អាមិសបូជា
អាមិស (បាលី អាមិស សំស្ក្រឹត អាមិឞ) : សាច់ (ដែលប្រើជាអាហារ); នុយ; របស់ជាគ្រឿងទាក់ចិត្តឬជាគ្រឿងជន្លជន្លេញចិត្ត; លាភ; សក្ការៈ ឬលាភស្ការៈ; ទាន; ទេយ្យទាន ឬទេយ្យវត្ថុ; ចតុប្បច្ច័យ; អាហារ ។ល។ ឧទាហរណ៍ ខំប្រឹងសម្លឹងមើលឃើញអាមិស ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាមិស (អានថា អាមិសៈ) ដូចជា :
- អាមិសទាន : ការឲ្យអាមិស, ការឲ្យចតុប្បច្ច័យ (ជាគូគ្នានឹង ធម្មទាន) ។
- អាមិសទាយក : អ្នកឲ្យអាមិសៈ (បើស្ត្រី ជា អាមិសទាយិកា) ។
- អាមិសបូជា : ការបូជាដោយអាមិស ។
- អាមិសសន្និច័យ : ការសន្សំអាមិស, ការលាក់សុំអាមិស ។
- អាមិសហេតុ : ព្រោះហេតុតែអាមិសៈ, ដោយសារតែអាមិសៈ ឧទាហរណ៍ គឺដោយសារសម្លឹងឃើញលាភឬផលប្រយោជន៍នៅមុខ ។ល។