អាល់ប៉ាកា (alpaca) រឺឈ្មោះវិទ្យាសាស្ត្រហៅថា Vicugna pacos គឺជាពពួកសត្វមួយក្នុងចំណោម ក្រុមពួក South American camelid ហើយពួកវាត្រូវ​បាន​គេផ្សាំងរួចមកហើយ។ បើមើលតាម​រូប​ខាងក្រៅ​ វាមានរូបរាង​ស្រ​ដៀង​ទៅ​នឹង​ សត្វ ឡាម៉ា (llama)។ គេ​បង្កាត់ពូជ​ អាល់ប៉ាកា ដើម្បីប្រមូលយកសសៃអំបោះ របស់ពួកវា រឺឯសត្វឡាម៉ា វិញ ត្រូវបានគេបង្កាត់ពូជដើម្បី យកទៅលីសែងឥវ៉ាន់។ [] ពេលខ្លះ​គេក៏យកក្រចកជើង​របស់សត្វ​អាល់ប៉ាកា ធ្វើជាឧបករណ៍ភ្លេងដែរ។

អាហារ

កែប្រែ

ពួកវា​ជា​ធម្មតា​តែងតែ​ញ៉ាំ​ ស្បូវ​ រឺ ស្មៅ ក៏ប៉ុន្តែ ពួកវា​តែងតែ​ព្យាយាម​ទំពារ​វត្ថុ​សព្វអំពើ​ រួមទាំង​ដប​ផងដែរ។ ក៏ប៉ុន្តែ​ អាល់ប៉ាកា ងាយនឹង​ពុលអាហារដោយ​សារ មានដើមឈើជាច្រើន​ដែលមាន​លទ្ធភាពបំពុល​សត្វនេះ។

ការបង្កើតកូនចៅ

កែប្រែ

សត្វ​អាល់ប៉ាកាពរពោះម្តង ៣៥៥ ថ្ងៃ (ត្រូវនឹង ១១ ទៅ ១២ ខែ​)។ ពួកវា​អាច​រស់នៅ​បានដល់​ទៅ​ ២០​ ឆ្នាំ (២៥ឆ្នាំ​ បើសិន​ជា​នៅក្នុង​សួនសត្វ​)។ ក្នុងមួយជីវិតរបស់ពួក​វា​ គេអាច ចៀរ​យក​រោមវាបាន។ នៅទីនោះ ពួកវារស់នៅ​ជាមួយ Cameroon (សត្វចៀម​) និង ពពែ​តឿ​ (pygmy goat)[]។ ពួក​វា​ត្រូវបានគេ​បង្កាត់ពូជ ដើម្បីយក​មក​ផលិត ទំនិញប្រើក្នុង​ផ្ទះដូចជា ខោអាវ ជាដើម ដោយសារ​តែរោម​ដ៏​ល្អ​របស់ពួក​វា​។ ដោយហេតុ​ថា​ ស្រេះដែលបានមកពីសត្វ​នេះ រក្សាកម្តៅបានល្អ ស្រេះទាំងអស់នេះ មាន​ប្រជាប្រិយភាព​ណាស់​​នៅក្នុងពិភពលោក​។​

ការផ្សាំង

កែប្រែ

ប្រហែលជា​ ៥ ទៅ​ ៦ ០០០​ ឆ្នាំ​មុន ពួកអាមេរិចដើម ចាប់ផ្តើម​ផ្សាំងសត្វ​ វីគូណ្យា (vicuna) អោយទៅជា​​ សត្វអាល់ប៉ាកា សព្វថ្ងៃនេះ។

ឯកសារយោង

កែប្រែ
  1. (2001)"Genetic analysis reveals the wild ancestors of the llama and the alpaca". Proceedings of the Royal Society B: Biological Sciences 268 (1485): 2575–2584. DOI:10.1098/rspb.2001.1774. 0962-8452 (Paper) 1471-2954 (Online).
  2. Hannover Zoo: Alpaka (in German)[តំណភ្ជាប់ខូច], viewed 2012-12-06