.អ.ប.គ.ព ទិសដៅនៃគោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា សំរាប់​ប្រទេសកម្ពុជា បង្កើនការ​ប្រកួតប្រជែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​ ដោយផ្តល់​ឲ្យមាន​ឱកាស​រកស៊ី​ដ៏សមរម្យមួយ ហើយ​បង្កើន​ជីវភាព​រស់នៅ​របស់ប្រជាជន និង​បង្កើនឱកាស​ដល់ពួកគេ​អោយទទួលបាន​សេវាកម្ម​ដ៏ប្រសើរ​តាមរយៈ​ការលើក​តំកើន ​វិស័យ​បច្ចេកវិទ្យាគមនាគមន៍ ពត៌មានវិទ្យា។ ជំរុញដល់ការ​អភិវឌ្ឍន៍​ឧស្សាហកម្មជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដោយលើកស្ទួយ ឲ្យមាន​ការ​ទាញយក​កម្មវិធីពី បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជាសកល។

កាត់បន្ថយគំលាត​ស្តង់ដា​រស់នៅ​រវាង​ប្រជាជន​ក្នុង​ក្រុង​ និងតាមខេត្ត ដែល​អាចភ្ជាប់​យ៉ាងជិត​ទៅនឹង​បញ្ហា​បែងចែក​តួលេខ​ដែលមានស្រាប់។ ការបង្កើន​លទ្ធភាព​ទទួលបានព័ត៌មាន​(ឱកាសឌីជីថល)​គួរតែ​លើកមក ធ្វើការ​ពិចារណា ហើយ​បង្កើត​ហេដ្ឋារចនាសម្ព័ន បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជាមូលដ្ឋានមួយ ទូទាំងផ្ទៃប្រទេស។

កាត់បន្ថយ​ចំណាយ​ទៅលើ​រដ្ឋបាល​សាធារណៈ និង​បង្កើនគុណភាព សេវាសាធារណៈ​តាមរយៈ​ការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ពិនិត្យ និងលើក​ស្ទួយការ​អភិវឌ្ឍន៍ធនធានមនុស្ស​ក្នុងស្រុក​ដែល ចាំបាច់​សំរាប់​ធ្វើការ​ផ្សព្វផ្សាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងធ្វើឲ្យ​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុងស្រុក​មាន​លក្ខណៈ​ប្រសើរ​ឡើង។ បង្កើនស្មារតី​ទៅលើ​មុខងារ​របស់ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុងបរិបទ​ការកើនឡើង នៃកំដៅព្រះអាទិត្យ ក៏ដូចជា​តាមរយៈ​ទស្សនៈ​នៃការ​បង្ហាញការ​យល់ដឹង​ដ៏ជ្រាលជ្រៅ​មួយអំពី​ ការកើនឡើង​នៃកំដៅ ព្រះអាទិត្យ និងត្រៀមខ្លួន​ជាស្រេច​ដើម្បីធ្វើការ​ស្ទាបស្ទង់​ដ៏ចាំបាច់​មួយ សំរាប់​បញ្ហា​បរិដ្ឋាននេះ​ ដូចដែល​ប្រទេស​អាស៊ានទីមួយ បានបញ្ចាក់ យ៉ាងច្បាស់​អំពីការ​ប្តេជ្ញារបស់ខ្លួន ទៅលើ​គោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។

សកម្មភាព​ក្រុម​ការងារ​បណ្តាញ​នៃ​អ.អ.ប.គ.ព ក្នុង​គម្រោង​ប្រព័ន្ធ​រដ្ឋបាល​ពត៌​មាន​វិទ្យា​ខេត្ត-ក្រុង

កែប្រែ
 

ការបែងចែក ​សម្ភារៈ​បច្ចេកវិទ្យា គមនាគមន៍ ពត៌មានវិទ្យា ការ​សាងសង់​បណ្តាញ​កាបអ៊ុបទិក (បណ្តាញខាងក្រៅ) បណ្តាញ​តភ្ជាប់​កុំព្យូទ័រ (បណ្តាញខាងក្នុង) និង​ការ​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ មជ្ឈមណ្ឌល​គាំទ្រ​បច្ចេកទេស មជ្ឈមណ្ឌល​ប្រតិបត្តិការ​បណ្តាញ ព្រម​ទាំង​ការ​តំឡើង ម៉ាស៊ីន​កុំព្យូទ័រ ម៉ាស៊ីន​កុំព្យូទ័រមេ ម៉ាស៊ីន​បោះពុម្ភ ម៉ាស៊ីន​ត្រជាក់ ឧបករណ៍​បណ្តាញ និងឧបករណ៍​ដ៏ទៃៗទៀត នៅ​តាម​ខេត្ត-ក្រុង​ទាំង២៤ រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​បណ្តាញ​នៃ អ.អ.ប.គ.ព បាន​បញ្ចប់​ស្ទីរ​ទាំង​ស្រុង​ហើយ ជាពិសេស​នៅ​តាម​បណ្តា​ក្រសួង-ស្ថាប័ន​រដ្ឋាភិបាល​ចំនួន៥៦ កន្លែង ក្នុង​រាជធានីភ្នំពេញ​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឹណិត សារ​អេឡិច​ត្រូនិច ដែល​មាន​ល្បឿន​ខ្ពស់​ជាបន្តទៀត ក្នុង​នោះ​ក៏​មាន​ការ​ចុះ​បញ្ជីរ​យាន្តយន្ត ស្ថិតិ​ប្រជាជន​តាម​រយៈ បណ្តាញ​អ៊ុបទិច ដោយ​ជោគជ័យ ដែល​បច្ចុប្បន្ន​នេះ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​និង​មន្ត្រី​ជាច្រើន​អ្នក​ មក​ពី​គ្រប់​ស្ថាប័ន​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​អ៊ីនធឹណិត​ជាង២០០០នាក់​ហើយ។

ឆ្លងតាម​ការដាក់​អោយ​ប្រើប្រាស់​ក្នុងរយៈពេល​ជាង​ពីរខែ នេះ អ.អ.ប.ព សង្កេត​ឃើញថា មាន​ការ​ប្រើប្រាស់​ដោយ​រលូន​មិនមាន​ភាព​រអាក់រអួល​ផ្នែក​បច្ចេកទេស​ណាមួយទេ ​នេះ​បញ្ជាក់​អោយ​ឃើញ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ពត៌មានវិទ្យាថ្មី​របស់​ រដ្ឋាភិបាល​អាច​ចាត់ទុក​ថា​មាន​គុណភាពល្អ រឹងមាំ និង​ជឿជាក់​បាន​ស្រប​តាម​គោល​ដៅ​របស់​រដ្ឋាភិបាល ក្នុងការ អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ពត៌មានវិទ្យា ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាវៃ ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។ នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ អ.អ.ប.គ.ព មាន​សង្ឈឹម​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ពត៌មានវិទ្យាថ្មី​នេះ​នឹង​អាច​ទទួល​បាន​ ការគាំទ្រ និង​ប្រើប្រាស់​យ៉ាងទូលំទូលាយ​ពី​បណ្តា​ស្ថាប័ន​រដ្ឋាភិបាល​ទាំងមូល ហើយ​នឹង​អាច​កាត់បន្ថយ​ការចំណាយ របស់​រដ្ឋាភិបាល បាន​យ៉ាងច្រើន​ទៅ​លើការ​ប្រើប្រាស់​អ៊ីនធឹណិត និង​ទូរស័ព្ទ​តាមរយៈ​ការប្រើប្រាស់​រួមគ្នា​តាមច្រក​តែមួយ​ដែល អ.អ.ប.គ.ព បាន​រៀបចំ​រួចជាស្រេច។

ដើម្បី​ជួយ​ទ្រទ្រង់ ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ពត៌មានវិទ្យា​របស់រដ្ឋាភិបាល​អោយបាន​គង់វង់​ យូរអង្វែង និង​មាន​គុណភាពល្អ អ.អ.ប.គ.ព បាន​រៀបចំ​នូវ​មជ្ឍមណ្ឌលគាំទ្រ និង​ប្រតិបត្តិការ​បណ្តាញ ទូទាំងប្រទេស ដែល​មជ្ឈមណ្ឌល​នេះ​បាន​បំពាក់​ទៅ​ដោយ​ឧបករណ៍ និង​កម្មវិធី​ត្រួតពិនិត្យ បណ្តាញ​ទំនើប សំរាប់​ផ្តល់​ពត៌មាន​អំពី​ការ​ខូចខាត ការ​លុកលុយ​ផ្នែក​សន្តិសុខ​ពត៌មាន ពី​ខាង​ក្រៅ​ងាយស្រួល​ដល់​ការ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​ជៀសវាង​រំខាន​ដល់​ អ្នកប្រើប្រាស់។ ​មិនត្រឹមតែប៉ុណ្ណោះ អ.អ.ប.គ.ព ក៏​មាន​ក្រុម​មន្ត្រីជំនាញ​ខាង​បច្ចេកទេស​កុំព្យូទ័រ ចាំ​ឆ្លើយតប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន​នៅ​តាម​បណ្តាក្រសួង-ស្ថាប័ន​ទាន់ពេល​ ផងដែរ។

ដើម្បី​ឆ្លើយតប​នឹងតម្រូវការ​ចាំបាច់​របស់​ក្រសួង-ស្ថាប័ន ក្នុង​ការ​បង្ហោះ​ពត៌មាន​លើ​គេហទំព័រ​ផ្លាល់​របស់​ក្រសួង-ស្ថាប័ន​នីមួយៗ អ.អ.ប.គ.ព បាន​រៀបចំ​កុំព្យូទ័រមេ​មាន​សមត្ថភាព​ខ្ពស់ មាន​កន្លែងផ្ទុក​ទិន្នន័យធំ​ត្រៀម​ទទួលយក​ពត៌មាន​គេហទំព័រ​បាន​យ៉ាងច្រើន។ ការ​ប្រមូល​ពត៌មាន​គេហទំព័រ រដ្ឋាភិបាល​ផ្ទុក​កន្លែង​តែមួយ លើ​បណ្តាញ​តែមួយ អាច​អោយ​រដ្ឋាភិបាល​ទទួល​បាន​ផល​យោជន៍ យ៉ាង​ច្រើន​ដូចជា៖

  1. ការ​កាត់​បន្ថយការ​ចំណាយ​លើ​សេវា​បង្ហោះ និង​ផ្ទុក​ពត៌មាន​នៅ​តាម​ក្រុមហ៊ុន​ផ្តល់​សេវា អ៊ីនធឹណិត​ឯកជន និង​សេវាអ៊ីនធឹណិត
  2. ផ្តល់​ភាព​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ពត៌មាន​តាមគេហទំព័រ
  3. ងាយស្រួល​ក្នុង​ការ​ថែរក្សា​ពត៌មាន​មិនអោយ​បាត់បង់
  4. រក្សា​បាន​នូវ​សន្តិសុខពត៌មាន និង​ការ​ផ្សព្វផ្សាយ​យូរអង្វែង
  5. កាត់បន្ថយ​ពេលវេលា​ក្នុង​ការស្វែងរក​ពត៌មាន​ក្នុង​រង្វង់​រដ្ឋាភិបាល
  6. រក្សា​បាន​នូវ​គុណភាព ប្រសិទ្ធិភាព​ពត៌មាន​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល

នេះ​គឺ​ជាការ​ផ្តល់​សេវា​ចាំបាច់​មួយ បន្ថែម​ពី​លើ​គម្រោង​ប្រព័ន្ធ​រដ្ឋបាល​ពត៌មានវិទ្យា​ខេត្ត-ក្រុង ដែល​ប្រើប្រាស់​ហេដ្ឋារចនា​សម្ព័ន្ធជាតិ។


សកម្មភាពការងារផ្នែកអភិវឌ្ឍន៏សហគ្រាសនៃអគ្គលេខាធិការដ្ឋាន អ.អ.ប.គ.ព

កែប្រែ

ផ្នែក ​អភិវឌ្ឍន៏​សហគ្រាស​នៃ​អាជ្ញាធរ​ជាតិ​ ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៏​ បច្ចេកវិទ្យា​ គមនាគមន៏​ ព័ត៌មាន​វិទ្យា​មាន​តួនាទី​ក្នុង​ការ​អនុវត្តន៏​គោល​នយោបាយ​អភិវឌ្ឍន៏​ សហគ្រាស​បច្ចេកវិទ្យា​គមនាគមន៏​ និង​ព័ត៌​មាន​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​ភារកិច្ច​ចំបង​គឺ​ជំរុញ​អោយ​ មាន​ការ​អភិវឌ្ឍន៏​សហគ្រាស​ បច្ចេក​វិទ្យា​ព័ត៌មាន​នៅ​កម្ពុជា​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ព័ត៌មាន​នៅ​ក្នុង​បណ្តា​សហគ្រាស​ទាំង​អស់​ ជា​ពិសេស​នៅ​ក្នុង​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​ជំរុញ​អោយ​មាន​ ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៏​វិស័យ​ បច្ចេកវិទ្យា​ និង​ព័ត៌មាន​។ សកម្មភាព​ដែល​បាន​អនុវត្ត​កន្លង​មក​:

  • ថ្ងៃទី​២៤-២៥ ​ខែ​មេសា​ ឆ្នាំ​២០០៨​: ​ក្រោម​កិច្ច​សហការ​រវាង​ផ្នែក​អភិវឌ្ឍន៏​សហគ្រាស ​នៃ​អគ្គលេខា ធិការដ្ឋាន ​អ​ អ​ ប​ គ​ ព​ ជាមួយ​សហគមន៏​អឺរ៉ុប​(EU)​សហការ​បង្កើត​សិក្ខា​សាលា​ ដើម្បី​ផ្សព្វ​ផ្សាយ​ ”Awareness Workshop” ​ដោយ​មាន​ការ​ ចូល​រួម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ ​ពាក់ព័ន្ធ​ ក្រុមហ៊ុន​ សហគ្រាស​នា​នា​ ព្រម​ទាំង​ការ​អញ្ជើញ​ចូល​រួម​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ ច្រើន​កុះករ​។ សិក្ខា​សាលា​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​ឳកាស​និង​វិធី​សាស្រ្ត​ ដល់​ស្ថាប័ន​រដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​អាច​ ស្នើ​សុំ​ជំនួយ​បច្ចេក​ទេស​ និង​គំរោង​ស្រាវ​ជ្រាវ​ នានា​ទៅ ​សហគមន៏ ​អឺរ៉ុប​(EU)​។
  • ថ្ងៃទី​ ១៤ ​ខែ​កញ្ញា​ឆ្នាំ​២០០៧ : សហការ​រៀប​ចំ​សិក្ខា​សាលា​ ស្តី​អំពី​ “ការ​ស្រាវជ្រាវ​ការ ​ប្រើប្រាស់​ បច្ចេកវិទ្យា​ព័ត៌មាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំរាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​” ​ដែល​ ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​អង្កេត​កាល​ពី​ឆ្នាំ​២០០៦​។ការ​ចុះ​ស្រាវជ្រាវ ​អង្កេត​នេះ​បាន​អនុវត្ត​ដោយ​ ផ្នែក​អភិវឌ្ឍន៏​សហគ្រាស​នៃ​អគ្គលេខាធិការដ្ឋាន​ អ អ ប គ ព ​ដោយ​សហការ​រៀប​ចំ​ និង​គាំទ្រ​ដោយ​ ក្រសួង​ពាណិជ្ជកម្ម​ មជ្ឈមណ្ឌល​អភិវឌ្ឍន៏​ អន្តរជាតិ ​កាណាដា​(IDRC)​ អាយ​រីហ្ស​ (i-Reach) ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​អង្កេត​នេះ​ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ សំរាប់​ការ​រៀបចំ​ផែន​ការ​សកម្មភាព​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​ គមនាគមន៏​ និង​ព័ត៌មាន​ ក្នុង​សហគ្រាស​ ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។
  • នៅឆ្នាំ ២០០៦ : ផ្នែក ​អភិវឌ្ឍន៏​សហគ្រាស​បាន​ចូល​រួម​គំរោង​មួយ​ឈ្មោះ​ថា​ “One windows Offices” ​ក្នុង​ការ​ងារ​ផ្ទេរ​ចំណេះ​ដឹង​បច្ចេកទេស​ដល់​ន្រ្តីរាជការ​ការិយាល័យ​ច្រក ​ចេញ​ចូល ​តែ​មួយ​ នៅ​ខេត្ត​សៀមរាប​ និង​ខេត្ត​បាត់ដំបង​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ផលិត​ផល​និង​ព័ត៌មាន ក្នុង​ការ​បំរើ​ សេវា​សាធារណ:​នៅ​មូលដ្ឋាន​តាម​រយ:​ការ​រៀបចំ​គេហទំព័រ​ដែល​គាំទ្រ​ដោយ​ អង្គការ​ជីធីហ្សែត (GTZ) ​នៃ​ប្រទេស​ អាល្លីម៉ង់​។

អាស័យដ្ឋាន

កែប្រែ

No.១១៣ ផ្លូវ ២១៤ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនង : ០២៣224326

ឯកសារ​យោង​

កែប្រែ