អារ៉ាប៊ីសាអ៊ូឌីត

(ត្រូវបានបញ្ជូនបន្តពី អារ៉ាប៊ីសាអូឌីត)

ប្រទេឋអារ៉ាប៊ីសាអ៊ូឌីត (ភាសាអារ៉ាប់៖ السعودية) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្ររអារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់៖ المملكة العربية السعودية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះបានគ្របដណ្តប់លើឧបទ្វីបអារ៉ាប់មួយភាគធំដោយមានក្រឡាផ្ទៃសរុប ២,១៥០,០០០ គីឡូម៉ែត្រការ៉េ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសធំបំផុតនៅមជ្ឈិមបូព៌ា និងប្រទេសធំបំផុតទីពីរនៅពិភពអារ៉ាប់។ វាមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានីនិងអ៊ីរ៉ាក់នៅភាគខាងជើង គុយវ៉ែតនៅភាគឥសាន្ត ប្រទេសកាតា បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួមនៅភាគខាងកើត ប្រទេសអូម៉ង់នៅភាគអាគ្នេយ៍ និងប្រទេសយេម៉ែននៅភាគខាងត្បូង។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសតែមួយគត់ដែលមានព្រំដែនជាប់នឹងសមុទ្រ​​ក្រហមផងនិងឈូងសមុទ្រពែក្សផង ហើយផ្ទៃដីប្រទេសនេះភាគច្រើនមានលក្ខណៈជា វាលលំហស្ងួត វាលទំនាបលាយលំជាមួយវាលស្មៅ និងតំបន់ភ្នំ។ រីយ៉ាដគឺជារាជធានី និងទីក្រុងធំបំផុត រីឯមេក្កា និងមេឌីណាដើរតួជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាយ៉ាងសំខាន់។

ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត
ٱلْمَمْلَكَة ٱلْعَرَبِيَّة ٱلسَّعُوْدِيَّة (ភាសាអារ៉ាប់)
បាវចនា
لا إله إلا الله , محمد رسول الله
"គ្មានព្រះឯណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ។" (សាហាដា)[១]
ភ្លេងជាតិ
ٱلنَّشِيْد ٱلْوَطَنِي ٱلسَّعُوْدِي
"ភ្លេងជាតិអារ៉ាប៊ីសាអ៊ូឌីត"
ទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
រីយ៉ាដ
24°39′N 46°46′E / 24.650°N 46.767°E / 24.650; 46.767
ភាសាផ្លូវការភាសាអារ៉ាប់[២][៣]
ក្រុមជនជាតិ
(ឆ្នាំ ២០១៤[៤])
៩០% អារ៉ាប់
១០% អាហ្វ្រិក-អារ៉ាប់
សាសនា
(ឆ្នាំ ២០១០)[៦]
រដ្ឋាភិបាលរដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម
សាល់ម៉ាន
មហាម៉ាដ ប៊ីន សាល់ម៉ាន
នីតិបញ្ញត្តិគ្មាន[lower-alpha ១]
និម្មិតកម្ម
១៧២៧
១៨២៤
២៣ កញ្ញា ១៩៣២
៣១ មករា ១៩៩២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,១៤៩,៦៩០ គ.ម   (ទី១២)
- ផ្ទៃទឹក (%)
០.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
៣៤,២១៨,១៦៩[៩] (ទី៤០)
១៥ នាក់/គ.ម   (ទី១៧៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១.៨៦៨ ទ្រីលានដុល្លារ[១០] (ទី១៤)
- ក្នុងម្នាក់
៥១,៦៤៨ ដុល្លារ[១០] (ទី១២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៨៧៦.១៤៨ ពាន់លានដុល្លារ[១០] (ទី១៨)
- ក្នុងម្នាក់
២៤,២២៤ ដុល្លារ[១០] (ទី៣៥)
ជីនី (២០១៣)៤៥.៩[១១]
មធ្យម
HDI (២០១៩)០.៨៥៤[១២]
ខ្ពស់ណាស់ · ទី៤០
រូបិយវត្ថុសាអ៊ូឌីរីយ៉ាល់ (SR) (SAR)
ល្វែងម៉ោងUTC+៣ (AST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy (AH)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៦
កូដ ISO 3166SA
ដែនកម្រិតខ្ពស់.sa
السعودية.

ទឹកដីអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្នគឺជាទីតាំងនៃវប្បធម៌និងអរិយធម៌បុរាណចំណាស់ៗជាច្រើន។ បុរេប្រវត្តិនៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីដានខ្លះៗនៃសកម្មភាពមនុស្សដំបូងៗបំផុតនៅលើពិភពលោក។[១៣] ឥស្លាមសាសនាដែលជាសាសនាដ៏និយមបំផុតទីពីរនៅលើពិភពលោក[១៤]បានចាប់កំណើតចេញពីប្រទេសមួយនេះ។ នៅដើមសតវត្សទី៧ ព្យាការីឥស្លាមឈ្មោះថាមហាម៉ាដបានបង្រួបបង្រួមប្រជាជនអារ៉ាប់ទាំងប៉ុន្មានហើយបានបង្កើតចេញនូវគោលនយោបាយសាសនាឥស្លាមតែមួយនៅក្នុងតំបន់។[១៥] ក្រោយពីបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ៦៣២ សាវ័ករបស់គាត់បានបន្តពង្រីកទឹកដីនិងឥទ្ធិពលពួកគេទៅក្រៅតំបន់អារ៉ាប៊ីដោយបានចូលកាន់កាប់ទឹកដីរបស់រដ្ឋដទៃផងនិងទឹកដីដែលគ្មានម្ចាស់ផង។ មានរាជវង្សនិងចក្រភពជាច្រើនបានកើតចេញពីទឹកដីអារ៉ាប៊ីបច្ចុប្បន្ននេះដូចជា៖ កាលីហ្វាតរ៉ាស៊ីដន (៦៣២–៦៦១) អ៊ូមេយ៉ាដ (៦៦១–៧៥០) អាប់បាសាយ (៧៥០–១៥១៧) ហ្វាទីមីដ (៩៩០–១១៧១) និងរាជវង្សមួយចំនួនទៀតដែលលាតសន្ធឹងដល់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។[១៦][១៧][១៨][១៩][២០]

ប្រទសអារ៉ាប៊ីសាអ៊ូឌីតសព្វថ្ងៃគឺបានគ្របដណ្តប់លើតំបន់ប្រវត្តិសាស្រ្តចំនួនបួនផ្សេងៗគ្នាគឺ ហេជហ្សា ណាដ និងផ្នែកខ្លះនៃទឹកដីអារ៉ាប់ខាងកើត (អាល់អាសា) និងទឹកដីអារ៉ាប់ខាងត្បូង (អាស៊ួរ)។[២១] រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតត្រូវបានស្ថាបនិកឡើងនៅក្នុងឆ្នាំ១៩៣២ ដោយស្តេចអាប់ឌូឡាស៊ីស (ត្រូវបស្ចឹមលោកស្គាល់ព្រះអង្គថា អ៊ីបនូ សាអ៊ូត)។ ព្រះអង្គបានបង្រួបបង្រួមតំបន់ទាំងបួនចូលទៅជារដ្ឋតែមួយតាមរយៈការធ្វើសញ្ជ័យជាបន្តបន្ទាប់ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩០២ ដោយបានកាន់កាប់ទីក្រុងរីយ៉ាដដែលជារាជដំណាក់ដូនតារបស់រាជវង្សទ្រង់គឺរាជវង្សសាអ៊ូត។ ចាប់ពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការតំណពូជដោយផ្អែកតាមច្បាប់ឥស្លាម។[២២][២៣][២៤][២៥] អារ៉ាប៊ីសាអ៊ូឌីតពេលខ្លះត្រូវបានគេហៅថា"ទឹកដីនៃវិហារវិសុទ្ធពីរ" ពោលគឺវាហារអាល់ម៉ាសជីដអាល់ហារ៉ាម (នៅមេកា) និងអាល់ម៉ាសជីដអានណាបាវី (នៅមេឌីណា) ជាទីកន្លែងសក្ការៈពីរដែលពិសិដ្ឋបំផុតនៅក្នុងសាសនាឥស្លាម។ ភាសាផ្លូវការរបស់រដ្ឋគឺភាសាអារ៉ាប់

ប្រេងកាតត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣៨ ហើយបន្តដោយការរកឃើញបន្ថែមទៀតនៅឯខេត្តភាគខាងកើត[២៦] ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាអ្នកផលិតប្រេងកាតធំបំផុតទីពីរនៅលើលោក (នៅពីក្រោយតែអាមេរិកប៉ុណ្ណោះ) និងជាប្រទេសនាំចេញប្រេងកាតធំបំផុតលើលោកដោយគ្រប់គ្រងទីបម្រុងប្រេងធំជាងគេទីពីរនិងទីបម្រុងឧស្ម័នធំជាងគេទីប្រាំមួយ។[២៧] ប្រទេសនេះត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ប្រទេសសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់របស់ធនាគារពិភពលោក[២៨]ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតផងដែរ និងជាប្រទេសអារ៉ាប់តែមួយគត់ដែលជាសមាជិកនៃហ្សេ២០[២៩]

តែក្រៅពីនេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេរិះគន់ទៅតាមហេតុផលផ្សេងៗនិងរួមទាំងតួនាទីរបស់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន ការចោទប្រកាន់ថាជាអ្នកឧបត្ថមភេរវកម្មឥស្លាម និងកំណត់ត្រាសិទ្ធិមនុស្សដ៏ទាបបំផុតនៅក្នុងប្រទេសមានដូចជា ករណីកាត់ទោសប្រហារជីវិតដោយហួសហេតុនិងជាញឹកញាប់ កង្វះវិធានការដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការរើសអើងលើជនជាតិភាគតិច អ្នកកាន់សាសនាដទៃៗ និងអ្នកដែលមិនកាន់សាសនា ហើយនិងការអនុវត្តច្បាប់សារីយ៉ាដ៏តឹងរឹង។[៣០][៣១][៣២][៣៣][៣៤] ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ អារ៉ាប៊ីសាអ៊ូឌីតបានណែនាំនូវកំណែទម្រង់ថ្មីៗក្រោមបញ្ជារបស់ស្តេចសាល់ម៉ានមានដូចជា៖ ការលើកតម្កើនសិទ្ធិនារី[៣៥] លុបបំបាត់ទម្លាប់ផ្សំផ្គំមនុស្សនៅអាយុក្មេងពេក[៣៦][៣៧] លុបចោលផ្នែកប្រឆាំងសាសន៍យូដានិងជាតិសាសន៍ សាសនាផ្សេងៗទៀតនៅក្នុងវិស័យអប់រំ[៣៨][៣៩] កំណែប្រែប្រព័ន្ធនីតិសាស្ត្រ[៤០] បន្ថយប្រើប្រាស់ទោសប្រហារជីវិត[៤១] និងចេញច្បប់ការពារបុគ្គលនិងសិទ្ធិរបស់កម្មករចំណាកស្រុក។ល។[៤២] ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សជាច្រើនបានចង្អុលបង្ហាញថាអារ៉ាប៊ីសាអូឌីតត្រូវបន្តណែនាំកំណែទម្រង់ថ្មីៗបន្ថែមដើម្បីឆ្ពោះទៅរកវឌ្ឍនភាពកំណត់ត្រាសិទ្ធិមនុស្សខ្ពស់។[៤៣]

ប្រទេសនេះបានចំណាយថវិកា ៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) របស់ខ្លួនលើវិស័យយោធា[៤៤]ដែលធ្វើឱ្យវាក្លាយជាអ្នកចំណាយលើយោធាធំបំផុតទីបី (នៅពីក្រោយអាមេរិកនិងចិន)[៤៥] និងជាអ្នកនាំចូលគ្រឿងសព្វាវុធធំបំផុតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។[៤៦][៤៧] យោងតាម ​​BICC អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតទី ២៨ នៅលើពិភពលោកហើយមានឧបករណ៍យោធាល្អបំផុតនៅក្នុងតំបន់បន្ទាប់ពីប្រទេសអ៊ីស្រាអែល។[៤៨] ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ការលក់អាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីតដែលភាគច្រើនបណ្តាលមកពីឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែន។[៤៩]

អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេចាត់ទុកជាមហាអំណាចក្នុងតំបន់ផងនិងមហាអំណាចកណ្តាលផង។[៥០][៥១] សេដ្ឋកិច្ចអារ៉ាប៊ីសាអ៊ូឌីតគឺមានភាពជឿនលឿនជាងគេនៅតំបន់បស្ចឹមបូព៌ានិងជាប់ចំណាត់ថ្នាក់ទី ១៩ នៅលើពិភពលោក។[១០] អារ៉ាប៊ីសាអ៊ូឌីតក៏មានកំណត់ត្រាប្រជាជនក្មេងជាងគេនៅលើពិភពលោកដែរដោយប្រមាណ ៥០ ភាគរយនៃប្រជាជនសរុបចំនួន ៣៤,២ លាននាក់មានអាយុក្រោម ២៥ ឆ្នាំ។[៥២] ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ អារ៉ាប៊ីសាអ៊ូឌីតក៏ជាសមាជិកសកម្មនិងស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សម្ព័ន្ធអារ៉ាប់ និងអង្គការប្រទេសនាំចេញប្រេងកាត (OPEC)។

កំណត់សម្គាល់កែប្រែ

  1. មានសភាប្រឹក្សា ឬក្រុមប្រឹក្សាស៊ូរ៉ាដែលគ្មានអំណាចនីតិបញ្ញត្តិ។[៧] ព្រោះថាតួនាទីរបស់វាគ្រាន់តែជាកន្លែងពិគ្រោះយោបល់ប៉ុណ្ណោះ ជាហេតុដែលគេមិនបានចាត់ទុកវាជាសភានីតិបញ្ញត្តិ។[៨]

ឯកសារយោងកែប្រែ

  1. About Saudi Arabia: Facts and figures. The Royal Embassy of Saudi Arabia, Washington D.C Retrieved on 6 June 2011
  2. Saudi Arabia. The World Factbook. ទីភ្ញាក់ងារស៊ើបការណ៍កណ្តាល.
  3. ច្បាប់មូលដ្ឋាននៃអភិបាលកិច្ច ក្រសួងអប់រំ. ក្រសួងអប់រំ – រាជាណាចក្រអារ៉ាប៊ីសាអូឌីត
  4. The World Factbook (2 កក្កដា 2014)
  5. Saudi Arabia - The World Factbook CIA. CIA
  6. Religious Composition by Country
  7. Hefner, Robert W. (2009). Remaking Muslim Politics: Pluralism, Contestation, Democratization. Princeton University Press. p. 202. ល.ស.ប.អ. 978-1-4008-2639-1. https://books.google.com/books?id=MmmVMCBej8oC&q=Saudi%2520%2522consultative%2520assembly%2522%2520no%2520legislative%2520power&pg=PA202. 
  8. Analysts: Saudi Arabia Nervous About Domestic Discontent www.voanews.com. VoA News - English
  9. The total population – General Authority for Statistics stats.gov.sa
  10. ១០,០ ១០,១ ១០,២ ១០,៣ ១០,៤ (ភាសាអង់គ្លេស) Saudi Arabia. មូលនិធិរូបិយវត្ថុអន្តរជាតិ
  11. The World Factbook CIA.gov. ទីភ្ញាក់ងារកណ្ដាលស៊ើបការណ៍សម្ងាត់
  12. របាយការណ៍ស្តីពីការអភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០ ព្រំដែនបន្ទាប់ថ្មី៖ ការអភិវឌ្ឍន៍មនុស្សនិងអាន់ត្រូផូសែន. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 28 សីហា 2021. 
  13. 88,000-Year-Old Finger Bone Pushes Back Human Migration Dates, www.nationalgeographic.com
  14. The Global Religious Landscape. Pew Forum (18 ធ្នូ 2012)
  15. Lindsay, James E. (2005). Daily Life in the Medieval Islamic World. Greenwood Press. p. 33. ល.ស.ប.អ. 978-0-313-32270-9. https://archive.org/details/dailylifeinmedie00lind/page/33. 
  16. Islam, The Arab Empire Of The Umayyads history-world.org
  17. The Arab Empire | Mohammed | Umayyad Empire History www.historybits.com
  18. Top 10 Greatest Empires In History Listverse (22 មិថុនា 2010)
  19. The 5 Most Powerful Empires in History The National Interest (22 កុម្ភៈ 2015)
  20. 10 Greatest Empires in the History of World Top Ten Lists (24 មីនា 2010)
  21. Madawi Al-Rasheed (2013). A Most Masculine State: Gender, Politics and Religion in Saudi Arabia. p. 65. ល.ស.ប.អ. 978-0-521-76104-8. https://books.google.com/books?id=JmafWmVNJAAC&pg=PA65. 
  22. Tripp, Culture Shock, 2003: p. 14
  23. Malbouisson, p. 23
  24. The Authoritarian Resurgence: Saudi Arabia's Anxious Autocrats Carnegie Endowment
  25. Democracy index 2012 Democracy at a standstill. The Economist Intelligence Unit. 2012. http://pages.eiu.com/rs/eiu2/images/Democracy-Index-2012.pdf. 
  26. *1938: Oil Discovered in Saudi Arabia National Geographic. National Geographic Society (20 កុម្ភៈ 2014)
    • Learsy, Raymond (2011). Oil and Finance: The Epic Corruption. p. 89. 
  27. International – U.S. Energy Information Administration (EIA) eia.gov
  28. Human Development Report 2014. United Nations. 2013. p. 159. http://hdr.undp.org/sites/default/files/hdr14-report-en-1.pdf. 
  29. *Wynbrandt, James (2004). A Brief History of Saudi Arabia. Infobase Publishing. p. 242. ល.ស.ប.អ. 978-1-4381-0830-8. https://books.google.com/books?id=99M0zoSqsF0C&pg=PA242. 
  30. The death penalty in Saudi Arabia: Facts and Figure Amnesty International
  31. Saudi Arabia: Official Hate Speech Targets Minorities អង្គការឃ្លាំមើលសិទ្ធិមនុស្ស (26 កញ្ញា 2017)
  32. Saudi Arabia is worst country to be an atheist, report says National Secular Society (29 តុលា 2018)
  33. Daniel L. Byman (1 កុម្ភៈ 2005) Confronting Passive Sponsors of Terrorism Brookings
  34. Bjørgo, Tore (2004). Root Causes of Terrorism: Myths, Reality and Ways Forward. Routledge. p. 193. ល.ស.ប.អ. 978-1-134-26562-6. https://books.google.com/books?id=fsN_AgAAQBAJ&pg=PA193. 
  35. World Bank ranks Saudi Arabia as top reformer on women's rights at work The National News (15 មករា 2020)
  36. (ភាសាអង់គ្លេស) Saudi Arabia bans under 18 marriage (2019-12-24)
  37. (ភាសាអង់គ្លេស) Saudi Arabia moves to ban child marriage with a new ruling The National (2019-12-23)
  38. Saudi Arabia textbooks revised to be more tolerant - study The Jerusalem Post | JPost.com
  39. "Saudi Arabia has been scrubbing its textbooks of anti-Semitic and misogynistic passages". The Washington Post. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/world/middle_east/saudi-arabia-textbooks-education-curriculum/2021/01/30/28ebe632-5a54-11eb-a849-6f9423a75ffd_story.html. 
  40. Rashad, Marwa (2021-02-08). "(ភាសាអង់គ្លេស) Saudi Arabia announces new judicial reforms in a move towards codified law". Reuters. https://www.reuters.com/article/us-saudi-judiciary-idUSKBN2A82E6. 
  41. "(អង់គ្លេស) Saudi Arabia says it executed 27 people in 2020, the lowest number in years, rights groups say". ដឹវ៉ាស៊ីនតោនប៉ុស្តិ៍. ល.ត.ម.អ. 0190-8286. https://www.washingtonpost.com/world/middle_east/saudi-arabia-death-penalty-executions/2021/01/18/1a98d694-5982-11eb-a849-6f9423a75ffd_story.html. 
  42. Saudi Arabia’s labor reforms to ‘kafala’ sponsorship system come into effect The Frontier Post
  43. Saudi Arabia: Events of 2020 អង្គការឃ្លាំមើលសិទ្ធិមនុស្ស (14 មីនា 2021)
  44. Country Comparison :: Military expenditures — The World Factbook – Central Intelligence Agency www.cia.gov
  45. Global defence spending: the United States widens the gap (IISS) – 14 កុម្ភៈ 2020
  46. USA and France dramatically increase major arms exports; Saudi Arabia is largest arms importer, says SIPRI | SIPRI www.sipri.org
  47. (ឧសភា 2019)"MILITARY SPENDING AND ARMS IMPORTS BY IRAN, SAUDI ARABIA, QATAR AND THE UAE". SIPRI Fact Sheet: 1.
  48. (2019)"GLOBAL MILITARISATION INDEX 2019". BICC: 8 and 14.
  49. The UK Is Greenlighting Arms Sales to Saudi Arabia Again. That's a Travesty. អង្គការឃ្លាំមើលសិទ្ធិមនុស្ស (15 កក្កដា 2020)
  50. Buzan, Barry (2004). The United States and the Great Powers. Cambridge: Polity Press. p. 71. ល.ស.ប.អ. 978-0-7456-3375-6. 
  51. The erosion of Saudi Arabia's image among its neighbours. Middleeastmonitor.com (7 វិច្ឆិកា 2013)
  52. Why Saudi Arabia Invest Saudi