អានេលី «អាន់» ម៉ារី ហ្វ្រែង (១២ មិថុនា ១៩២៩ – ដើម​ខែ​មិនា ១៩៤៥) គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ ជ្វីប ជា​ច្រើន​នៅ​ក្នុង​សម័យ​ប្រល័យ​ពូជ​សាសន៍ ហូឡូខូស។ កំណត់​ហេតុ​សម័យ​សង្គ្រាម​របស់​នាង សៀវភៅ​កំណត់​ហេតុ​របស់​ក្មេង​ស្រី បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​រឿង​ល្ខោន និង​ភាពយន្ត​ជា​ច្រើន។ នាងបានចាប់​កំណើត​នៅ​ទី​ក្រុង ហ្វ្រែងឃឺត ក្នុង សាធារណ​រដ្ឋ​វៃម៉ា (អាល្លឺម៉ង់) ហើយ​ធំ​ធាត់​ និង​រស់​នៅ​ក្បែរ អាំស្ទែរដាំ ប្រទេស​ហូឡង់។ ហ្វ្រែង មាន​កំណើត​ជា​ជន​ជាតិ​អាល្លឺម៉ង់ ហើយ​បាន​បាត់​បង់​សញ្ជាតិ​នៅ​ឆ្នាំ ១៩៤១។ នាង​មាន​ឈ្មោះ​ល្បី​ល្បាញ​ទូទាំង​សាកល​លោក​នៅ​ក្រោយ​មរណ​ភាព បន្ទាប់​ពី​សៀវភៅ​កំណត់​ហេតុ​របស់​នាង​ត្រូវ​បាន​បោះ​ពុម្ព។ សៀវភៅ​កំណត់​ហេតុ​ដែល​បាន​កត់​ត្រា​អំពី​បទ​ពិសោធន៍​នៃ​ការ​លាក់​ខ្លួន​ក្នុង​កំឡុង​នៃ​ការ​កាន់​កាប់​របស់​អាល្លឺម៉ង់​ក្នុង​ប្រទេស​ហូឡង់ ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

អាន់ ហ្វ្រែង
កើតអានេលី[] ឬ អានេលីយេ[] ម៉ារី ហ្វ្រែង
១២ មិថុនា ១៩២៩
Frankfurt, Weimar Republic (Weimar Germany)
ស្លាប់Early (អាយុ 15)
Bergen-Belsen concentration camp, Lower Saxony, Nazi Germany
សញ្ជាតិ
  • Weimar Republic (German) until 1941
  • Stateless from 1941
ស្នាដៃចំបងៗThe Diary of a Young Girl (1947)



ហត្ថលេខា
Anne Frank (1941)

គ្រួសារ ហ្វ្រែង បាន​ផ្លាស់​លំនៅ​ពី​អាល្លឺម៉ង់​ទៅ​កាន់​អាំស្ទែរដាំ​នៅ​ឆ្នាំ ១៩៣៣ នៅ​ពេល​ដែល​ពួក​ណាហ្ស៊ី​ទទួល​ការ​គ្រប់គ្រង​ប្រទេស​អាល្លឺម៉ង់។ នៅ​ដើម​ឆ្នាំ ១៩៤០ ពួក​គេ​ជាប់​នៅ​ក្នុង​អាំស្ទែរដាំ ដោយ​សារ​ការ​ត្រួត​ត្រា​របស់​អាល្លឺម៉ង់​លើ​ហូឡង់។ ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ប្រជាជន​ជ្វីស​កាន់​តែ​ច្រើន​ឡើង​នៅ​ខែ​កក្កដា ១៩៤២ គ្រួសារ​នេះ​បាន​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​បន្ទប់​លាក់​ខ្លួន​ក្នុង​អាគារ​ដែល​ជា​កន្លែង​ឪពុក​របស់ ហ្វ្រែង ធ្វើ​ការ។ ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គេ​ត្រូវ​បាន​ក្បត់ ហើយ​បញ្ជូន​ទៅ​កាន់​បន្ទាយ​ឃុំឃាំង​របស់​ពួក​ណាហ្ស៊ី។ អាន់ ហ្វ្រែង និង​ប្អូន​ស្រី​របស់​នាង​ឈ្មោះ ម៉ាហ្គុត ហ្វ្រែង ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទៅ​បន្ទាយ​ឃុំ​ឃាំង​បឺហ្គិន​បែលសិន ជា​ទី​ដែល​ពួក​គេ​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ គ្រុនរោល នា​ខែ​មិនា ១៩៤៥។

អត់តូ ហ្វ្រែង គឺ​ជា​សមាជិក​គ្រួសារ​តែ​ម្នាក់​គត់​ដែល​នៅ​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​សង្គ្រាម។ គាត់​បាន​ត្រឡប់​ទៅ​អាំស្ទែរដាំ ហើយ​បាន​រក​ឃើញ​សៀវភៅ​កំណត់​ហេតុ​របស់ អាន់។ គាត់​បាន​ខិត​ខំ​ប្រឹងប្រែង​នាំ​ឲ្យ​មាន​ការ​បោះ​ពុម្ព​ឡើង​នៅ​ឆ្នាំ ១៩៤៧។ ចាប់​ពី​ពេល​នោះ វា​ក៏​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ផ្សេងៗ ជា​ច្រើន។ វា​ត្រូវ​បាន​បក​ប្រែ​ពី​ច្បាប់​ដើម​ជា​ភាសា​ហូឡង់ ហើយ​ការ​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​ដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៥២ មាន​ចំណង​ជើង​ថា The Diary of a Young Girl។ សៀវភៅ​កំណត់​ហេតុ​ទទេរ​ត្រូវ​បាន​ប្រគល់​ជូន អាន់ នៅ​ថ្ងៃ​ខួប​កំណើត​អាយុ ១៣ ឆ្នាំ​របស់​នាង ហើយ​វា​ត្រូវ​បាន​កត់​ត្រា​ព្រឹត្តិការណ៍​ជីវិត​របស់​នាង​តាម​លំដាប់​លំដោយ​ពី​ថ្ងៃ​ទី ១២ មិថុនា ១៩៤២ ដល់ ១ សីហា ១៩៤៤។

វ័យ​កុមារ

កែប្រែ

ហ្វ្រែង កើត​នៅ​ថ្ងៃ​ទី ១២ មិថុនា ១៩២៩ នា​ទី​ក្រុង​ហ្វ្រែងឃឺត ប្រទេស​អាល្លឺម៉ង់ ជា​កូន​ស្រី​ទី​ពីរ​របស់​លោក អត់តូ ហ្វ្រែង និង​អ្នក​ស្រី អេឌីស ហ្វ្រែង ហូឡង់ដឺ។ នាង​មាន​បង​ស្រី​ឈ្មោះ ម៉ាហ្គុត ហ្វ្រែង។ [] គ្រួសារ ហ្វ្រែង គឺ​ជា​អ្នក​កាន់​សាសនា​ជ្វីស​សេរី ដែល​មិន​ប្រតិបត្តិ​ទាំង​ស្រុង​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​សាសនា​ជ្វីស​ឡើយ[] ហើយ​ពួក​រស់​នៅ​លាយ​ឡំ​ជាមួយ​នឹង​សហគមន៍​ជន​ជាតិ​ជ្វីស និង​អ្នក​មិន​មែន​ជន​ជាតិ​ជ្វីស ដែល​មាន​សាសនា​ផ្សេងៗ​ពី​គ្នា។ អ្នក​ស្រី អេឌីស ហ្វ្រែង គឺ​ជា​ម្ដាយ​ដែល​ស្មោះ​ត្រង់​នឹង​សាសនា ឯ​លោក អូតតូ ហ្វ្រែង ចាប់​អារម្មណ៍​ខាង​ការ​សិក្សា ហើយ​លោក​ក៏​មាន​បណ្ណាល័យ​ដ៏​ធំ​មួយ​ផង​ដែរ។ អ្នក​ទាំង​ពីរ​តែង​តែ​លើក​ទឹក​ចិត្ត​កូនៗ ឲ្យ​អាន​សៀវភៅ។[]

 
Memorial stone in front of the Aachen house where Anne stayed with her grandmother
 
The apartment block on the Merwedeplein where the Frank family lived from 1934 until 1942

នៅ​ថ្ងៃ​ទី ១៣ មីនា ១៩៣៣ ការ​បោះ​ឆ្នោត​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ហ្វ្រែងឃឺត ដើម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ក្រុង ហើយ​បក្ស​ណាហ្ស៊ី​របស់​អ៊ីត្លែរ​បាន​ឈ្នះ។ បាតុកម្ម​ប្រឆាំង​ពួក​ជ្វីស​បាន​កើត​ឡើង​ភ្លាមៗ បន្ទាប់​ពី​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ហ្វ្រែង ចាប់​ផ្ដើម​ភ័យ​ព្រួយ​អាច​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ ប្រសិន​ពួក​បន្ត​នៅ​អាល្លឺម៉ង់។ ក្រោយ​មក​ក្នុង​ឆ្នាំ​ដដែល​នោះ អេឌីស​ និង​កូនៗ បាន​ចាក​ចេញ​ទៅ​អាហ្សិន ជា​ទី​ដែល​ពួក​គេ​ស្នាក់​នៅ​ជាមួយ​ម្ដាយ​របស់ អេឌីស គឺ​អ្នក​ស្រី រ៉ូសា ហូឡង់ដឺ។ អូតតូ បាន​បន្ត​នៅ​ហ្វ្រែងឃឺត ប៉ុន្តែ​បន្ទាប់​ពី​ទទួល​ឱកាស​បើក​ក្រុមហ៊ុន​មួយ​នៅ​អាំស្ទែដាំ គាត់​ក៏​បាន​ផ្លាស់​ទៅ​ទី​នោះ​ដើម្បី​ចាត់​ចែង​មុខ​ជំនួញ និង​រៀប​ចំ​ទី​ស្នាក់​អាស្រ័យ​សម្រាប់​ក្រុម​គ្រួសារ។[] គ្រួសារ ហ្វ្រែង គឺ​ជា​មនុស្ស​ក្នុង​ចំណោម​ជន​ជ្វីស ៣០០.០០០ នាក់​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​អាល្លឺម៉ង់​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣ និង ១៩៣៩។[]

ឯកសារយោង

កែប្រែ
  1. Anne Frank Fonds.
  2. Barnouw & Van Der Stroom 2003, pp. 3, 17.
  3. Müller 1999, pp. 143, 180–181, 186.
  4. Müller 1999, preface: Family tree.
  5. van der Rol & Verhoeven 1995, p. 10.
  6. Lee 2000, p. 17.
  7. Lee 2000, pp. 20–23.
  8. van der Rol & Verhoeven 1995, p. 21.